ក្រសួងការបរទេស​តៃ​ប៉ិ​ត្រូវ​បាន​រិះគន់​ជុំវិញ​ករណី​ជួញ​ដូរ​មនុស្ស​មក​កម្ពុជា​

Share:
​រូបថត​ឯកសារ​អំពី​មន្ត្រី​នគរបាល​កំពុង​ឃាត់​ជនជាតិ​តៃ​ប៉ិ​ម្នាក់​ ​ដែល​គ្រោង​នឹង​មក​ធ្វើការ​នៅ​កម្ពុជា​។​ CN​A​

ក្រុមប្រឹក្សា​ឃ្លាំមើល​(​T​h​e​ ​Control​ ​Y​u​an​)​បាន​រិះគន់​ក្រសួងការបរទេស​ (​M​O​F​A​) ​និង​ការិយាល័យ​ព្រះរាជអាជ្ញា​ស្រុក​ K​a​o​h​s​i​un​g​ ​ជុំវិញ​ការ​ដោះស្រាយ​ករណី​ពាក់ព័ន្ធ​នឹង​ជនជាតិ​តៃ​វ៉ាន់​ដែល​ត្រូវ​បាន​គេ​ចាប់​បង្ខាំង​នៅ​កម្ពុជា​ ​បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការបោកប្រាស់​ការងារ​និង​ជួញ​ដូរ​មនុស្ស​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​មាន​របាយការណ៍​អំពី​ជនជាតិ​តៃ​វ៉ាន់​ដែល​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ ​ចាប់​បង្ខាំង​ ​គំរាមកំហែង​វះ​យក​សរីរាង្គ​ ​និង​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​បោកប្រាស់​ ​បន្ទាប់ពី​ទទួលយក​ការងារ​ក្រៅ​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ដទៃទៀត​។​

​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​(​T​h​e​ ​Control​ ​Y​u​an​)​លោកស្រី​ ​Y​e​h​ ​T​a​-​h​u​a​ ​និង​លោកស្រី​C​h​i​ ​H​u​i​-jun​g​ ​បាន​ដាក់​របាយការណ៍​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​ ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​លើ​កិច្ចការ​ក្នុងស្រុក​ ​និង​ជនជាតិ​ភាគតិច​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​មុន​។​

​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​(​T​h​e​ ​Control​ ​Y​u​an​)​លោកស្រី​ ​Y​e​h​ ​T​a​-​h​u​a​បង្ហាញ​របាយការណ៍​ក្នុង​អំឡុង​ពេល​សន្និសីទ​សារ​ព័ត៌មាន​នៅ​ឯ​ ​Control​ ​Y​u​an​ ​ក្នុង​ទីក្រុង​តៃ​ប៉ិ​។​

​លោកស្រី​Y​e​h​ ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីក្រុង​តៃ​ប៉ិ​ថា​ ​ការិយាល័យ​របស់​ព្រះរាជអាជ្ញា​បាន​បំពាន​គោលការណ៍​ដែល​ថា​ការស៊ើបអង្កេត​របស់​ព្រះរាជអាជ្ញា​មិន​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ​ ​ខណៈ​ដែល​ខ្លួន​បាន​ចេញ​វីដេអូ​ទាក់ទង​នឹង​ករណី​ឆបោក​ការងារ​កាលពី​ខែ​សីហា​ឆ្នាំមុន​។​

​លោកស្រី​បាន​និយាយ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ចេញផ្សាយ​ ​ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ជាប់ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ជា​លទ្ធផល​ ​ពួកគេ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​កាន់តែ​ធ្ងន់ធ្ងរ​។​

​លោកស្រី​Y​e​h​ ​បាន​បន្ត​ថា​ ​ក្នុងនាម​ជា​ក្រសួង​ ​ខ្លួន​បាន​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​ពី​ស្ថានការណ៍​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​។​

​លោកស្រី​បាន​និយាយ​ថា​ ​មជ្ឈមណ្ឌល​ហៅ​ទូរសព្ទ​បន្ទាន់​របស់​​​ក្រសួង​បាន​ទទួលការ​ហៅ​ទូរស័ព្ទ​ចំនួន​ ​៦​៤​៣​លើក​ដើម្បី​សុំ​ជំនួយ​ទាក់ទង​នឹង​ការបោកប្រាស់​ការងារ​នៅ​ក្រៅ​ប្រទេស​ចាប់ពី​ឆ្នាំ​២​០​២​១​ ​ដល់​ខែ​មិថុនា​ឆ្នាំនេះ​។​

​បន្ថែម​ពីលើ​នេះ​ ​មាន​ពលរដ្ឋ​ចំនួន​ ​៦​៨​២​នាក់​ក្នុង​ប្រទេស​កម្ពុជា​ ​១​៩​៤​នាក់​ក្នុង​ប្រទេស​ថៃ​ ​និង​១​២​៤​នាក់​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​បាន​ស្វែងរក​ជំនួយ​ពី​ការិយាល័យ​តៃ​វ៉ាន់​នៅ​ក្រៅ​ប្រទេស​។​

​លោកស្រី​Y​e​h​ ​បាន​និយាយ​ថា​ ​អ្នក​បង្ហោះ​វីដេអូ​ (​Y​ou​Tuber​)​ឈ្មោះ​ ​H​a​o-​pang​ ​Bump​ ​បាន​បង្ហោះ​វីដេអូ​ដែល​ចោទប្រកាន់​ក្រសួង​ថា​មិនព្រម​ជួយ​ជនរងគ្រោះ​ពី​ការបោកប្រាស់​ការងារ​កាលពី​ខែ​មីនា​ឆ្នាំមុន​ ​ដោយ​បាន​បន្ថែម​ថា​ ​ក្រសួង​គ្រាន់តែ​សុំ​ឱ្យ​ភ្នាក់ងារ​នគរបាល​ជាតិ​ ​និង​ភ្នាក់ងារ​ផ្សេងទៀត​ឱ្យ​ជួយ​ដោះស្រាយបញ្ហា​នេះ​កាលពី​ខែ​ឧសភា​ឆ្នាំមុន​ ​ដែល​បាន​បង្ហាញ​ពី​កង្វះ​វិធានការ​ណ៍ ​និង​ការ​ឆ្លើយតប​។​”

​លោកស្រី​បាន​និយាយ​ថា​ ​លើស​ពី​នោះ​ ​មូលនិធិ​សង្គ្រោះ​បន្ទាន់​សម្រាប់​ប្រជាជន​តៃ​វ៉ាន់​ដែល​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​ក​ម្រ​ត្រូវ​បាន​ប្រើប្រាស់​ដោយសារតែ​ដំណើរការ​ដាក់ពាក្យ​សុំ​ដ៏​លំបាក​ ​ដែល​នាំ​ឱ្យ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួយសង្គ្រោះ​ជនជាតិ​តៃ​វ៉ាន់​នៅ​ក្រៅ​ប្រទេស​។​

​ក្រុមប្រឹក្សា​ឃ្លាំមើល​បាន​និយាយ​ថា​គួរតែ​មានការ​កែ​លម្អ​និង​បាន​ស្នើ​ឱ្យ​គណៈរដ្ឋមន្ត្រី​ឱ្យ​តាមដាន​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ​។​

​របាយការណ៍​បាន​និយាយ​ថា​ ​មូលនិធិ​សម្រាប់​ការសង្គ្រោះ​បន្ទាន់​នៅ​ក្រៅ​ប្រទេស​គួរតែ​ត្រូវ​បាន​ប្រើប្រាស់​ដោយមាន​ភាព​បត់បែន​ដើម្បី​បង្ការ​ភាព​យឺតយ៉ាវ​។​

​របាយការណ៍​បាន​និយាយ​ថា​ ​ចំនួន​មន្ត្រី​ ​និង​នគរបាល​ផ្នែក​កិច្ចការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្រៅ​ប្រទេស​ ​គួរតែ​ត្រូវ​បង្កើន​ ​ដោយ​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរតែ​ផ្តល់​ជំនួយ​ច្រើនជាង​មុន​ដល់​ជនរងគ្រោះ​ ​នៅ​ពេល​ពួកគេ​ត្រឡប់ទៅ​តៃ​វ៉ាន់​វិញ​។​

​បន្ថែម​ពីលើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​តុលាការ​ជាមួយ​ប្រទេស​ផ្សេងទៀត​ ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិ​ស​័​យ​សាធារណៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​វិ​ស័​យ​ឯកជន​ ​ដូចជា​អង្គ​ការសង្គ្រោះ​អន្តរជាតិ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​និង​ធនាគារ​ការងារ​ជាដើម​។​

​របាយការណ៍​បាន​និយាយ​ថា​ ​ភ្នាក់ងារ​គួរតែ​សិក្សា​ករណី​កន្លងមក​ ​ដើម្បី​រៀបចំផែនការ​បង្ការ​ ​ចាត់តាំង​អង្គភាព​ជាក់លាក់​ ​ដើម្បី​ដោះស្រាយ​ឧបទ្ទវហេតុ​បែប​នេះ​ ​និង​ផ្តោត​លើ​ការ​ចេញ​ការព្រមាន​ដល់​ក្រុម​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​ដូចជា​យុវជន​ ​តាមរយៈ​មធ្យោបាយ​នានា​ ​ដែល​ពួកគេ​ភាគច្រើន​ប្រើ​ដើម្បី​ស្វែងរក​ការងារ​។​

​ក្រសួង​បាន​និយាយ​ថា​ ​ខ្លួន​បាន​និង​កំពុង​សហការ​ជាមួយ​ការិយាល័យ​តៃ​វ៉ាន់​នៅ​ក្រៅ​ប្រទេស​ ​និង​ភ្នាក់ងារ​នគរបាល​ក្នុងស្រុក​ ​ដើម្បី​ដោះស្រាយបញ្ហា​នេះ​ ​ចាប់តាំង​ពី​ទទួល​បានការ​ហៅ​ទូរស័ព្ទ​សុំ​ជំនួយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២​០​២​១​។​

​ក្រសួង​បាន​និយាយ​ថា​ ​ខ្លួន​បាន​ចេញ​សេចក្តីជូនដំណឹង​ ​និង​ការព្រមាន​អំពី​ការធ្វើដំណើរ​ម្តង​ហើយ​ម្តងទៀត​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​ដោយ​ជំរុញ​អ្នក​ស្វែងរក​ការងារ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការបោកប្រាស់​ការងារ​បរទេស​។​

​ក្រសួង​បាន​និយាយ​ថា​ ​ខ្លួន​កំពុង​ដោះស្រាយបញ្ហា​ហៅ​ទូរស័ព្ទ​សុំ​ជំនួយ​កាន់តែ​ច្រើន​ ​បន្ទាប់ពី​វីដេអូ​របស់​ ​H​a​o-​pang​ ​Bump​ ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ប្រជាជន​ ​ហើយ​ក្រសួង​បាន​កោះ​ប្រជុំ​ ​និង​សហការ​ជាមួយ​ភ្នាក់ងារ​នគរបាល​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត​។​

​ក្រសួងការបរទេស​បាន​និយាយ​ថា​ ​មូលនិធិ​ដែល​ប្រើប្រាស់​សម្រាប់​បេសកកម្ម​ជួយសង្គ្រោះ​ភាគច្រើន​បាន​មកពី​ថវិកា​របស់​​​ក្រសួងមហាផ្ទៃ​ជាក់លាក់​ ​ហើយ​មនុស្សជា​ច្រើន​ត្រូវ​បាន​ជួយសង្គ្រោះ​។​

​ក្រសួង​បាន​បន្ថែម​ថា​ ​ការដែល​ក្រុមប្រឹក្សា​ឃ្លាំមើល​បាន​លើកឡើង​ពី​ដំណើរការ​ដាក់ពាក្យ​ដែល​ពិបាក​ ​និង​យឺតយ៉ាវ​ ​អាច​ជា​ការយល់​ច្រឡំ​។​

​ក្រសួង​បាន​និយាយ​ថា​ ​ជោគជ័យ​នៃ​ប្រតិបត្តិការ​ជួយសង្គ្រោះ​គឺ​អាស្រ័យ​ទៅលើ​ថា​តើ​ព័ត៌មាន​គ្រប់គ្រាន់​ត្រូវ​បាន​ផ្តល់​ ​និង​ឆន្ទៈ​របស់​ជនរងគ្រោះ​ ​និង​សមាជិក​គ្រួសារ​របស់​ពួកគេ​ ​ក៏ដូចជា​បទ​ប្បញ្ញត្តិ​ក្នុងស្រុក​ ​និង​លក្ខខណ្ឌ​នយោបាយ​ ​ដោយ​បន្ថែម​ថា​ ​ក្រសួង​និង​ការិយាល័យ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​មិនដែល​ធ្វេសប្រហែស​ក្នុង​ករណី​សង្គ្រោះ​គ្រាអាសន្ន​នោះ​ទេ​។​

Related Posts

Previous Article

​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ថ្នាក់​តំបន់​ ​និង​វេទិកា​យុវជន​នៅ​ខែកញ្ញា

Next Article

កម្ពុជា​រៀបចំ​សិក្ខាសាលា​ជាតិ​ស្តីពី​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​និយ័ត​កម្ម​សុខភាព​អន្តរជាតិ​និង​ការ​អនុវត្ត​សេវាកម្ម​បសុព្យាបាល​