​ការប្រកាស​ផ្តើម​អនុវត្ត​គម្រោង​លើក​ក​ម្ពស់​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា​

Share:
​អ្នកចូលរួម​ថតរូប​ជា​ក្រុមក្នុង​សិក្ខាសាលា​ ​P​EARL​។​F​A​O / ​Towel​a​ ​Mun​t​h​a​l​i​

​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​គម្រោង​ថ្មី​មួយ​ត្រូវ​បាន​ដាក់​អោយ​ដំណើរការ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​កសិករ​ខ្នាត​តូច​ ​និង​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការ​បង្កើន​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ទី​ផ្សារ​។​

គំនិត​ផ្តួចផ្តើម​នៃ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ ​សមាគម​ន៍ ​និង​វិ​ស​័​យ​ឯកជន​ដើម្បី​មាន​លក្ខណៈ​ភាតរ​បរិស្ថាន​និង​ជីវភាព​ប្រជាជន​កម្ពុជា​មាន​ភាព​ធន់​នៅ​ខាងជើង​បឹង​ទន្លេសាប​ (​P​EARL​) ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ប្រហែល​៣​% ​ដោយ​ផ្តល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​កសិករ​ចំនួន​ ​៤​៥​០​ ​០​០​០​នាក់​ ​និង​ដោយប្រយោល​ដល់​ ​១​ ​០​០​០​ ​០​០​០​នាក់​ ​និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​ខាងជើង​បឹង​ទន្លេសាប​។​

​នៅ​ខាងជើង​បឹង​ទន្លេសាប​គឺជា​ប្រព័ន្ធ​កសិកម្ម​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​អាស៊ី​អាគ្នេយ៍​ ​និង​ប្រទេស​កម្ពុជា​ ​ដែល​កសិករ​ភាគច្រើន​ដាំដំណាំ​ ​គ្រាប់ស្វាយ​ចន្ទី​ ​ស្វាយ​ ​ស្រូវ​ ​និង​បន្លែ​។​ ​តំបន់​នេះ​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​។​ ​សីតុណ្ហភាព​បាន​កើន​ឡើង​ ​០​.​៨​C° ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៥​០​មក​។​ ​លើស​ពី​នេះ​ ​ភ្លៀង​ធ្លាក់​កាន់តែ​ញឹកញាប់​ ​ហើយ​រដូវវស្សា​កាន់តែ​មាន​ភាព​មិន​ប្រាកដប្រជា​។​ ​ជា​លទ្ធផល​ ​តំបន់​នេះ​ប្រឈម​នឹង​ការ​គំរាមកំហែង​នៃ​ទឹកជំនន់​ ​និង​គ្រោះ​រាំង​ស្ងួត​ ​ដែល​ធ្វើ​ឱ្យ​មនុស្ស​១​.​៤​៥​ ​លាន​នាក់​ប្រឈម​នឹង​ហា​និ​ភ័យ​ដោយ​ផ្ទាល់​ ​ឬ​ដោយប្រយោល​។​

​ឯកឧត្តម​ ​កែន​ ​សេរី​រដ្ឋា​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះ​ដឹង​ ​និង​ព័ត៌​មា​បរិស្ថាន​ ​បាន​លើកឡើង​ថា​ “​គម្រោង​នេះ​មាន​គោលបំណង​ការពារ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​វិបត្តិ​សកលលោក​ ​និង​ដើម្បី​ធានា​បាន​នូវ​ភាព​ធន់​នឹង​អាកាសធាតុ​ ​និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​វិ​ស​័​យ​កសិកម្ម​។​ ​គម្រោង​នេះ​នឹង​ជំរុញ​ការ​ផ្សព្វផ្សាយ​ការ​អនុវត្ត​ ​និង​បច្ចេកវិទ្យា​ធន់​នឹង​អាកាសធាតុ​ ​ដែល​នឹង​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​មូលដ្ឋាន​ ​ដើម្បី​ទ្រទ្រង់​ជីវភាពរស់នៅ​របស់​ប្រជាជន​រស់នៅ​តាម​ជនបទ​ប្រកបដោយ​ចីរភាព​”​។​

​ឯកឧត្តម​បាន​បន្ថែម​ថា​ ​គម្រោង​ ​P​EARL​ ​គឺ​ស្របតាម​យុទ្ធសាស្ត្រ​ ​និង​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ហើយ​ជាពិសេស​ ​អាទិភាព​ដែល​មាន​ចែង​ក្នុង​កម្មវិធី​ដែល​បាន​កំណត់​ដោយ​ជាតិ​ ​និង​ផែនការ​ប​ន្ស៊ាំ​ជាតិ​ ​ដែល​កំណត់​គោលដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​បន្សាំ​ ​និង​ការ​កសាង​ភាព​ធន់​របស់​ប្រជាជន​រស់នៅ​តាម​ជនបទ​។​

​ឯកឧត្តម​ ​យ៉ង​ ​សាំង​កុមារ​ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​​​ដឹកនាំ​គម្រោង​ ​P​EARL​ ​បាន​គូស​បញ្ជាក់​ថា​ “​អត្ថប្រយោជន៍​នៃ​គម្រោង​នេះ​គឺ​ជួយ​ពង្រីក​ ​និង​បង្កើន​ការ​អនុវត្ត​បច្ចេកវិទ្យា​ដែល​ធន់​នឹង​អាកាសធាតុ​ដោយ​កសិករ​ខ្នាត​តូច​ដែល​ងាយ​រងគ្រោះ​។​ ​គម្រោង​ ​P​EARL​ ​នឹង​បំពេញ​បន្ថែម​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ធ្វើឡើង​ដោយដៃ​គូ​អភិវឌ្ឍន៍​ផ្សេងទៀត​នៅ​ខាងជើង​បឹង​ទន្លេសាប​ដើម្បី​កសាង​ភាព​ធន់​នៃ​ជីវភាពរស់នៅ​ ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ទី​ផ្សារ​ ​និង​ការពារ​អាកាសធាតុ​ ​ស្របតាម​គោល​នយោបាយ​ ​និង​ផែនការ​នៃ​វិ​ស​័​យ​កសិកម្ម​។​

R​e​be​k​a​h​ ​Bell​ ​តំណាង​អង្គការ​F​A​O​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា​“​គម្រោង​ ​P​earl​ ​គឺជា​ផ្លែផ្កា​រ​នៃ​ភាពជា​ដៃគូ​ជោគជ័យ​រវាង​ស្ថាប័ន​រដ្ឋាភិបាល​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​ធនធាន​ក្រោម​ការឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ចំពោះ​ទស្សនវិស័យ​សកល​ដ៏​ទូលំទូលាយ​របស់​ខ្លួន​ ​គម្រោង​នេះ​មាន​គោលបំណង​ផ្លាស់ប្តូរ​ពី​ផលិតកម្ម​អាហារ​បែប​ធុរកិច្ច​ ​ឆ្ពោះទៅ​រក​គំរូ​ធុរកិច្ច​កសិផល​ដែល​ធន់​នឹង​អាកាសធាតុ​ ​ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​”​។​ ​លោកស្រី​បាន​បន្ថែម​ថា​ “​ខ្ញុំ​រំពឹង​ថា​កិច្ចពិភាក្សា​ថ្ងៃនេះ​នឹង​បង្កើត​ភាពជា​ដៃគូ​ឡើងវិញ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​ភាព​ធន់​ ​និង​ជីវភាពរស់នៅ​ប្រកបដោយ​និរន្តរភាព​សម្រាប់​កសិករ​ជំនាន់​ក្រោយ​នៅ​ជនបទ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​”​។​

​គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ធានា​ឱ្យ​មានការ​យល់​ដឹង​រួម​អំពី​គោលដៅ​ ​និង​គោលបំណង​គម្រោង​ទាំងមូល​ ​លទ្ធផល​រំពឹង​ទុក​ ​និង​លទ្ធផល​ ​សកម្មភាព​សំខាន់​ៗ​ ​និង​ការ​អនុវត្ត​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ទទួល​បាន​ធាតុ​ចូលក្នុង​ការ​អនុវត្ត​ផែនការ​។​ ​សិក្ខាសាលា​នេះ​ក៏​ជូនដំណឹង​បន្ថែម​ដល់​ភាគី​ពាក់ព័ន្ធ​ជាមួយនឹង​តម្រូវ​ការ​នៃ​មូលនិធិ​អាកាសធាតុ​បៃតង​ ​ដែល​បាន​ផ្តល់​ថវិកា​រ​ចំនួន​ ​៣​៦​.​២​ ​លាន​ដុល្លារ​សម្រាប់​ការ​អនុវត្ត​គម្រោង​រយៈពេល​៦​ឆ្នាំ​ ​ចាប់ពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ដល់​ខែ​មេសា​ ​ឆ្នាំ​២​០​២​៩​។​

​គម្រោង​ ​P​EARL​ ​ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​ដោយ​ក្រសួង​បរិស្ថាន​ ​និង​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ដែល​មានការ​គំា​ទ្រ​ពី​អង្គការ​ ​F​A​O​។​ ​គម្រោង​នេះ​នឹង​ត្រូ​ដាក់​អោយ​អនុវត្ត​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​កំពង់ធំ​ ​ព្រះវិហារ​ ​និង​ខេត្ត​សៀមរាប​។​ ​F​A​O ​Cam​bo​d​i​a

Related Posts

Previous Article

​នគរបាល​កូរ៉េ​ខាងត្បូង​ចាប់បាន​មេ​ក្លោង​គ្រឿងញៀន​ដែល​មាន​បណ្តាញ​នៅ​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ​កម្ពុជា​ ​និង​ចិន​

Next Article

ភ្ញៀវ​ទេសចរ​បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​ដើរ​ឆ្លងកាត់​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​