សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​គាំទ្រ​កំណែ​ទម្រង់​ក្នុង​វិ​ស័យ​ជលផល​

Share:

សហភាព​អឺរ៉ុប​បាន​សន្យា​ផ្តល់​ជំនួយ​ប្រមាណ​ ​៦​,​៣​៧​៥​ ​លាន​អឺ​រ៉ូ ​ដល់​កម្ពុជា​ ​ដើម្បី​គាំទ្រ​ដល់​កំណែ​ទម្រង់​ក្នុង​វិ​ស័​យ​ជលផល​។​

​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​លោក​ ​I​go​r ​D​r​i​e​s​man​s​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ក្នុង​ជំនួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ឌិ​ត​ ​ទីណា​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​កាលពី​ថ្ងៃ​ទី​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ដែល​ក្នុង​អំឡុង​ពេល​នោះ​ ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ ​រួម​ទាំង​ការ​ធ្វើ​កសិកម្ម​ ​និង​ ​នេសាទ​ប្រកបដោយ​ចីរភាព​។​

​ជំនួយ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​ការ​កំណែ​ទម្រង់​លើ​ផ្នែក​សំខាន់​ៗ​នៃ​វិ​ស័យ​ជលផល​ ​ដូចជា​ការ​ត្រួតពិនិត្យ​ ​វាយ​តម្លៃ​ ​ការ​ការពារ​ព្រៃលិចទឹក​ ​ការ​អភិ​រក្ស​ជលផល​សមុទ្រ​ ​ការផ្ទេរ​ជំនួយ​ដល់​សហគមន៍​នេសាទ​ ​ការស្រាវជ្រាវ​ ​និង​សុវត្ថិភាព​ចំណីអាហារ​។​

​លោក​ ​I​go​r ​D​r​i​e​s​man​s​បាន​លើកឡើង​ថា​ ​«​ភាពជា​ដៃគូ​របស់យើង​លើ​វិ​ស័​យ​ជលផល​មាន​វិសាលភាព​ធំធេង​ ​និង​រឹង​មាំ​ ​ទោះបីជា​មាន​បញ្ហា​ប្រឈម​ខ្លាំង​ក៏ដោយ​។​ ​យើង​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​គាំទ្រ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព​ក្នុង​វិ​ស័យ​សុវត្ថិភាព​កសិផល​ ​ដើម្បី​លើក​ក​ម្ពស់​គុណភាព​ផលិតផល​ដែល​ផលិត​ដោយ​វិ​ស័​យ​ឯកជន​ ​និង​ត្រូវ​បាន​ទិញ​យកទៅ​ប្រើប្រាស់​ដោយ​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ ​ក៏ដូចជា​គាំទ្រ​ដល់​គ្រឹះស្ថាន​កែច្នៃ​នៅ​កម្ពុជា​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​និង​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​។​ ​នេះ​អាច​ផ្តល់​នូវ​ឱកាស​ទី​ផ្សារ​ថ្មី​សម្រាប់​ផលិតផល​របស់​កម្ពុជា​ ​ក៏ដូចជា​បង្កើត​ការងារ​”​។​
​លោក​បាន​បន្ត​ថា​ វិ​ស័​យ​កសិកម្ម​ ​រួម​ទាំង​ជលផល​ ​និង​ព្រៃឈើ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាសាកល​ ​ដែល​បន្ត​ទាមទារ​ភាពជា​ដៃគូ​រឹង​មាំ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ​រួម​ទាំង​សហភាព​អឺរ៉ុប​ផង​ដែរ​ ​ដើម្បី​កាត់បន្ថយ​ ​និង​សម្រប​ខ្លួន​ទៅ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ ​រួម​ទាំង​បំប្លែង​ឧបសគ្គ​ទៅជា​ឱកាស​។​

​លោក​បាន​គូស​បញ្ជាក់​ថា​ ​សម្រាប់​វិ​ស​័​យ​ជលផល​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​វិ​ស័យ​ជលផល​ប្រកបដោយ​ចីរភាព​នៅ​គ្រប់​ទីកន្លែង​ ​តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​នេសាទ​ ​កសិករ​វា​រី​វប្បកម្ម​ ​និង​សហគ្រិន​ ​ក៏ដូចជា​អតិថិជន​។​

​ឯកឧត្តម​ ឌិ​ត​ ​ទីណា​ ​បាន​លើកឡើង​ផង​ដែរ​ថា​ “​យើង​ប្តេជ្ញា​ការពារ​ ​និង​អភិ​រក្ស​ជម្រក​សត្វ​ ​និង​ធនធាន​របស់យើង​”​។​

​ក្នុង​ឆ្នាំ​២​០​១​៩​កម្មវិធី​ ​CAP​FISH​ (​១​១​២​លាន​អឺ​រ៉ូ) ​ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​ដោយ​សហភាព​អឺរ៉ុប​ក្នុង​គោលបំណង​គាំទ្រ​វិ​ស័យ​ជលផល​នៅ​ក្នុង​ប្រទេស​ដៃគូ​ ​រួម​ទាំង​ប្រទេស​កម្ពុជា​ ​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ដែល​គាំទ្រ​សសរស្តម្ភ​ទាំងអស់​នៃ​យុទ្ធសាស្ត្រ​ជាតិ​ក្នុង​វិ​ស័យ​ជលផល​រហូតដល់​ឆ្នាំ​ ​២​០​២​៥​។​A​K​P​

Related Posts

Previous Article

​បញ្ហា​ប្រឈម​ ​និង​លទ្ធភាព​ទទួល​បាន​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​នៅ​ក្នុង​កម្មវិធីសិក្សា​អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

Next Article

កងកម្លាំង​វិស្វកម្ម​យោធា​កូរ៉េ​ខាងត្បូង​និង​កម្ពុជា​ធ្វើ​សម​យុទ្ធ​រួមគ្នា​ជាលើកដំបូង​