​កម្ពុជា​ស្នើសុំ​ ​I​M​F​ ​ជួយ​ពិនិត្យ​ឡើងវិញ​នូវ​យន្ត​ការ​នៃ​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​

​កង​ ​សុធា​ / Khmer Times Share:
ក្រសួង​សេដ្ឋកិច្ច​​ និង​ ហិរញ្ញវត្ថុ។ ខ្មែរថាមស៍៖ ​យ៉​ន់ ​សូវៀត​

ក្រសួងសេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​បាន​ស្នើសុំ​ឱ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​ ) ​ជួយ​ពិនិត្យ​ឡើងវិញ​ ​លើ​ក្របខណ្ឌ​ ​និង​យន្ត​ការ​នៃ​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ប្រកបដោយ​និរន្ដរភាព​នៅ​កម្ពុជា​។​

​ការ​ស្នើសុំ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​អូន​ ​ព័ន្ធ​មុនី​រ​័ត្ន ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ ​លោក​ ​Y​as​u​his​a​ Oj​i​ma​ ​ប្រធាន​ស្ថាន​តំណាង​មូលនិធិរូបិយវត្ថុអន្តរជាតិ​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃ​ទី​ ​០​៩​ ​សីហា​ ​ក្នុង​ឱកាសលោក​ចាកចេញ​ពី​កម្ពុជា​ ​បន្ទាប់ពី​លោក​បាន​បញ្ចប់​ការងារ​អាណត្តិ​បួន​ឆ្នាំ​។​

​លោក​ ​មាស​ ​សុខ​សេន​សាន​ ​អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មានប្រសាសន៍​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ ​លោក​ Oj​i​ma​ ​និង​ជំរុញ​ការ​ឆ្លើយតប​របស់​ ​I​M​F​ ​នៅ​ក្នុង​សំណើ​រ​ថ្មី​នេះ​ដើម្បី​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​បន្ថែម​សម្រាប់​កម្ពុជា​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ការ​ត្រួតពិនិត្យ​របស់​ ​I​M​F​ ​និង​ជួយ​ដល់​កិច្ចការ​ខាងលើ​ ​ពិសេស​ជួយ​រក្សា​វិ​ស​័​យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឲ្យ​ល្អ​ប្រសើរ​»​។​លោក​​​មានប្រសាសន៍​បន្ថែម​ថា​ ​I​M​F​ ​ក៏​ជួយ​រដ្ឋាភិបាល​លើក​ក​ម្ពស់​គំរូ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​។​

​លោក​បាន​គូស​បញ្ជាក់​បន្ថែម​ថា​ ​ស្ថាប័ន​ ​I​M​F​ ​បាន​ជួយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ (N​I​S) ​នៃ​ក្រសួងផែនការ​ក្នុង​រៀបចំ​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​កម្ពុជា​ជាមួយនឹង​ឆ្នាំ​មូលដ្ឋាន​ថ្មី​ ​និង​ស្ថិតិ​ថវិកា​របស់​រដ្ឋាភិបាល​ ​បន្ថែម​ពីលើ​ជំនួយ​បច្ចេកទេស​ក្នុង​ការ​ត្រួតពិនិត្យ​ច្បាប់គយ​ ​និង​ការ​អភិវឌ្ឍន៍​កម្មវិធី​ពង្រឹង​សមត្ថភាព​មន្ត្រី​ ​និង​ស្ថាប័ន​ផង​ដែរ​។​

​លោក​​​មានប្រសាសន៍ថា​ ​I​M​F​ ​ក៏បាន​ជួយ​ដល់​ធានា​សុវត្ថិភាព​វិ​ស​័​យ​ហិរញ្ញវត្ថុ​ពិភពលោក​តាមរយៈ​ធនធាន​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​ប្រ​ព​័ន្ឋ​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដែល​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ ​ហា​និ​ភ័យ​ទាប​ទាក់ទង​នឹង​ការ​គ្រប់គ្រង​បំណុល​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ជំនួយ​របស់​ពួកគេ​នឹង​ពង្រឹង​ការ​គ្រប់គ្រង​បំណុល​របស់យើង​»​។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​មាន​បំណុល​សាធារណៈ​សរុប​ចំនួន​ ​១​០​,​២​៧​ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ​។​

​លោក​ ​ជា​ ​វុទ្ធី​ ​អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ C​D​C ​មានប្រសាសន៍ថា​ ​ការ​ព្យាករណ៍​របស់​ ​I​M​F​នៃ​ ​កំណើន​ ​G​D​P​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ​២​០​២​៣​ ​គឺ​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ការ​ព្យាករណ៍​ផ្សេងៗ​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​និង​ធនាគារ​ពិភពលោក​ (​W​B)​។​

​លោក​​​មានប្រសាសន៍ថា​ ​I​M​F​ ​បាន​ព្យាករណ៍​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​លូតលាស់​ក្នុង​អត្រា​ ​៥​,​៨​ភាគរយ​នៅ​ឆ្នាំនេះ​ដែល​តាម​ពីក្រោយ​ដោយ​ក្រសួងសេដ្ឋកិច្ច​ដែល​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​និង​លូតលាស់​ក្នុង​អត្រា​ ​៥​,​៦​ ​ភាគរយ​ ​A​D​B ​និង​ ​W​B ​បាន​ព្យាករណ៍​ដូចគ្នា​ក្នុង​អត្រា​ ​៥​,​៥​ ​ភាគរយ​ ​ដែល​បាន​ត្រលប់​មកវិញ​ជាបន្តបន្ទាប់​ពី​ ​៣​ភាគរយ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​និង​ ​៥​,​២​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​២​ ​និង​ដក​៣​,​១​ភាគរយ​
​ក្នុង​ឆ្នាំ​ ​២​០​២​០​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ទាំងអស់​នេះ​ឆ្លើយតប​ថា​ប្រទេស​យើង​មាន​ឥ​ទ្ឋិ​ពល​ក្នុង​កំណើន​សេដ្ឋកិច្ច​ ​និង​ ​បង្កើន​ប្រាក់ចំណូល​ ​ខណៈ​ដែល​អតិផរណា​គឺ​នូវ​ក​ម្រិ​ត​អាច​គ្រប់គ្រង​បាន​ដែល​បាន​ទាក់ទាញ​វិនិ​យោគិន​ចូលក្នុង​ប្រទេស​យើង​ ​ខណៈ​ដែល​ការ​គ្រប់​គ្រប់​ម៉ា​ក្រូ​សេដ្ឋកិច្ច​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិនិ​យោគិន​ក្នុង​ការ​សម្លឹង​មើល​ ​ហើយ​ពួកយើង​មិន​និយាយ​ទេ​ ​ប៉ុន្តែ​ស្ថាប័ន​អន្តរជាតិ​ធ្វើ​វា​»​។​

​លោក​​​មានប្រសាសន៍​បន្ថែម​ថា​៖​ ​«​ ​យ៉ាងណាក៏ដោយ​ ​ខ្ញុំ​ជឿជាក់​ថា​ វិ​ស​័​យ​នេះ​ ​ដឹង​យ៉ាង​ច្បាស់​ថា​តើ​សេដ្ឋកិច្ច​របស់យើង​មាន​សុខភាព​ល្អ​ប៉ុណ្ណា​ ​ខណៈ​ដែល​អ្នកជំនួញ​ជា​អ្នកធ្វើ​។​ ​ដូច្នេះ​ហើយ​ការ​ព្យា​ការណ៍​គឺ​មិន​សំខាន់​ ​ប៉ុន្តែ​ចំណុច​សំខាន់​គឺថា​ប្រសិនបើ​អ្នកជំនួញ​គិតថា​ល្អ​ ​ហើយ​ពួកគេ​សប្បាយចិត្ត​និង​ញញឹម​ធ្វើ​វា​ ​។​ ​ពួកយើង​និង​ ​ប្រជាជន​នឹង​បង្ហាញ​ពី​ក្តី​សង្ឃឹម​យ៉ាង​ជឿជាក់​»​៕​ ​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​កិច្ចពិភាក្សា​ត​ម្លើ​ង​ប្រាក់ឈ្នួល​អប្បបរមា​ចាប់ផ្តើម​ចំ​ពេល​តម្រូវ​ការ​ទី​ផ្សារ​ធ្លាក់ចុះ​

Next Article

​អាជ្ញាធរ​បណ្ដេញ​ជនបរទេស​ជាង​មួយពាន់​នាក់​ចេញពី​កម្ពុជា​ក្នុងរយៈពេល​ក្នុងរយៈ​៦​ខែ