​នាយកដ្ឋាន​ពន្ធដារ​ដាស់តឿន​ឱ្យ​ម្ចាស់​យានយន្ត​ទៅ​បង់ពន្ធ​យានជំនិះ​

​ខ្មែរ​ថា​ម​ស៍ / Khmer Times Share:
​ក្រុម​ម​ន្រ្តី​ចុះ​ចាប់​យានយន្ត​គេច​ពន្ធ​។​   ​រូបភាព​៖​ ​G​D​T

 

​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​បាន​ក្រើន​រំលឹក​ដល់​ម្ចាស់​យាន​ជំនិះ​ទាំង​អស់​ ​ដែល​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ ​ត្រូវ​មក​បង់ពន្ធ​ឲ្យបាន​មុន​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ២​០​២​៣​ ​រួម​ជាមួយនឹង​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់​យាន​យន្ត​ ​និង​ប័ណ្ណ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ ​ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន​តាម​សាខា​ពន្ធដារ​ខេត្ត​ ​ឬ​ខណ្ឌ​។​

​យោង​តាម​ការប្រកាស​នេះ​ ​ការព្រមាន​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា​ ​ម្ចាស់​យានយន្ត​មួយ​ចំនួន​បាន​បង់ពន្ធ​រួច​ហើយ​ ​ចំណែក​ខ្លះទៀត​មិនទាន់​បាន​បង់ពន្ធ​។​

​ជាមួយគ្នា​នេះ​ដែរ​យានជំនិះ​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត​បរទេស​ ​ឬ​ស្ថានកុងស៊ុល​ ​អង្គការ​អន្តរជាតិ​ ​ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​ ​ត្រូវតែ​ដាក់ពាក្យ​សុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​ការ​បង់ពន្ធ​ (​ពន្ធ​ដែល​រដ្ឋ​ជំពាក់​)​។​

​សម្រាប់​យានជំនិះ​របស់​​​ក្រសួង​-​ស្ថាប័ន​ ​ឬ​អង្គភាព​ដែល​ត្រូវ​ទទួល​វិញ្ញា​បន​ប​ត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ (​ពន្ធ​ជំពាក់​រដ្ឋ​ ​ឬ​បង់​ដោយ​អាណត្តិ​ទូទាត់​) ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សារពើ​ភ​័ណ្ឌ​យានយន្ត​ ​និង​ទ្រព្យសម្បត្តិ​រដ្ឋ​ ​ការ​ចុះបញ្ជី​អចល​ន​ទ្រព្យ​រដ្ឋ​ប្រចាំ​ឆ្នាំ​ ​ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​អចល​ន​ទ្រព្យ​រដ្ឋ​ ​និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​

​ពន្ធដារ​ព្រមាន​ថា​ ​ក្នុង​ករណី​មិន​បាន​បង់ពន្ធ​ទាន់​ពេល​ ​ម្ចាស់​យានយន្ត​នឹង​ត្រូវ​បង់ពន្ធ​បន្ថែម​ ​ចំពោះ​ការ​យឺត​យ៉ាវ​ ​ស្រប​តាម​ច្បាប់​ពន្ធ​ជាធរមាន​។​ ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ជាពិសេស​នគរបាល​ចរាចរណ៍​ ​និង​អាវុធហត្ថ​ ​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ការ​ប្រមូល​ពន្ធ​នេះ​នៅ​តាម​ដង​ផ្លូវ​ ​បន្ទាប់ពី​បិទ​ការ​ប្រមូល​ពន្ធ​នៅ​ថ្ងៃ​ ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​៕​

Related Posts

Previous Article

​ហ្លួង​ម៉ែ​ប្រោស​ព្រះរាជទាន​ព្រះ​រាជអំណោយ​ ​៥​ពាន់​ដុល្លារ​ ​សម្រាប់​ទ្រទ្រង់​ការ​ចិញ្ចឹម​ដំរី​នៅ​ខេត្ត​រតនគិរី​

Next Article

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ហ្វីលីពីន​ នឹង​ឈាន​ដល់​ ​១​០​០​ ​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​