នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បញ្ជាក់​ជាថ្មី​អំពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​អា​ស៊ាន​-​ជប៉ុន​នៅ​ខែក្រោយ​

Share:

ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពី​ថ្ងៃពុធ​ ​បាន​បញ្ជាក់​ពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​អា​ស៊ាន​-​ជប៉ុន​ ​នៅ​ប្រទេស​ជប៉ុន​ ​នៅ​ក្នុង​ខែ​ធ្នូ​។​

​ឯកឧត្តម​បណ្ឌិត​ ​បាន​ធ្វើការ​បញ្ជាក់​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​របស់​លោក​ក្នុង​ពិធីសម្ពោធ​កំណាត់ផ្លូវ​ជាតិ​លេខ​៥​ ​ពី​ព្រែក​ក្តាម​ ​ខេត្ត​កណ្ដាល​ ​ទៅ​ក្រុង​បាត់​ដំបង​ប្រវែង​ ​២​៤​៦​,​១​៥​ ​គីឡូម៉ែត្រ​។​

​ឯកឧត្តម​បណ្ឌិត​ ​បាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​«​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅកាន់​ប្រទេស​ជប៉ុន​សម្រាប់​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​អា​ស៊ាន​-​ជប៉ុន​ក្នុង​ខែ​ធ្នូ​ ​ខ្ញុំ​គ្រោង​នឹង​មាន​កិច្ចពិភាក្សា​ទ្វេភាគី​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​»​។​

​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​អា​ស៊ាន​-​ជប៉ុន​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​ ​១​៦​-​១​៨​ ​ខែ​ធ្នូ​ ​នៅ​ទីក្រុង​តូក្យូ ​ដើម្បី​ប្រារព្ធ​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៥​០​ ​នៃ​មិត្តភាព​ ​និង​សហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន​។​ ​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ថ្មី​មួយ​ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អា​ស៊ាន​ ​និង​ជប៉ុន​។​
​A​K​P

Related Posts

Previous Article

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​ ​និង​ជីវភាព​ប្រជាជន​ក្នុងស្រុក​

Next Article

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍​ K​ore​an​ ​Air​ ​ថ្មី​ប្រចាំ​កម្ពុជា​