​នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​មាន​ទំនើបកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​វិ​ស័​យ​វេជ្ជសាស្ត្រ​

Share:

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​រំលឹក​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​គ្រឿងបរិក្ខារ​ពេទ្យ​ ​អគារ​ម​ន្ទី​ពេទ្យ​ ​និង​លើកកំពស់​សមត្ថភាព​គ្រូពេទ្យ​។​

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លើក​ទី​៤​៣​របស់​​​ក្រសួងសុខាភិបាល​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​ការ​ធ្វើ​ទំនើបកម្ម​គ្រឿងបរិក្ខារ​ពេទ្យ​ ​អគារ​ម​ន្ទី​ពេទ្យ​ ​និង​ការ​ពង្រឹង​សមត្ថភាព​គ្រូពេទ្យ​ ​គឺជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​។​

​លោក​ក៏បាន​គូស​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​គ​ម្លា​ត​ស្តង់​ដារ​សុខភាព​រវាង​ទីក្រុង​ ​និង​ជនបទ​ ​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា​ ​ថវិកា​ប្រមាណ​ ​១​៤​០​ ​លាន​ដុល្លារ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​ ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកជំងឺ​ដែល​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។​

​លើស​ពី​នេះ​ ​លោក​បាន​លើកទឹកចិត្ត​ដល់​ការ​ពង្រឹង​សមត្ថភាព​គ្រូពេទ្យ​ក្នុង​ការធានា​ប្រសិទ្ធ​ភាព​ផ្តល់​សេវា​សុខាភិបាល​ ​ផង​ដែរ​។​ ​A​K​P

Related Posts

Previous Article

​ឥណ្ឌូណេស៊ី​នឹង​នាំចូល​អង្ករ​ចំនួន​ ​២​២​៥​០​០​ ​តោន​ ​ពី​កម្ពុជា​សម្រាប់​ពិធីបុណ្យ​ស្រាយ​បួស​ ​E​i​d​ ​a​l​-​Fit​r

Next Article

​ការនាំចេញ​ផលិតផល​ធ្វើ​ពី​កៅស៊ូ​របស់​កម្ពុជា​កើន​ឡើង​ ​៩​០​ ​ភាគរយ​