កម្ពុជា​-​សិង្ហបុរី​ ​នឹង​បន្ត​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត​

Share:

កម្ពុជា​-​សិង្ហបុរី​នឹង​បន្ត​ពង្រឹង​ ​និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិ​ស័យ​នយោបាយ​ ​ពាណិជ្ជកម្ម​ ​សេដ្ឋកិច្ច​ ​ការពារ​ជាតិ​ ​សន្តិសុខ​ ​ថាមពល​ ​និង​ទេសចរណ៍​។​

​នេះ​ជា​ស្មារតី​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​និង​សម​ភាគី​សិង្ហបុរី​ ​លោក​ ​Lee​ ​H​s​i​e​n ​L​oon​g​ ​នៅ​ទីក្រុង​ ​Me​l​b​our​n​e​ ​នា​ថ្ងៃ​ទី​៥​ ​ខែ​មីនា​ ​នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​ពិសេស​អា​ស៊ាន​-​អូស្ត្រាលី​ ​ដើម្បី​រំលឹក​ខួប​លើក​ទី​៥​០​ ​នៃ​ទំនាក់ទំនង​សន្ទនា​អា​ស៊ាន​-​អូស្ត្រាលី​។​

​នៅ​ក្នុង​ជំនួប​នោះ​ ​មេដឹកនាំ​ទាំងពីរ​បាន​រំលឹក​ពី​ជំនួប​លើកដំបូង​របស់​ពួកគេ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​លើក​ទី​៤​៣​ ​នៅ​ទីក្រុង​ហ្សា​កា​តា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​សំខាន់​ៗ​ដូចជា​ ​នយោបាយ​ ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​ទេសចរណ៍​ ​សន្តិសុខ​ថាមពល​ ​និង​ការពារ​ជាតិ​ ​និង​សន្តិសុខ​។​ ​

មេដឹកនាំ​ទាំង​ពី​​​រ​ក៏បាន​ផ្លាស់ប្តូរ​ទ​ស្សនៈ​លើ​ការ​លើក​ក​ម្ពស់​កិច្ច​សហប្រតិបត្តិការ​នៃ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ក​ម្រិ​ត​ខ្ពស់​ ​ការ​តភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​ជាដើម​។​

​ក្នុង​វិ​ស័យ​នយោបាយ​ ​មេដឹកនាំ​ទាំងពីរ​បាន​កត់​សម្គាល់​ពី​សារៈសំខាន់​ ​និង​អត្ថប្រយោជន៍​នៃ​ការរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ឡើងវិញ​ ​ហើយ​បាន​ឯកភាព​ជំរុញ​ឱ្យ​មាន​កិច្ចពិភាក្សា​នយោបាយ​លើក​ទីពីរ​រវាង​កម្ពុជា​ ​និង​សិង្ហបុរី​នា​ពេល​ខាងមុខ​។​

​សម្រាប់​វិ​ស័​យ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​មេដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​តាមរយៈ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​សម្រាប់​ការ​ផ្តួចផ្តើម​គំនិត​ ​និង​សកម្មភាព​ជាក់លាក់​។​

​មេដឹកនាំ​ទាំង​ពី​​​រ​ក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ការពារ​ជាតិ​ ​និង​សន្តិសុខ​ ​ដែល​រួមចំណែក​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺ​ណិ​ត​ជាដើម​។​

​ទាក់ទង​នឹង​សន្តិសុខ​ថាមពល​ ​លោក​ ​នាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ជម្រាប​ជូន​សម​ភាគី​សិង្ហបុរី​ថា​ ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នា​ពេលថ្មីៗនេះ​ ​ភាគី​ម៉ាឡេស៊ី​ក៏បាន​ឯកភាព​ក្នុង​ការ​គាំទ្រ​ការ​សម្របសម្រួល​សម្រាប់​គម្រោង​ខ្សែ​បញ្ជូន​ថាមពល​ក្រោម​សមុទ្រ​ (​ឡាវ​-​កម្ពុជា​-​សិង្ហបុរី​) ​ដោយ​ឆ្លងកាត់​បាត​សមុទ្រ​របស់​ប្រទេស​ម៉ាឡេស៊ី​។​A​K​P​

Related Posts

Previous Article

សភា​ពាណិជ្ជកម្ម​កម្ពុជា​និង​សភា​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​វិច​តូ​រី​យ៉ា​បាន​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​

Next Article

កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ប្តេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត​