កម្ពុជានឹងរៀបចំការបោះឆ្នោតលើកទី៤ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខែឧសភា ឆ្នាំក្រោយ

Khmer Times Share:

ការបោះឆ្នោតលើកទី៤ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

កាលបរិច្ឆេទត្រូវបានផ្សព្វផ្សាយតាម​រយៈ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដែលបាន​ចុះ​ហត្ថលេខា​ដោយ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។

ការបោះឆ្នោតលើកទី៣ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន៧ រួមមាន គណបក្សប្រជាជនកម្ពុជា  គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ  គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសាធារណរដ្ឋខ្មែរ។ ពួកគេបានប្រកួតប្រជែងដណ្តើមយកអាសនៈ ៥៥៩ នៅក្រុមប្រឹក្សារាជធានី-ខេត្ត និង ៣.៥៥៥ អាសនៈនៅក្រុមប្រឹក្សាក្រុង ស្រុក និងខណ្ឌ។

យោងតាមលទ្ធផលបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ៣.៤៨៤ អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ ៣៨ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៣៣ អាសនៈ។

ប្រមាណ ៩៩,៩៤ ភាគរយ នៃអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ១១.៥៧២ នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានបោះឆ្នោត ដែលធ្វើឡើងក្រោមការសង្កេតរបស់អ្នកសង្កេតការណ៍ជាតិចំនួន ១.០១០ នាក់ មកពី ១៩ ស្ថាប័ន ដែលភាគច្រើនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាភ្នាក់ងារនយោបាយចំនួន ៧០៤ នាក់ពីគណបក្សនយោបាយចំនួនប្រាំក្នុងចំណោមគណបក្សនយោបាយចំនួនប្រាំពីរដែលបានចុះបញ្ជី៕ AKP-C.Nika

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​ស្នើអោយពិនិត្យ​គោលនយោបាយ​ប្រជាសាស្ត្រ​ឡើងវិញ

Next Article

​លោក​ នេ​ត​ ​សាវឿន​ ​ជំរុញ​អាជ្ញាធរ​តាម​ព្រំដែន​បង្កើត​ប្រព័ន្ធ​ ​Hot​line​ ​សម្រាប់​ពលករ​រាយការណ៍​ពី​មន្ត្រី​