នាយករដ្ឋមន្ត្រី​ស្នើអោយពិនិត្យ​គោលនយោបាយ​ប្រជាសាស្ត្រ​ឡើងវិញ

Khmer Times Share:

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគោលនយោបាយប្រជាសាស្រ្ត ដោយឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា កម្ពុជាត្រូវយកចិត្តទុក្ខដាក់នឹងគោលនយោបាយសម្រាប់ឆ្នាំ២០៥០។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និងនិយោជិតប្រមាណ ១៨,០០០នាក់ មកពីរោងចក្រ និងសហគ្រាសចំនួន១៨ នៅស្រុកបាទី ខេត្តតាកែវ កាលពីម្សិលមិញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រជាសាស្រ្តនៅឆ្នាំ២០៥០ កម្ពុជាគួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយប្រជាសាស្រ្តចាប់ពីពេលនេះតទៅ។

នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងផែនការពិនិត្យស្ថិតិថាតើចំនួនមនុស្សចាស់នឹងកើនឡើងពិតប្រាកដនៅឆ្នាំ២០៥០ ឬយ៉ាងណា។ ប្រសិនបើនេះជាការពិត ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ក្រសួងគួរតែពិនិត្យឡើងវិញលើតុល្យភាពប្រជាសាស្រ្ត។

ឯកឧត្តមបណ្ឌិតបានលើកឡើងទៀតថា “កុំចាំដល់ឆ្នាំ ២០៥០ នៅពេលដែលប្រទេសរីកចម្រើន នោះគ្មានអ្នកណាចង់បានកូនទេ ព្រោះនឹងត្រូវការចំណាយច្រើនក្នុងការចិញ្ចឹមពួកគេ”។

យោងតាមអង្គការ UNFPA អាយុរំពឹងរស់សម្រាប់បុរសនៅក្នុងប្រទេសកម្ពុជាគឺ៦៩ ឆ្នាំខណៈដែលស្ត្រីមានអាយុ៧៤ ឆ្នាំ ហើយអត្រានៃការមានកូនសម្រាប់ស្ត្រីគឺ ២,៣ ភាគរយ។ ទន្ទឹមនឹងនេះ ប្រជាជនដែលមានអាយុពី ១០-២៤ ឆ្នាំមាន ២៦ភាគរយ និងពី ១៥-៦៤ឆ្នាំ មាន៦៥ ភាគរយ៕ AKP-Heng Panha

Related Posts

Previous Article

កម្ពុជា​បន្តដាក់ឱ្យដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់

Next Article

កម្ពុជានឹងរៀបចំការបោះឆ្នោតលើកទី៤ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខែឧសភា ឆ្នាំក្រោយ