​រោងចក្រ​ចំនួន​៦​មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​សម្ភាសន៍​កម្មករ​នៅ​រោងចក្រ​ ​Y​&​W​

​ខ្មែរ​ថា​ម​ស៍ Share:
​រូបភាព​៖​ ​ក្រសួងការងារ​

​រោងចក្រ​ចំនួន​៦​ ​មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូ​យ៉ា​ល់​គ្រុប​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ​ក្នុង​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​ជ្រើសរើស​កម្មករ​រោងចក្រ​ ​Y​&​W​ ​ចំនួន​ ​៣​៤​០​នាក់​ ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​ភ្លាម​ៗ​។​

​យោង​តាម​ក្រសួងការងារ​ ​ដែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ឱកាស​ការងារ​នេះ​ ​កម្មករ​និយោជិត​នៃ​រោងចក្រ​ ​Y​&​W​ ​អាច​ដាក់ពាក្យ​នៅ​រោងចក្រ​ ​និង​សម្ភាសន៍​ភ្លាម​ៗ​។​

​ឆាត​ ​ចាន់ថន​ ​កម្មករ​នៅ​ក្រុមហ៊ុន​ ​Y​&​W​ ​បាន​និយាយ​ថា​ ​នាង​បាន​សម្រេច​ចិត្ត​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​នេះ​ ​ព្រោះ​វា​ជា​ឱកាសល្អ​សម្រាប់​នាង​ ​ដើម្បី​មានការងារ​ថ្មី​សម្រាប់​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។​

​គាត់​បាន​បន្ថែម​ថា​ ​គាត់​បាន​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​ ​ដោយសារ​គាត់​ជឿជាក់​លើ​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ក្រសួងការងារ​ ​បន្ទាប់ពី​ថៅកែ​រោងចក្រ​រត់ចោល​ ​ហើយ​គាត់​សង្ឃឹម​ថា​ ​គាត់​និង​កម្មករ​ផ្សេងទៀត​នឹង​ទទួល​បាន​ដំណោះស្រាយ​ក្នុងពេលឆាប់ៗ​នេះ​។​

ញ៉ុ​ល​ ​សា​រ៉ុ​ម​ ​កម្ម​ក​រោងចក្រ​ ​Y​&​W​ ​ម្នាក់ទៀត​បាន​និយាយ​ថា​ “​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាក់ពាក្យ​បម្រើ​ការងារ​ថ្មី​នៅ​ពេលនេះ​ ​ព្រោះ​ឱកាស​ការងារ​បាន​មកដល់​ដោយ​មិន​ចាំបាច់​ទៅ​រក​ខ្លួនឯង​ ​ជាពិសេស​ដាក់ពាក្យ​ភ្លាម​ ​សម្ភាស​ភ្លាម​ដឹង​លទ្ធផល​ភ្លាម​”​។​

​អ៊ុន​ ប៊ុណ្ណា ​មន្ត្រី​ជ្រើសរើស​បុគ្គលិក​ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​បាន​និយាយ​ថា​ ​ឱកាស​ការងារ​រាប់​រយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​កម្មករ​នៃ​រោងចក្រ​ ​Y​&​W​ ​ហើយ​កម្មករ​ទាំងអស់​អាចម​ក​ដាក់ពាក្យ​ ​និង​ធ្វើការ​សម្ភាសន៍​ភ្លាម​ៗ​។​

​លោក​បាន​និយាយ​ថា​ “​ខ្ញុំ​សូម​អំពាវនាវ​ដល់​កម្មករ​និយោជិត​ទាំងអស់​នៃ​រោងចក្រ​ ​Y​&​W​ ​មក​ដាក់ពាក្យ​ធ្វើការ​ក្នុង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​កម្មករ​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​”​។​

​លោក​បាន​បន្ថែម​ថា​ ​កម្មករ​និយោជិត​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​រួម​មា​នៈ ​ប្រាក់បៀវត្សរ៍​ចំនួន​ ​២​០​២​ ​ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​អំឡុង​ពេល​សាកល្បង​រយៈពេល​ ​៣​ ​ខែ​ ​ហើយ​ពួកគេ​នឹង​ទទួល​បាន​ ​២​០​៤​ ​ដុល្លារ​ក្នុង​មួយ​ខែ​បន្ទាប់ពី​បញ្ចប់​ការសាកល្បង​, ​១​០​ ​ដុល្លារ​សម្រាប់​ការ​ស្នាក់​នៅ​ ​និង​ការធ្វើដំណើរ​, ​៣​២​០​០​០​ ​រៀល​ក្នុងមួយថ្ងៃ​សម្រាប់​អាហារ​ថ្ងៃត្រង់​ ​និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។​

​លើស​ពី​នេះ​ ​កម្មករ​និយោជិត​ក៏​នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ម៉ោង​ ​ប្រាក់បំណាច់​មុខងារ​ ​ប្រាក់​រង្វាន់​ ​៥​% ​និង​ប្រាក់បំណាច់​អតីតភាព​ការងារ​ ​ស្រប​តាមច្បាប់​ការងារ​ ​និង​ច្បាប់​ដឹកជញ្ជូន​។​

Related Posts

Previous Article

​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​ផ្តល់​ឥណទាន​ចំនួន​ ​១​៧​៤​ ​លាន​ដុល្លារ​ ​ដើម្បី​ធានា​ដល់​អាជីវកម្ម​ចំនួន​ ​២​០​៧​០​ ​គិត​ត្រឹម​ខែកុម្ភៈ​

Next Article

​មាន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ ​ចំនួន​៥​០​០​០​នាក់​ ​ក្នុងមួយថ្ងៃ​