​ការ​បណ្ដុះ​ធុរកិច្ច​ថ្មី​នឹង​ជួយ​ពង្រឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា​បន្ថែម​ទៀត​

​Man​oj ​Mat​hew​ / Khmer Times Share:

អនាគត​របស់​ប្រទេស​កម្ពុជា​និង​ការ​បណ្ដុះ​ធុរកិច្ច​ថ្មី​គឺជា​សារ​ដ៏​ទូលំទូលាយ​នៅ​ក្នុង​វេទិកា​ ​Start​up​ ​E​co​system​ ​Forum​: ​Connect​ 2024 ​ដែល​បាន​រៀបចំ​ឡើង​នៅ​ ​Rain​tree​ ​Cam​bo​d​i​a​ ​ក្នុង​ទី​ក្រុងភ្នំពេញ​កាលពី​ថ្ងៃសុក្រ​។​ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​រិះគិត​ ​ជជែក​ពិភាក្សា​ ​ចែករំលែក​ចំណេះ​ដឹង​ ​និង​កិច្ច​សហការ​សម្រាប់​ឆ្នាំខាងមុខ​។​

​ក្នុងចំណោម​បទ​បង្ហាញ​ដែល​ធ្វើឡើង​ដោយ​អ្នក​វិនិយោគ​ផ្សេងៗ​ ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ ​និង​អ្នកផ្តល់​ប្រឹក្សា​របា​ន​ពិភាក្សា​លើ​សកម្មភាព​រួម​ដើម្បី​បណ្តុះ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ ​ដែល​សម្របសម្រួល​ដោយ​ ​សុខ​ ណាំ ​អ្នក​សម្របសម្រួល​កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​នៃ​មជ្ឈមណ្ឌល​បណ្តុះ​ធ​រុ​កិច្ច​ថ្មី​តេជោ​។​ ឈី​ម​ ​ប៊ុន​ឈុន​ ​អ្នកផ្តល់​ប្រឹក្សា​មកពី​Big​ ​Data​, N​I​CC, Ou​m​ ​Van​t​h​ar​it​h​, ​Senior​ ​Start​up​ ​Development​ ​Specialist​, ​T​SC ​និង​ Uk ​Rem​i​, ​General Manager​, Obor ​Capital​ ​ក៏បាន​ចូលរួម​បញ្ចេញមតិ​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​មាន​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជាង​១​០​០​នាក់​។​

Ou​m​ ​Van​t​h​ar​it​h​ ​បាន​និយាយប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ ​បញ្ហា​ប្រឈម​ចម្បង​នៅ​កម្ពុជា​ក្នុង​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​គឺ​ការ​ខ្វះ​ថវិកា​រ​ ​និង​ធនធាន​ ​ជាពិសេស​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា​។​ ​ទំហំ​ទី​ផ្សារ​តូច​ធ្វើ​ឱ្យ​វា​មាន​ការប្រកួតប្រជែង​សម្រាប់​វិនិ​យោគិន​ដើម្បី​សម្រេច​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​របស់​ពួកគេ​។​

​ជំនាញ​ ​និង​បទពិសោធន៍​មាន​ក​ម្រិ​ត​របស់​សមាជិក​ក្រុម​គឺជា​បញ្ហា​មួយទៀត​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​។​ ​វា​ពិតជា​លំបាក​សម្រាប់​ពួកគេ​ក្នុង​កា​រដោះ​កង្វះ​បណ្តាញ​ទាក់ទង​ ​និង​កង្វះ​អ្នក​ប្រឹក្សា​ដែល​មាន​សមត្ថភាព​។​ ​បទ​ប្បញ្ញត្តិ​ពន្ធ​ផ្សេងៗ​គឺជា​ឧបសគ្គ​មួយផ្សេងទៀត​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​ ​ដោយសារ​ពួកគេ​ត្រូវ​អនុលោម​តាម​ ​ខណៈ​ដែល​ត្រូវ​ផ្តោត​លើ​ការ​ធ្វើអាជីវកម្ម​ដែល​នេះ​ជា​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​។​

​កម្ពុជា​ជាទី​ផ្សារ​​​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​។​ ​ប្រទេស​នេះ​មាន​ប្រជាជន​វ័យក្មេង​ច្រើន​ ​ដែល​បង្ហាញ​ពី​មូលដ្ឋាន​អ្នកប្រើប្រាស់​ដ៏​សំខាន់​។​ ​ទោះបីជា​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​នៃ​ការ​បណ្តុះ​ធ​រុ​កិច្ច​ថ្មី​នៅ​មាន​ទំហំ​តូច​ក៏ដោយ​ ​ក៏​មានការ​សហការ​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​បណ្តុះ​ធុរកិច្ច​ថ្មី​ក្នុងស្រុក​ ​និង​ការ​គាំទ្រ​ជាបន្តបន្ទាប់​ ​រួម​ទាំង​ជំនួយ​ពី​អង្គការ​ដែល​គាំទ្រ​សហគ្រិន​ដូចជា​ ​សាកលវិទ្យាល័យ​ ​និង​ក្រុមហ៊ុន​ផ្សេងៗ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​លើកទឹកចិត្ត​សហគ្រិន​ភាព​ ​និង​នុ​វា​នុ​វត្ត​ន៍ ​ដូចជា​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ ​ការ​សម្រួល​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម​ ​និង​ការ​គាំទ្រ​ការប្រើប្រាស់​បច្ចេកវិទ្យា​។​ ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​នៃ​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​អាច​ជួយ​រដ្ឋាភិបាល​សម្រេច​បាន​នូវ​យុទ្ធ​សា​ស្រ្ត​បញ្ចកោណ​ ​ដោយ​រួមចំណែក​ជួយ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​បែប​ប្រពៃណី​ ​ដើម្បី​ឆ្ពោះទៅ​រក​ឌី​ជី​ថល​ ​និង​រីក​ចម្រើន​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​។​

​បើ​និយាយ​ពី​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​បណ្តុះ​ធុរកិច្ច​ថ្មី​អាច​បង្កើត​ឱកាស​ការងារ​ ​ជាពិសេស​សម្រាប់​អ្នកជំនាញ​វ័យក្មេង​ ​និង​និស្សិត​បញ្ចប់​ការសិក្សា​។​ ​តាមរយៈ​ការ​ជំរុញ​វប្បធម៌​នៃ​ការ​ច្នៃប្រឌិត​ ​និង​សហគ្រិន​ភាព​ ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​លើកទឹកចិត្ត​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ ​និង​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​។​
​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​រួមចំណែក​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​លើស​ពី​វិ​ស​័​យ​ប្រពៃណី​ដូចជា​ការ​អភិវឌ្ឍន៍​វិ​ស​័​យ​ឯកជន​។​ ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​នៃ​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​ដ៏​រស់រវើក​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ ​និង​លើក​ក​ម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ឡើង​។​

​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​ជា​មជ្ឈមណ្ឌល​នៃ​ការ​បង្កើត​ថ្មី​ ​ការ​អភិវឌ្ឍន៍​ដំណោះស្រាយ​ដ៏​ទំនើប​ ​ដោយហេតុ​នេះ​ផ្តល់​ថាមពល​ដល់​ការ​ច្នៃប្រឌិត​ឌី​ជី​ថល​ ​និង​វឌ្ឍនភាព​បច្ចេកវិទ្យា​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​ វិ​ស​័​យ​នេះ​ក៍​ជួយ​ជំរុញ​ឱ្យ​មាន​ភាព​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្នុង​ផ្នែក​ដូចជា​ ​fin​t​e​c​h​, ​a​grit​e​c​h​ ​វិទ្យា​សុខភាព​ ​និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​។​

​ដោយ​បាន​សួរ​អំពី​អនាគត​នៃ​វិ​ស​័​យ​នេះ​ក្នុង​ពេល​១​០​ ​ឆ្នាំទៅ​មុខ​ ​លោក​ ​Van​t​h​ar​it​h​ ​បាន​និយាយ​ថា​ វិ​ស​័​យ​បណ្តុះ​ធុរកិច្ច​ថ្មី​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​មានការ​រីក​ចម្រើន​ ​និង​ការផ្លាស់ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​។​ ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ ​កំពុង​ធ្វើ​អោយ​វិ​ស​័​យ​នេះ​មាន​ភាព​រីក​ចម្រើន​ទៅមុខ​ ​និង​តាមទាន់​ប្រទេស​សមាជិក​អា​ស៊ាន​៦​ ​ដែល​មានការ​អភិវឌ្ឍន៍​ខ្លាំង​នៅ​ក្នុង​វិ​ស​័​យ​នេះ​។​

​នៅពេលដែល​ការយល់​ដឹង​អំពី​សក្ដានុពល​នៃ​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​របស់​កម្ពុជា​កាន់តែ​រីក​ចម្រើន​ ​អ្នក​វិនិយោគ​ក្នុងស្រុក​ ​និង​អន្តរជាតិ​កាន់តែ​ច្រើន​នឹង​ចូលរួម​។​ ​ក្រុមហ៊ុន​បណ្តាក់ទុន​វិនិយោគ​ វិនិ​យោគិន​ ​និង​មូលនិធិ​សាជីវកម្ម​នឹង​ផ្តល់​ដើមទុន​នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​ដ៏​ជោគជ័យ​ ​ដែល​នាំទៅ​រកការ​បង្កើន​ការ​វិនិយោគ​ ​និង​ការ​ផ្តល់​មូលនិធិ​បន្ថែម​។​

​ការ​បណ្តុះ​ធុរកិច្ច​ដែល​មានស្រាប់​នឺ​ង​ទទួល​បាន​លំនឹង​ ​បទពិសោធន៍​ ​និង​អាច​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​។​ ​ភាព​ជោគជ័យ​របស់​ ​I​P​Os ​ឬ​ ​Uni​corn​ ​Start​up​ ​នឹង​លើកទឹកចិត្ត​ដល់​ស្ថាបនិក​ ​និង​សហគ្រិន​ជំនាន់​ក្រោយ​។​

​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​នឹង​នាំមុខ​គេ​ក្នុង​ការ​ទទួលយក​ឌី​ជី​ថល​នៅ​ទូទាំង​ឧស្សាហកម្ម​។​ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​ការ​ទូទាត់​តាម​ឌី​ជី​ថល​ ​និង​ការ​វិភាគ​ទិន្នន័យ​នឹង​ក្លាយ​ទៅ​កត្តា​សំខាន់​។​ ​អាជីវកម្ម​បែប​ប្រពៃណី​នឹង​ស្វែងរក​ដំណោះស្រាយ​បច្ចេកវិទ្យា​ដើម្បី​រក្សា​ការប្រកួតប្រជែង​។​

​ខណៈ​ដែល​កម្ពុជា​ឈាន​ទៅ​រក​អនាគត​ ​រដ្ឋាភិបាល​កំពុង​កំណត់​ក្តី​សង្ឃឹម​របស់​ខ្លួន​លើ​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​ ​ដើម្បី​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​ខ្លួន​។​ ​ឌី​ជី​ថល​នី​យ​កម្ម​អាច​ជា​គន្លឹះ​នៃ​វឌ្ឍនភាព​ ​ប៉ុន្តែ​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​គឺជា​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​សម្រាប់​សេដ្ឋកិច្ច​។​

Related Posts

Previous Article

​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចល​ន​ទ្រព្យ​ដែល​បាន​ចុះបញ្ជី​ ​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា​ទទួល​បាន​សន្ទុះ​កើន​ឡើង​

Next Article

​ការ​លើកទឹកចិត្ត​កំពុង​រង់ចាំ​អ្នក​វិនិយោគ​ដែល​មានបំណង​ចង់​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​