ក្រុមហ៊ុន​អាកាសចរណ៍​ ​E​m​irate​s ​នឹង​បើ​កជើង​ហោះហើរ​មក​ទី​ក្រុងភ្នំពេញ​ឡើងវិញ​នៅ​ក្នុង​ខែ​ឧសភា​

C​h​e​a​ Van​y​u​t​h​ / Khmer Times Share:

ក្រុមហ៊ុន​អាកាសចរណ៍​ ​E​m​irate​s​នឹង​ចាប់ផ្តើម​បើ​កជើង​ហោះហើរ​ប្រចាំថ្ងៃ​របស់​ខ្លួន​ទៅកាន់​ទី​ក្រុងភ្នំពេញ​ឡើងវិញ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​ឧសភា​ ​ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហបុរី​ ​ដែល​នេះ​នឹង​ជំរុញ​ការ​តភ្ជាប់​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​ ​និង​មកពី​ទីក្រុង​ឌូ​បៃ​ ​ព្រមទាំង​ភ្ជាប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​កន្លែង​ក​ម្សាន្ត​ចំនួន​ពីរ​នៅ​ក្នុង​តំបន់​។​

​A​d​n​an​ K​a​z​i​m​ ​អនុប្រធាន​ក្រុមហ៊ុន​ ​E​m​irate​s ​និង​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ ​បាន​លើកឡើង​ថា​ “​កា​របើក​ជើង​ហោះហើរ​ទៅ​ទី​ក្រុងភ្នំពេញ​ឡើងវិញ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់យើង​ក្នុង​ការ​ពង្រឹង​បណ្តាញ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ខណៈ​ដែល​យើង​បន្ត​បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​អ្នក​ធ្វើដំណើរ​ក​ម្សាន្ត​នៅ​តាម​ទីតាំង​ដ៍​សម្បូរ​បែប​ ​និង​ជួយ​អាជីវកម្ម​ ​និង​អ្នកនាំ​ចេញ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​រឹង​មាំ​” ​។​

​យន្តហោះ​ Bo​e​in​g​ 777-300​E​R ​មាន​បី​ថ្នាក់​នឹង​ត្រូវ​ដាក់​អោយ​ដំណើរការ​។​ ​ជើង​ហោះហើរ​ ​E​K348 ​របស់​ ​E​m​irate​s ​នឹង​ចាកចេញ​ពី​ទីក្រុង​ឌូ​បៃ​នៅ​ម៉ោង​ ​២​៖​៣​០​នាទី​ ​ហើយ​មកដល់​សិង្ហបុរី​នៅ​ម៉ោង​ ​១​៤​៖​០​៥​នាទី​។​

​បន្ទាប់មក​ជើង​ហោះហើរ​នឹង​ចាកចេញ​ពី​សិង្ហបុរី​នៅ​ម៉ោង​ ​១​៥​៖​៣​៥​ ​នាទី​ ​ហើយ​មកដល់​ភ្នំពេញ​នៅ​ម៉ោង​ ​១​៦​៖​៣​៥​។​ ​ជើង​ហោះហើរ​ ​E​K349 ​នឹង​ចាកចេញ​ពី​ទី​ក្រុងភ្នំពេញ​នៅ​ម៉ោង​ ​២​០​៖​៥​០​នាទី​ហើយ​ទៅដល់​សិង្ហបុរី​នៅ​ម៉ោង​២​៣​៖​៥​០​នាទី​។​

​បន្ទាប់មក​ជើង​ហោះហើរ​នឹង​ចាកចេញ​ពី​សិង្ហបុរី​នៅ​ម៉ោង​ ​០​១​៖​៤​០​ ​នៅ​ថ្ងៃ​បន្ទាប់​ ​ហើយ​មកដល់​ទីក្រុង​ឌូ​បៃ​នៅ​ម៉ោង​ ​០​៤​៖​៥​៥​នាទី​ ​ម៉ោង​ក្នុងស្រុក​។​

​ការ​ត​រ​ភ្ជាប់​ទី​ក្រុងភ្នំពេញ​ជាមួយ​សិង្ហបុរី​គឺ​ផ្តល់​ភាព​ងាយស្រួល​ ​ដោយ​ផ្តល់​នូវ​ឱកាស​តភ្ជាប់​ដ៏​ល្អ​ប្រសើរ​ទៅកាន់​ ​និង​មកពី​ទីក្រុង​ជាច្រើន​ក្នុង​ប្រទេស​បារាំង​ ​ចក្រភពអង់គ្លេស​ ​អាល្លឺម៉ង់​ ​ស្វីស​ ​និង​សហរដ្ឋអាមេរិក​។​ ​តាមរយៈ​ការ​តភ្ជាប់​បន្ថែម​នេះ​ ​E​m​irate​s ​នឹង​មាន​ជើង​ហោះហើរ​ប្រចាំថ្ងៃ​ចំនួន​៤​ដង​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​ ​ខែ​ឧសភា​។​

​E​m​irate​s ​Sky​Cargo​ក៏​នឹង​ផ្តល់​សមត្ថភាព​ផ្ទុក​ទំនិញ​លើ​យន្តហោះ​ Bo​e​in​g​ 777-300​E​R ​ជាង​៣​០​០​ ​តោន​ក្នុង​មួយ​ស​ប្តាហ៍​។​

​ទំនិញ​សំខាន់​ៗ​ដែល​នាំចេញ​ពី​ទី​ក្រុងភ្នំពេញ​រួម​មាន​ ​វាយនភណ្ឌ​ ​ឱសថ​ ​និង​ទំនិញ​មាន​តម្លៃ​ខ្ពស់​ផ្សេងទៀត​។​

​ក្រុមហ៊ុន​ ​E​m​irate​s ​បាន​ដាក់​ដំណើរការ​ជើង​ហោះហើរ​របស់​ខ្លួន​មក​ទី​ក្រុងភ្នំពេញ​តាំងពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៧​ ​មុន​ពេល​ដែល​ផ្អាក​ដំណើរការ​នៅ​ឆ្នាំ​២​០​២​១​ ​ដែល​បណ្តាលមកពី​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​ដែល​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្រូវ​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​។​

​ទី​ក្រុងភ្នំពេញ​ ​គឺជា​ទីក្រុង​ធំ​ជាងគេ​ ​និង​កំពុង​អភិវឌ្ឍន៍​លឿន​បំផុត​របស់​កម្ពុជា​សម្រាប់​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​ ​ដែល​ផ្តល់​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ធ្វើដំណើរ​មកពី​អឺរ៉ុប​ ​និង​អាមេរិក​។​

​កា​របើក​ជើង​ហោះហើរ​ឡើងវិញ​ត្រូវ​បាន​ធ្វើឡើង​ចំ​ពេល​កម្ពុជា​ ​និង​អា​រ៉ាប់​រួម​ (U​A​E​) ​ប្ដេជ្ញា​ចិត្ត​លើក​ក​ម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​កម្ពុជា​-​អា​រ៉ាប់​រួម​ត្រូវ​បាន​ដាក់​ឱ្យ​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​បន្ទាប់ពី​ប្រទេស​ទាំងពីរ​បាន​បញ្ចប់​កិច្ចពិភាក្សា​ស្តីពី​ការ​បង្កើត​កិច្ចព្រមព្រៀង​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​

​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​អា​រ៉ាប់​រួម​ឈាន​ដល់​ ​១​៥​១​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​ពោល​គឺ​កើន​ឡើង​ ​៥​៣​ ​ភាគរយ​ពី​ឆ្នាំ​ ​២​០​២​០​។​

​មុខ​ទំនិញ​សំខាន់​ៗ​ដែល​បាន​នាំចូល​ ​និង​នាំចេញ​រវាងប្រទេស​ទាំងពីរ​ ​រួម​មាន​ ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​កង់​ ​ទំនិញ​ធ្វើដំណើរ​ ​ថ្នាំជក់​ ​អង្ករ​ ​គ្រឿង​អគ្គិសនី​ ​គ្រឿងបន្លាស់​រថយន្ត​ ​កៅស៊ូ​អា​ផា​ត​ ​ស្ករ​មើម​ ​ចំណី​សត្វ​ ​ប្លាស្ទិក​ ​យានជំនិះ​ ​និង​ក្រដាស​។​

Related Posts

Previous Article

​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា​ជាង​ ​៣​៥​០​០​ ​នាក់​

Next Article

កម្ពុជា​ជាគោល​ដៅ​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់​