​រដ្ឋាភិបាល​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ភូមិបាល​ថ្មី​នៅ​ពាក់កណ្ដាល​អាណត្តិ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោក​ ​សាយ​ ​សំ​អាល​់ ​នៅ​អំឡុង​បេសកកម្ម​នៅ​ខេត្ត​សៀមរាប​។​ ​ ​ ​រូបភាព​៖​ ​ក្រសួង​គ្រប់គ្រង​ដែនដី​

​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ភូមិបាល​ (​ថ្មី​) ​ដែល​បង្កើត​ថ្មី​ជំនួស​ឱ្យ​ច្បាប់​ភូមិបាល​ចាស់​ដែល​ប្រើប្រាស់​តាំងពី​ឆ្នាំ​២​០​០​១​ ​ដើម្បី​ស្រប​ទៅតាម​ការ​វិវត្ត​នៃ​សម័យកាល​ ​និង​ជំរុញ​សម្រេច​គោលដៅ​ឆ្នាំ​២​០​៥​០​ ​ដែល​មាន​ចំណូល​ក​ម្រិ​ត​ខ្ពស់​។​​

គម្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ភូមិបាល​ថ្មី​នៅ​ពាក់​កណ្ដាល​អាណត្តិ​ទី​៧​ ​របស់​រដ្ឋាភិបាល​ ​នៃ​រដ្ឋសភា​ ​បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​បាន​បញ្ចប់​សេចក្ដីព្រាងច្បាប់​ជា​ផ្លូវការ​ ​និង​កំពុង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ថ្នាក់​ជាតិ​ ​មូលដ្ឋាន​ ​សង្គម​ស៊ីវិល​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​លោក​ ​សេង​ ​ឡូ​ត​ ​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ក្រសួង​បាន​រៀបចំ​សេចក្ដីព្រាងច្បាប់​ភូមិបាល​ថ្មី​រួចរាល់​ ​ហើយ​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​នេះ​ទៅកាន់​ស្ថាប័ន​ទទួលបន្ទុក​ផ្នែក​ច្បាប់​ ​អាជ្ញាធរ​ដែនដី​ឃុំ​ ​សង្កាត់​ ​ស្រុក​ ​ខេត្ត​ ​ធ្វើ​ការពិនិត្យ​ ​និង​ផ្ដល់​ធាតុ​ចូល​បន្ថែម​ ​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​ឱ្យ​បាន​កាន់តែ​ល្អ​ ​និង​គ្រប់ជ្រុងជ្រោយ​សម្រាប់​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​។​

​លោក​បន្ថែម​ថា​ ​ច្បាប់​ភូមិបាល​ថ្មី​ ​នឹង​ដាក់​ឱ្យ​ដំណើរការ​មិន​ឱ្យ​លើស​ពាក់កណ្ដាល​ក្នុង​រដ្ឋាភិបាល​ ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ (​ចន្លោះ​ឆ្នាំ​២​០​២​៥​-​២​០​២​៦​) ​ទោះជាយ៉ាងណា​ក្រសួង​ចង់បាន​ធាតុ​ចូល​ពី​ភាគី​ពាក់​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ដាក់​អនុវត្ត​ជា​ផ្លូវ​ការប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​មានគុណ​ភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ជាពិសេស​ត្រូវនឹង​តម្រូវ​ការ​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​សង្គម​នា​ពេល​បច្ចុប្បន្ន​។​

​លោក​ ​សេង​ ​ឡូ​ត​ ​បញ្ជាក់​ថា​៖​ ​«​នៅ​ពេល​ច្បាប់​ភូមិបាល​ថ្មី​ ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​នោះ​ច្បាប់​ចាស់​នឹង​លែង​ប្រើប្រាស់​ទៀតហើយ​ ​ប៉ុន្តែ​ក្នុង​ច្បាប់​ថ្មី​នេះ​ ​យើង​បាន​ប្រមូល​ខ្លឹមសារ​រាល់​ចំណុច​ណា​ដែល​នូវ​មាន​តម្លៃ​ ​និង​អនុវត្ត​បាន​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​សង្គម​បច្ចុប្បន្ន​ ​គឺ​យើង​យក​បញ្ចូល​ឡើងវិញ​»​។​

​អ្នកនាំពាក្យ​បន្ថែម​ថា​៖​ ​«​ភាគច្រើន​គេ​តែង​ធ្វើ​វិសោធនកម្ម​ដោយ​បំពេញ​បន្ថែម​នូវ​ច្បាប់​ផ្សេងៗ​ ​ប៉ុន្តែ​ច្បាប់​ភូមិបាល​ថ្មី​នេះ​ ​យើង​ធ្វើថ្មី​ដោយសារ​ច្បាប់​នេះ​មាន​អាយុកាល​តាំងពី​ឆ្នាំ​២​០​០​១​ ​រហូតដល់​បច្ចុប្បន្ន​ ​គឺ​សេដ្ឋកិច្ច​ ​និង​សង្គម​មានការ​រីក​ចម្រើន​ ​ព្រមទាំង​មាន​ធាតុ​ផ្សេងៗ​ជាច្រើន​ក្នុង​សង្គម​នា​សម័យ​ទំនើប​»​។​

​លោក​បន្ត​ថា​ ​មូលហេតុ​ដែល​មិន​ធ្វើ​បច្ចុប្បន្ន​កម្ម​ច្បាប់​ចាស់​ឡើង​វិញ​ ​ដោយសារតែ​មាន​តម្រូវ​ការ​កែ​សម្រួល​បំពេញ​បន្ថែម​ច្រើន​ ​ដូច្នេះ​ក្រសួង​សម្រេច​រៀបចំ​ធ្វើថ្មី​ ​ដោយ​មិន​ចាំបាច់​ធ្វើ​វិសោធនកម្ម​នោះ​ទេ​។​

​លោក​បញ្ជាក់​ថា​ ​ក្រៅពី​រៀបចំ​បង្កើត​ច្បាប់​ភូមិបាល​ថ្មី​ ​ក្រសួង​គ្រោង​បង្កើត​ឱ្យ​មានច្បាប់​រៀបចំ​ដែនដី​ ​និង​នគរ​រូប​នី​យ​កម្ម​​ច្បាប់​លំនៅ​ដ្ឋា​ន​ ​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​ច្បាប់​មួយ​ចំនួន​ទៀត​ ​ដើម្បី​ឆ្លើយតប​តម្រូវ​ការ​សេដ្ឋកិច្ច​ ​និង​សង្គម​បច្ចុប្បន្ន​ ​ជាពិសេស​បំពេញ​បន្ថែម​ឱ្យ​កាន់តែ​ច្រើន​ ​មាន​ប្រសិទ្ធ​ភាព​ ​និង​ពេញលេញ​ទៅតាម​វិ​ស​័​យ​នានា​ដែល​ក្រសួង​ទទួល​ភារកិច្ច​ពី​រដ្ឋាភិបាល​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​ (​A​P​I​) ​បាន​ឱ្យ​ដឹង​ថា​ ​រាល់​ការ​បង្កើត​ច្បាប់​ថ្មី​ ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​លើ​វិ​ស​័​យ​ណា​មួយ​ ​គួរ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ឱ្យ​បាន​គ្រប់ជ្រុង​ជ្រោយ​ ​ដើម្បី​ធានា​ឱ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធ​ភាព​ ​សមភាព​ ​និង​កាត់បន្ថយ​រង​ការរិះគន់​ពី​សាធារណជន​។​

​លោក​ ថេ​ង​ ​ច័ន្ធ​សង្វារ​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​បញ្ជាក់​ថា​ ​ការរៀបចំ​ច្បាប់​ភូមិបាល​ថ្មី​ ​ធ្វើឡើង​ស្របតាម​បរិ​បទ​ថ្មី​ ​ដែល​មាន​ភាព​ជាក់ស្ដែង​និយម​ ​និង​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​ជំនួស​ច្បាប់​ភូមិបាល​ចាស់​ដែល​មាន​អាយុ​ជាង​២​០​ឆ្នាំ​។​

​លោក​បន្ត​ថា​ ​ការ​កែ​សម្រួល​នូវ​សេចក្តីព្រាងច្បាប់​ភូមិបាល​ថ្មី​ ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ក្នុង​ការ​កែ​លម្អ​ ​និង​ផ្ដល់​សេវា​សាធារណៈ​លើ​វិ​ស​័​យ​ដីធ្លី​ ​ដើម្បី​កាន់តែ​មានគុណ​ភាព​ ​ភាព​សាមញ្ញ​ ​ប្រសិទ្ធ​ភាព​ ​និង​ភាព​ជឿ​ទុកចិត្ត​បាន​។​

​លោក​បន្ថែម​ថា​ ​ច្បាប់​ភូមិបាល​ថ្មី​ ​នឹង​ឆ្លើយតប​បាន​នូវ​សេចក្តីត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ ​តាមរយៈ​ការ​កាត់​បន្ថយ​នូវ​នីតិវិធី​ ​នៃ​ការ​ផ្ដល់​សេវា​ ​ការ​ជំរុញ​ការ​ផ្ដល់​សេវា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​និង​លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​សេវា​ដែល​បាន​កំណត់​។​

​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ (​ថ្មី​) ​កាលពី​ខែ​មីនា​ ​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​លើក​ឡើង​ថា​ ​ច្បាប់​ភូមិបាល​ថ្មី​ ​ពិតជា​មាន​សារៈសំខាន់​ ​និង​ចាំបាច់​ក្នុង​ការចូលរួម​អភិវឌ្ឍ​ជាតិ​ស្របតាម​សម័យកាល​រីក​ចម្រើន​ ​និង​ការ​អភិវឌ្ឍ​សង្គមជាតិ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។​

​លោក​បាន​ជំរុញ​អង្គ​ពិគ្រោះ​យោបល់​ធ្វើ​ការពិភាក្សា​ ​និង​សិក្សា​ឱ្យ​បាន​លម្អិត​ ​និង​ស៊ី​ជម្រៅ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​បង្កើត​ច្បាប់​ភូមិបាល​ថ្មី​ ​ដែល​រួមបញ្ចូល​បញ្ហា​ដី​សហគមន៍​ ​ដី​តំបន់​ការពារ​ ​និង​ដី​បញ្ចុះសព​ ​ជាដើម​៕​

Related Posts

Previous Article

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងធ្វើអោយកំណើនភ្ញៀវទេសចរកាន់តែមានចំនួនច្រើនឡើង

Next Article

​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ​២​៥​ម៉ឺន​នាក់​ ​ធ្វើដំណើរ​ចូលក្នុង​ប្រទេស​វិញ​តាម​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​