សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​លើកទឹកចិត្ត​ភ្ញៀវ​ទេសចរ​អាម​រិ​ក​អោយ​មក​ក​ម្សាន្ត​នៅ​កម្ពុជា​

Share:

សហរដ្ឋអាមេរិក​ប្តេជ្ញា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អាមេរិក​ឱ្យ​មក​ក​ម្សាន្ត​នៅ​ប្រទេស​កម្ពុជា​។​

​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​លោក​ ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ​វ​ង្សី ​វិស្សុត​ ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ​និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែវិច្ឆិកា​។​

​តាម​ការ​លើកឡើង​របស់​លោក​ ​P​a​trick​ ​M​ur​p​h​y​ ​សហរដ្ឋអាមេរិក​នឹង​ចូល​រួមចំណែក​ក្នុង​ការ​អភិ​រក្ស​ ​ប្រពៃណី​ ​និង​វប្បធម៌​របស់​កម្ពុជា​ ​ជាពិសេស​បន្ត​ការ​សម្របសម្រួល​ក្នុង​ការ​ប្រគល់​វត្ថុបុរាណ​របស់​ខ្មែរ​មក​កម្ពុជា​វិញ​

​ឯកឧត្តម​ ​វ​ង្សី ​វិស្សុត​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាងប្រទេស​ទាំងពីរ​ ​និង​ត្រៀម​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​ ​ដើម្បី​ផលប្រយោជន៍​ប្រជាជន​ ​និង​ប្រទេស​ទាំងពីរ​។​

​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​អប់រំ​ ​សេដ្ឋកិច្ច​ ​កសិកម្ម​ ​បរិស្ថាន​ ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ​គ្រឿងញៀន​ ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​

Related Posts

Previous Article

ពិព័រណ៍​ធុរកិច្ច​ឌី​ជី​ថល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ការផ្លាស់ប្តូរ​ឌី​ជី​ថល​សម្រាប់​សហគ្រិន​

Next Article

កម្លាំង​នគរបាល​ជាង​១​ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​ ​និង​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យអុំទូក​