ពល​រដ្ឋកម្ពុជា​ប្រហែល​ ​៦​០​,​០​០​០​នាក់​ទទួល​បានការ​ងារ​ធ្វើ​ក្នុងរយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​

Share:
ពល​រដ្ឋកម្ពុជា​កាន់តែ​ច្រើន​ទទួល​បានការ​ងារ​ធ្វើ​នៅ​ឆ្នាំនេះ​ ​ហើយ​ថែមទាំង​អាច​ចូលរួម​ជា​កម្លាំង​ពលកម្ម​មុន​ដំណាច់​ឆ្នាំនេះ​ ​ផង​ដែរ​។​ ​A​K​P​

យោង​តាម​របាយការណ៍​ថ្មីៗ​នេះ​ដែល​ចេញ​ដោយ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ ​មាន​សហគ្រាស​ថ្មី​ចំនួន​ ​១​ ​១​៨​៨​ ​ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​បាន​ជួល​កម្លាំង​ពលកម្ម​ជិត​ ​៦​ ​ម៉ឺន​នាក់​។​

​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងចំណោម​សហគ្រាស​កាត់​ដេរ​សរុប​ចំនួន​ ​១​,​១​៨​៨​ ​មាន​សហគ្រាស​កាត់​ដេរ​ចំនួន​៧​៩​ដែល​ទើបនឹង​បើក​ថ្មី​ ​ដោយ​បាន​បង្កើត​ការងារ​ថ្មី​ជិត​ ​៣​៣​,​០​០​០​កន្លែង​ ​ហើយ​មាន​សហគ្រាស​មិនមែន​កាត់​ដេរ​ដែល​ទើបនឹង​បើក​ថ្មី​ចំនួន​១​,​១​០​៩​ដោយ​បង្កើត​ការងារ​ថ្មី​បានជា​ង​ ​២​០​,​០​០​០​កន្លែង​ ​។​

​គិត​ត្រឹម​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​មាន​រោងចក្រ​ចុះបញ្ជី​ជាង​ ​១​៧​,​៦​០​០​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានកម្ម​ករ​និយោជិត​ជិត​ ​ចំនួន​១​,​៥​ ​លាន​នាក់​។​ ​រោងចក្រ​ចំនួន​ ​១​,​៣​៣​៧​ ​បាន​ផលិត​វាយនភណ្ឌ​ ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ផលិតផល​ធ្វើដំណើរ​ ​និង​កាបូប​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ជួប​ជាមួយ​វិ​ស​័​យ​ឯកជន​ក្នុង​ខែវិច្ឆិកា​ ​ដើម្បី​ពិភាក្សា​អំពី​វិធី​កែ​លម្អ​បរិយាកាស​វិនិយោគ​ ​និង​ធុរកិច្ច​នៅ​កម្ពុជា​ ​ដើម្បី​បង្កើន​ការប្រកួតប្រជែង​ទាក់ទាញ​ការ​វិនិយោគ​ ​និង​បង្កើត​ការងារ​ថ្មីៗ​សម្រាប់​ប្រជាពលរដ្ឋ​។​

​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​អនុវត្ត​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​នឹង​ផ្តល់​បរិយាកាស​វិនិយោគ​អំណោយផល​ ​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​បើកចំហ​ ​តម្លា​ភាព​ ​និង​អាច​ព្យាករណ៍​បាន​ ​ដែល​នេះ​ជួយ​ជំរុញ​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។​

​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ក៏បាន​បន្ត​អនុវត្ត​ទិសដៅ​រក្សា​ ​និង​បង្កើន​ការងារ​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​ផង​ដែរ​។​ ​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់​ដេរ​ក្នុង​ខណ្ឌ​មានជ័យ​ ​និង​ខណ្ឌ​ដង្កោ​ ​ក្រោមអធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​ឯកឧត្តម​ ​ហេង​ ​សួរ​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បាន​លើកឡើង​ថា​ ​យើង​នឹង​បង្កើត​ក្រុម​ការងារ​ដើម្បី​បង្កើត​យន្ត​ការ​វាយ​តម្លៃ​ ​និង​ពិនិត្យ​លក្ខណៈ​វិនិច្ឆ័យ​ “​គ្រឹះស្ថាន​មួយ​គឺជា​សហគមន៍​សុខសាន្ត​” ​ក្នុង​ការ​ពិគ្រោះ​យោបល់​ ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​សង្គម​ ​ដើម្បី​ចាប់ផ្តើម​យុទ្ធនា​ការប្រកួតប្រជែង​ចាប់ពី​ឆ្នាំ​២​០​២​៤​តទៅ​។​A​K​P

Related Posts

Previous Article

សភា​ពាណិជ្ជកម្ម​ប្រ៊ុ​យ​ណេ​កំពុង​ធ្វើការ​ស្វែងយល់​បង្កើន​ទំនាក់ទំនង​ជាមួយ​សហគមន៍​ធុរកិច្ច​កម្ពុជា​

Next Article

​ក្រសួងសុខាភិបាល​ចាត់វិធានការ​ទប់​ស្កាត់​បន្ទាប់ពី​បុរស​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ស្វាយរៀង​