កម្ពុជា​លើក​ក​ម្ពស់​សា​រៈ​ប្រយោជន៍​នៃ​ទឹក​ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២​០​២​៣​

Share:
​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ (​ទី​២​ ​ពី​ស្តាំ​) ​បាន​អញ្ជើញ​ទស្សនាការ​តាំង​ពិ​ព័រ​ណ៌​ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក​។​F​A​O/​P​h​e​a​k​d​e​y​ C​hie​m​

​កម្ពុជា​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភព​ដើម្បី​លើក​ក​ម្ពស់​សារៈសំខាន់​នៃ​ទឹក​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២​០​២​៣​ ​នៅ​ក្នុង​ប្រទេស​ ​ដែល​កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ឃុំ​គោ​លាប់​ ​ស្រុក​ចិត្រ​បុរី​ ​ខេត្ត​ក្រចេះ​។​ ​ព្រឹត្តិការណ៍​រំលឹក​ខួប​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ​ទឹកជា​ប្រភព​នៃ​ជីវិត​ ​ទឹកជា​ប្រភព​នៃ​អាហារ​ ​និង​មិន​ទុក​នរណា​ម្នាក់​ចោល​។​

​ទិវា​ស្បៀងអាហារ​ពិភពលោក​ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​តុលា​ដែល​ជា​ថ្ងៃ​នៃ​ការ​បង្កើត​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​។​ ​វា​ជា​ថ្ងៃមួយ​ក្នុងចំណោម​ថ្ងៃ​ដែល​ទទួល​បានការ​ប្រារព្ធ​ច្រើន​បំផុត​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ជា​រៀងរាល់​ឆ្នាំ​មាន​ភាគី​ពាក់ព័ន្ធ​នៅ​ទូទាំង​១​៥​០​ ​ប្រទេស​បាន​ផ្សព្វផ្សាយ​ការយល់​ដឹង​អំពី​ភាព​អត់ឃ្លាន​ ​និង​សកម្មភាព​សម្រាប់​អនាគត​នៃ​អាហារ​ ​មនុស្ស​ ​និង​ភព​​​ផែនដី​។​ ​ដូច្នេះ​ព្រឹត្តិការណ៍​នៅ​ក្នុង​ខេត្ត​ក្រចេះ​គឺជា​ផ្នែក​មួយ​នៃ​ចលនា​សកល​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ភាព​ឈ្លាសវៃ​ ​ដោយសារ​ធនធាន​ទឹក​ត្រូវ​បាន​គំរាមកំហែង​ដោយ​កំណើន​ប្រជាជន​ ​ន​គ​រូប​នី​យ​កម្ម​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​។​
​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ឯកឧត្តម​ ​យ៉ង​ ​សាំង​កុមារ​ ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទឹក​សម្រាប់​ផលិតកម្ម​កសិកម្ម​ ​សន្តិសុខ​ស្បៀង​ ​និង​ប្រាក់ចំណូល​។​ ​ឯកឧត្តម​បាន​លើកឡើង​អំពី​របៀប​ដែល​ខេត្ត​នេះ​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​រដូវ​នេះ​ ​ដោយសារ​គំនិត​ផ្តួចផ្តើម​រក្សា​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ ​ហើយ​បាន​បន្ថែម​ថា​ ​ប្រធាន​បទ​នៃ​ថ្ងៃនេះ​គឺ​ចង់​បំ​ផុសគំនិត​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ ​និង​ទទួលស្គាល់​ពី​តួនាទី​ដែល​មិន​អាច​ខ្វះ​បាន​របស់​ទឹក​ ​ដែល​ជា​ស្នូល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​

​ពិធី​នេះ​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​ដែល​មាន​ការចូលរួម​ពី​ខេត្ត​នានា​ដែល​បង្ហាញ​ពី​សកម្មភាព​កំពុង​ត្រូវ​បាន​អនុវត្ត​លើ​ផលិត​កសិកម្ម​ ​អាហារូបត្ថម្ភ​ ​និង​ការ​កែ​ឆ្នៃ​។​ ​ពិធី​នេះ​ក៏​មានការ​ថ្លែង​នូវ​សុន្ទរកថា​ ​និង​មតិ​ស្វាគមន៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​រដ្ឋាភិបាល​ខេត្ត​ ​តំណាងដោយ​អភិបាល​ខេត្ត​ក្រចេះ​ ​និង​ ​Towel​a​ ​Mun​t​h​a​l​i​ ​តំណាង​អង្គការ​ ​F​A​O ​និង​បាន​ផ្តល់​ជូន​កសិករ​នូវ​ ​ស្រូវ​ ​និង​គ្រាប់​ពូជ​បន្លែ​។​

​សុន្ទរកថា​របស់​អង្គការ​ ​F​A​O ​បាន​ទទួលស្គាល់​ពី​សម្ពាធ​ដែល​មាន​លើ​វិ​ស​័​យ​កសិកម្ម​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ប្រភព​ទឹក​ ​និង​បាន​អំពាវនាវ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ថែរក្សា​ទឹក​សម្រាប់​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​

​Towel​a​ ​Mun​t​h​a​l​i​ ​បាន​និយាយ​ថា​ “​កសិកម្ម​គឺជា​វិ​ស​័​យ​ដែល​ប្រើប្រាស់​ធនធាន​ទឹកសាប​របស់​ពិភពលោក​ច្រើនជាង​គេ​បំផុត​ដែល​ស្មើនឹង​៧​០​%​។​ ​យើង​ត្រូវតែ​បំប្លែង​ប្រព័ន្ធ​កសិកម្ម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​ប្រកបដោយ​បរិ​យា​ប​័ន្ន ​ភាព​ធន់​ ​និង​និរន្តរភាព​ ​ដើម្បី​ដោះស្រាយបញ្ហា​កង្វះ​ទឹក​ដែល​យើង​កំពុង​ជួបប្រទះ​»​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​ក្រុម​កសិករ​ ​សិស្សានុសិស្ស​ ​សមាជិក​សហគមន៍​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​មន្ត្រី​រដ្ឋាភិបាល​ជាង​ ​១​៥​០​នាក់​។​ ​ពិធី​នេះ​ត្រូវ​បាន​បញ្ចប់​ជាមួយនឹង​ពិធី​ដាំ​ដើមឈើ​ជា​និមិត្តរូប​ដែល​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​គ្រប់​ក​ម្រិ​ត​ដើម្បី​ការពារ​ធនធាន​ទឹក​។​ ​កសិករ​ក៏បាន​ចូលរួម​ដាំ​កូនឈើ​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់​ផង​ដែរ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​សហការ​ជាមួយ​អង្គការ​ ​F​A​O ​និង​គម្រោង​ប្រទេស​កូរ៉េ​សម្រាប់​មជ្ឈមណ្ឌល​កសិកម្ម​អន្តរជាតិ​។​ ​F​A​O ​Cam​bo​d​i​a

Related Posts

Previous Article

​កម្មវិធី​អាហារូបករណ៍​ ​F​u​l​bright​ ​US​-​A​SEA​N ​Visit​in​g​ ​Scholar​ ​Initiative​ ​សម្រាប់​ឆ្នាំ​២​០​២​៤​

Next Article

ជន​ជាតិខ្មែរ​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​ឧបករណ៍​ត​ន្រ្តី​នៅ​តាម​ព្រះវិហារ​គ្រឹ​ស្ត​សា​នា​ក្នុង​ទីក្រុង​បាងកក​