ក្រុមហ៊ុន​ ​Sun​w​a​h​ ​Group​ ​មើលឃើញ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​

C​h​e​a​ Van​y​u​t​h​ / Khmer Times Share:

​ក្រុមហ៊ុន​Sun​w​a​h​ ​Group​ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ​រួម​ជាមួយនឹង​ក្រុម​អ្នក​វិនិយោគ​ផ្សេងទៀត​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​វិ​ស័​យ​ជាច្រើន​ ​រួម​ទាំង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ការ​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាតវៃ​ ​អចល​ន​ទ្រព្យ​ ​ថាមពល​ ​និង​វិ​ស័​យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​ប្រ​លោក​ Jon​a​than​ K.S. C​h​o​i​ ​ប្រធាន​ក្រុមហ៊ុន​ ​Sun​w​a​h​ ​Group​បាន​លើកឡើង​បែប​នេះ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពី​ថ្ងៃចន្ទ​ ​នៅ​វិមាន​សន្តិភាព​ ​រាជធានី​ភ្នំពេញ​។​

​មាន​តំណាង​ក្រុមហ៊ុន​វិនិយោគ​ប្រមាណ​ជាង​៧​០​ក្រុមហ៊ុន​ ​ដែល​មាន​អាជីវកម្ម​ក្នុង​វិ​ស័យ​ជាច្រើន​ដូចជា​៖​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ឌី​ជី​ថល​ ​អចល​ន​ទ្រព្យ​ ​ថាមពល​ ​និង​ទេសចរណ៍​ ​ជាដើម​។​

​លោក​ C​h​o​i​ ​បាន​និយាយ​ថា​ “​គោលបំណង​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​វិ​ស័យ​មួយ​ចំនួន​ ​រួម​មាន​៖​ ​វិនិយោគ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ ​វិនិយោគ​លើ​ការ​កសាង​អគារ​ពាណិជ្ជកម្ម​ ​និង​លំនៅឋាន​ខុន​ដូ ​វិនិយោគ​លើ​វិ​ស័យ​ទេសចរណ៍​ ​វិនិយោគ​លើ​ការដំឡើង​ស្ថានីយ​សាក​ថាមពល​យានយន្ត​អគ្គិសនី​ ​និង​វិនិយោគ​លើ​ការ​កសាង​ស្ថានីយ​បណ្តាញ​ទូរគមនាគមន៍​ 5​G​។​

​ទន្ទឹម​នឹង​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​គណៈប្រតិភូ​ ​និង​សហការី​ ​ដែល​បាន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​នាយករដ្ឋមន្ត្រី​បាន​សង្កេតឃើញ​ថា​ “​ខ្ញុំ​សូមស្វាគមន៍​ ​និង​ថ្លែង​អំណរគុណ​ចំពោះ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​។​

​លោក​បាន​បន្ត​ថា​ ​ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ ​និង​ធុរកិច្ច​ ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ផ្តោត​លើ​ការធានា​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​សណ្តាប់ធ្នាប់​សង្គម​ ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ដែល​បាន​លើកឡើង​ដោយ​ ​Sun​w​a​h​ ​Group​ ​លោក​បាន​ណែនាំ​អោយ​ក្រុមហ៊ុន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ដំណើរការ​នីតិវិធី​ ​និង​តម្រូវ​ការ​ច្បាប់​។​

​ប្រវត្តិ​របស់​ក្រុមហ៊ុន​មាន​តាំងពី​ឆ្នាំ​១​៩​៥​៧​ ​នៅពេលដែល​ ​Sun​w​a​h​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ហុងកុង​ដោយ​បើក​ដំណើរការ​ក្រុមហ៊ុន​កែច្នៃ​អាហារ​សមុទ្រ​ម៉ា​កាវ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ផ្តោត​លើ​វិ​ស័​យ​ស្នូល​នៃ​អាហារ​សមុទ្រ​ ​និង​គ្រឿងឧបភោគបរិភោគ​ ​អចល​ន​ទ្រព្យ​ ​សេវាកម្ម​ហិរញ្ញវត្ថុ​ ​បច្ចេកវិទ្យា​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ការអប់រំ​ ​និង​បណ្តុះបណ្តាល​ ​បច្ចេកវិទ្យា​បៃតង​ ​និង​ការថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស​ចិន​ (​រួម​ទាំង​ម៉ា​កាវ​ ​ហុងកុង​) ​ជប៉ុន​ ​កាណាដា​ ​វៀតណាម​ ​និង​កម្ពុជា​។​

​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​Sun​w​a​h​ ​Group​ ​នៅ​កម្ពុជា​មាន​តាំងពី​ឆ្នាំ​១​៩​៩​៤​ដោយ​ផ្តោត​លើ​រោងចក្រ​កែច្នៃ​អាហារ​សមុទ្រ​សម្រាប់​នាំចេញ​ទៅកាន់​ទី​ផ្សារ​បរទេស​។​

Related Posts

Previous Article

គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ (Q​I​P​s) ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ (S​E​Z​s) ​ទទួល​បានការ​បន្ធូរបន្ថយ​ពន្ធ​យ៉ាង​ច្រើន​នៅ​កម្ពុជា​

Next Article

ជនល្មើស​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ជាង​១​៧​គីឡូក្រាម​