​ពាណិជ្ជកម្ម​ ​អា​ស៊ាន​ ​និង​ ​ឥណ្ឌា​ ​កើន​ឡើង​ ​២​៣​,​៤​ ​ភាគរយ​គិតជា​ទឹកប្រាក់​ ​១​១​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​

A​d​ur ​P​rade​e​p​ / Khmer Times Share:
ឥណ្ឌា​ ​និង​អា​ស៊ាន​បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​ពង្រឹង​ ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ដើម្បី​ធានា​ថា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​អា​ស៊ាន​-​ឥណ្ឌា​។​ ខ្មែរថាមស៍៖ ជរ​ ​សុគន្ធា

 

​យោង​​តាម​ស្ថិតិ​បឋម​របស់​អា​ស៊ាន​បានឲ្យ​ដឹង​ថា​ ​ទំហំ​​ពា​ណិជ្ជកម្ម​រវាង​អា​ស៊ាន​ ​និង​ ​ឥណ្ឌា​ ​មាន​ចំនួន​ ​១​១​៣​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​ពោល​គឺ​មាន​ការ​កើន​២​៣​,​៤​ ​ភាគរយ​។​

យោង​តាម​សេចក្ត​ីថ្លែង​ការណ៍​របស់​
អា​ស៊ាន​បានឲ្យ​ដឹង​ថា​ ​កិច្ចប្រជុំ​ការ​ប្រឹក្សា
​A​E​M​-​India​ ​លើក​ទី​ ​២​០​ ​ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ S​e​ma​rang​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាល​ពី​ម្សិលមិញ​ត្រូវ​បាន​ដឹកនាំ​ដោយ​ ​Zulkifli​ ​Hasan​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ ​លោក​ R​a​j​e​s​h​ ​A​g​raw​a​l​ ​លេខាធិការ​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ឥណ្ឌា​។​

​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​សរុប​
( ​F​D​I​ ) ​ពី​ឥណ្ឌា​មានការ​កើន​ឡើង​ទំហំ​ទឹក​ប្រាក់​ ​៦​៨​១​ ​លាន​ក្នុង​ឆ្នាំ​ ​២​០​២​២​។​

កិច្ចប្រជុំ​ខាងលើ​ក៏បាន​ស្វាគមន៍​ការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​
អា​ស៊ាន​-​ឥណ្ឌា​ ​ដែល​មាន​អត្ថន័យ​ ​ខ្លឹមសារ​ ​និង​ផលប្រយោជន៍​ទៅវិញទៅមក​ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​-​ឥណ្ឌា​ ​លើក​ទី​១​៩​ ​នៅ​ថ្ងៃ​
ទី​១​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​។​

ឥណ្ឌា​ ​និង​ ​អា​ស៊ាន​ ​បាន​បង្ហាញ​ពី​ការ​
បេ​ជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការធានា​ថា​ ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​អា​ស៊ាន​-​ឥណ្ឌា​ផ្តល់​ផល​ប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ​ ​ពិសេស​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូវីដ​-​១​៩​។​

ភាគី​ទាំងពីរ​បាន​ផ្លាស់ប្តូរ​នៅ​បញ្ហា​ប្រឈម​ក្នុង​តំបន់​និង​សាកល​ ​ដូចជា​ការ​រាតត្បាត​ជំងឺ​កូវីដ​-​១​៩​ ​ការផ្លាស់ប្តូរ​អាកាសធាតុ​ ​ទី​ផ្សារ​ហិរញ្ញវត្ថុ​សាកល​ ​សម្ពាធ​អតិ​ផ​រ​ណា​ ​និង​ ​ភាព​តាន​តឹង​នយោបាយ​ដែល​ផ្តល់​ផល​ប៉ះពាល់​ដោយ​ស្បៀងអាហារ​ជាសាកល​ ​និង​ ​សន្តិសុខ​ថាមពល​ ​ដែល​ទាំងអស់​នេះ​អាច​ជះ​ឥ​ទ្ឋិ​ពល​ជាសាកល​ដល់​សេដ្ឋកិច្ច​ ​និង​ ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អា​ស៊ាន​ ​និង​ ​ឥណ្ឌា​។​

​កិច្ច​ខាង​ប្រជុំ​ខាងលើ​ក៏បាន​បង្ហាញ​ពី​ការ​គាំទ្រ​ភាពជា​ប្រធាន​G​២​០​ ​របស់​ឥណ្ឌា​ក្រោម​ប្រធាន​បទ​ ​ភព​​​ផែនដី​មួយ​ ​គ្រួសារ​មួយ​ ​និង​ ​
អនា​គ​ត​តែមួយ​ ​ដែល​ធ្វើឲ្យ​មាន​កំណើន​សមភាព​សម្រាប់​ទាំងអស់គ្នា​នៅ​លើ​ពិភពលោក​ ​នៅ​ក្នុង​ភាព​មាន​ស្ថេរ​ភាព​ ​ប្រវត្តិ​សា​ស្រ្ត ​ទំនួល​ខុស​ត្រូវ​ ​និង​ភាព​ផ្តាច់មុខ​។​

កិច្ចប្រជុំ​ក៏បាន​បេ​ជ្ញា​លើ​ការ​គាំទ្រ​ប្រទេស​ទី​ម​័​រ​ខាងកើត​ជា​សមាន​ជិ​ក​រដ្ឋ​អា​ស៊ាន​ដោយ​ផ្តល់​ជំនួយ​បច្ចេកទេស​ ​កសាង​សមត្ថភាព​ ​និង​ជួយ​​សម្រួល​ដល​់​ការ​ធ្វើ​សមាហរណ​កម្ម​របស់​ទី​ម​័​រ​ខាងកើត​ទៅ​ក្នុង​ចរន្ត​សំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​អា​ស៊ាន​-​ឥណ្ឌា​ផង​​ដែរ​។​

កិច្ចប្រជុំ​នោះ​បាន​ប្រា​រ​ព្ឋ​ឡើង​ឆ្ពោះ​ទៅ​កិច្ចប្រជុំ​រដ្ឋ​ម​ន្រ្តី​សេដ្ឋកិច្ច​អា​ស៊ាន​។​

យោង​តាម​សេចក្តីថ្លែង​ការណ៍​ភាពជា​ដ​ៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​អា​ស៊ាន​-​ឥណ្ឌា​បានឲ្យ​ដឹង​ថា​ ​ទំនាក់ទំនង​កិច្ច​ស​ន្ទ​នា​
​អា​ស៊ាន​-​ឥណ្ឌា​ ​មាន​ការ​កើន​ឡើង​ខ្លាំង​ពី​ភាព​ជា​ដៃ​គូសន្ទនា​តាម​វិ​ស​័​យ​ក្នុង​ឆ្នាំ​ ​១៩៩២​ ​ទៅ​ជា​ភាពជា​ដៃ​គូសន្ទនា​ពេញលេញ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​ ​១​៩​៩​៥​។​

​ទំនាក់​ទំនង​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ជាមួយនឹង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​-​ឥណ្ឌា​ ​ក្នុង​ឆ្នាំ​​២​០​០​២​ ​នៅ​រាជធានី​ភ្នំពេញ​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

កម្ពុជា​នាំចេញ​សំបក​កង់​រថយន្ត​បាន​ចំនួន​ ​១​២​៥​ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​

Next Article

វិ​ស័​យ​ឯកជន​រំពឹង​ទុក​ថា រដ្ឋាភិបាល​ថ្មី​ នឹង​ផ្តោត​លើ​កំណើន​សេដ្ឋកិច្ច​