​I​M​F​ ​មើលឃើញ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​របស់​អា​ស៊ាន​ក្នុង​ឆ្នាំ​២​០​២​៣​ ​និង​២​០​២​៤​

Share:

​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ​៥​.​៦​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​៦​.​១​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​ ​ពោល​គឺ​កើន​ឡើង​ពី​ ​៥​.​២​ ​ភាគរយ​កាលពីឆ្នាំមុន​។​

​ការ​ព្យាករណ៍​ដែល​មាននៅ​ក្នុង​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ចុងក្រោយ​របស់​ ​I​M​F​ ​មានន័យ​ថា​កម្ពុជា​ទំនងជា​ជា​ប្រទេស​ដែល​មាន​កំណើន​លឿន​បំផុត​របស់​អា​ស៊ាន​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ជាប់គ្នា​។​

​ប្រទេស​ហ្វីលីពីន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ជាមួយនឹង​កំណើន​ ​៥​.​៣​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​៥​.​៩​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ​៥​.​០​ ​ភាគរយ​ទាំង​នៅ​ឆ្នាំនេះ​ ​និង​ឆ្នាំក្រោយ​ ​ហើយ​កំណើន​នៅ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ​៤​.​៧​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​៥​.​៨​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​សេដ្ឋកិច្ច​ឡាវ​ ​និង​ម៉ាឡេស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ​៤​.​០​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​ជាមួយនឹង​កំណើន​មិន​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​ឡាវ​ ​និង​កើន​ឡើង​ដល់​ ​៤​.​៣​ ​ភាគរយ​សម្រាប់​កំណើន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំក្រោយ​។​

​ប្រទេស​ថៃ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ​២​.​៧​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​៣​.​២​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​ ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ ​២​,​៦​ ​ភាគរយ​ទាំង​ឆ្នាំនេះ​ ​និង​ឆ្នាំក្រោយ​។​

​សិង្ហបុរី​ ​និង​ប្រ៊ុ​យ​ណេ ​ដែល​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ​បំផុត​ក្នុង​អា​ស៊ាន​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មិន​មាន​កំណើន​កើន​ឡើង​ខ្លាំង​នោះ​ទេ​។​

​សម្រាប់​ប្រទេស​សិង្ហបុរី​ ​សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ​១​.​០​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​២​.​១​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ប្រ៊ុ​យ​ណេ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ ​០​.​៨​ ​ភាគរយ​ ​មុន​ពេល​ស្ទុះ​ងើបឡើង​វិញ​ ​៣​.​៥​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​ក្នុងចំណោម​ប្រទេស​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​(RC​E​P​)​កំណើន​របស់​ប្រទេស​ចិន​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ​៥​.​០​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​៤​.​២​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​ប៉ុន្តែ​កំណើន​យឺត​ជាង​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​សម្រាប់​សមាជិក​ RC​E​P​ ​ផ្សេងទៀត​ ​ដែល​សុទ្ធតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដូច​សិង្ហបុរី​ដែរ​។​

​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ​២​.​០​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​១​.​០​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​ ​

កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​អត្រា​ ​១​,​៤​ ​ភាគរយ​ដែល​នឹង​កើន​ឡើង​ដល់​ ​២​,​២​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​កំណើន​របស់​ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​អត្រា​ ​១​,​៨​ ​ភាគរយ​ដែល​នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​១​,​២​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​ ​សេដ្ឋកិច្ច​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ​១​.​១​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​១​.​០​ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

សេដ្ឋកិច្ច​សកល​កំពុង​ធ្វើដំណើរ​ប្រកប​ទៅ​ដោយ​ភាព​មិន​រលូន​

​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​ “​កំណើន​នៅតែ​យឺត​ ​និង​មិន​ស្មើគ្នា​។​ ​I​M​F​ ​បាន​និយាយ​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ថិតនៅ​ក្នុង​ភាព​មិន​រលូន​»​។​

​I​M​F​បាន​និយាយ​ថា​ “​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​រីក​ចម្រើន​ជាច្រើន​បាន​បង្ហាញ​ពី​ភាព​ធន់​ ​ដោយឡែក​ប្រទេស​ចិន​ ​ដែល​ប្រឈមមុខនឹង​ការ​កើន​ឡើង​នៃ​វិបត្តិ​អចល​ន​ទ្រព្យ​ ​និង​ធ្វើ​ឱ្យ​ទំនុក​ចិត្ត​ធ្លាក់ចុះ​”​។​

“​វិបត្តិ​អចល​ន​ទ្រព្យអា​ច​ធ្វើ​អោយ​ស្ថានភាព​ក្នុង​ប្រទេស​ចិន​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ ​ដែល​ជា​ហា​និ​ភ័យ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​”​។​

ទស្សនវិស័យ​រយៈពេល​មធ្យម​គឺ​មាន​ភាព​មិន​ច្បាស់​

​លោក​ ​Pier​r​e​-O​l​i​vie​r ​G​our​inch​as​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ ​I​M​F​ ​បាន​និយាយ​ថា​ ​សម្រាប់​រយៈពេល​មធ្យម​ ​ទស្សនវិស័យ​គឺ​ “​មាន​ភាព​មិន​ច្បាស់​” ​។​

​លោក​បន្ត​ថា​៖​ ​«​ទស្សនវិស័យ​កំណើន​សកល​មាន​ភាព​ទន់ខ្សោយ​ ​ជាពិសេស​សម្រាប់​ប្រទេស​កំពុង​ដែល​កំពុង​រីក​ចម្រើន​ ​និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​។​

“​ការ​ប៉ះពាល់​គឺ​មាន​ខ្លាំង​៖​ ​ការ​ធ្លាក់ចុះ​នៃ​ក​ម្រិ​ត​ជីវភាព​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ ​ការ​កាត់បន្ថយ​ទំហំ​សារពើពន្ធ​ ​ការ​កើន​ឡើង​នៃ​ភាព​ងាយ​រងគ្រោះ​នៃ​បំណុល​ ​ហា​និ​ភ័យ​ ​និង​ការ​ថយ​ចុះ​ឱកាស​ដើម្បី​យកឈ្នះ​លើ​ជំងឺរាតត្បាត​ ​និង​ស​ង្រ្គា​ម​។​”

​ប្រទេស​ចិន​ “​ត្រូវតែ​ឈប់​ផ្តោត​លើ​” ​កំណើន​ដែល​ពឹងផ្អែក​លើ​ឥណទាន​ ​ដោយ​ងាក​ទៅ​រក​វិ​ស​័​យ​អចល​ន​ទ្រព្យ​វិញ​
​លោក​ ​G​our​inch​a​បាន​និយាយ​ថា​ ​ចំពោះ​វិបត្តិ​អចល​ន​ទ្រព្យ​របស់​ប្រទេស​ចិន​ “​ការ​ស្តារ​ទំនុក​ចិត្ត​ឡើងវិញ​ ​ទាមទារ​ឱ្យ​មាន​ការរៀបចំ​រចនា​ស​ម្ព័ន្ធ​ឡើងវិញ​ភ្លាម​ៗ​នូវ​អ្នក​អភិវឌ្ឍន៍​អចល​ន​ទ្រព្យ​ដែល​ជួប​បញ្ហា​ ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​និង​ការ​ដោះស្រាយ​ភាព​តានតឹង​នៅ​ក្នុង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុងស្រុក​” ​។​

​លោក​បាន​រំលឹក​ថា​ “​ប្រសិនបើ​តម្លៃ​អចល​ន​ទ្រព្យ​របស់​ប្រទេស​ចិន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ពេក​ ​តារាង​តុល្យការ​របស់​ធនាគារ​ ​និង​ប្រជាជន​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ​ ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​អាច​នឹង​កើតមាន​” ​។​

“​ការ​គាំទ្រ​តម្លៃ​អចល​ន​ទ្រព្យ​ដោយ​សិប្បនិម្មិត​អាច​ការពារ​តារាង​តុល្យការ​ជា​បណ្ដោះអាសន្ន​ ​ប៉ុន្តែ​វា​នឹង​កាត់បន្ថយ​ឱកាស​វិនិយោគ​ការ​សាងសង់​ថ្មី​ ​និង​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​តាមរយៈ​ការ​កាត់បន្ថយ​កា​រលក់​ដីធ្លី​។​A​K​P​- S​a​o ​D​a

Related Posts

Previous Article

​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដើម្បី​សម្រេច​បាន​គោលដៅ​បី​ក្នុង​ពេល​តែមួយ​

Next Article

ចិន​សន្យា​ពង្រឹង​កិច្ច​សហការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​