កម្ពុជា​ប្រឈម​នឹង​អាកាសធាតុអាក្រក់ និង​ខ្យល់​ព្យុះបន្ថែមទៀត​ក្នុង​សប្តាហ៍​នេះ

Khmer Times Share:
រូបថតឯកសារនៃភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសកម្ពុជា។ AKP

ក្រសួងធនធានទឹក និងឧតុនិយម បាននិយាយនៅក្នុងសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុថ្មីមួយថា ភ្លៀងធ្លាក់កាន់តែច្រើន រួមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ត្រូវបានគេរំពឹងថានឹងកើតមាននៅទូទាំងប្រទេសចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែសីហា។

ប្រភពដដែលបានឱ្យដឹងទៀតថា ចំពោះសីតុណ្ហភាពក្នុងអំឡុងពេលនេះ នឹងមានការប្រែប្រួលចន្លោះពី ២៣ ទៅ ៣៤ អង្សាសេ សម្រាប់តំបន់ទំនាបកណ្តាល និងពី ២២ ទៅ ៣៣ អង្សាសេ សម្រាប់តំបន់ខ្ពង់រាប។

ក្រសួងធនធានទឹកនិងឧតុនិយម បានចង្អុលបង្ហាញថា នៅតាមតំបន់មាត់សមុទ្រ សីតុណ្ហភាពនឹងមានពី ២៤ ទៅ ៣០ អង្សាសេ។

ដូចនេះ ក្រសួងសូមអំពាវនាវដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមាន ជាពិសេសខ្យល់បក់បោកខ្លាំង និងរលកខ្ពស់នៅតំបន់មាត់សមុទ្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីអាកាសធាតុជាប្រចាំ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុអាក្រក់ ដែលនឹងកើតមានឡើង។

ករណី​នៅ​ថ្ងៃ​ទី​១៤ មេសា ដែលមានភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​លើ​២៤​ខេត្ត​នៃ​ប្រទេស​កម្ពុជា បណ្តាល​ឱ្យ​មានការ​ខូចខាត​យ៉ាងច្រើន។

យោងតាមបណ្តាញព័ត៌មានគ្រោះមហន្តរាយអាស៊ាន (ADINet) បានឱ្យដឹងថា មនុស្សជាង ១៤,១០០នាក់បានរងផលប៉ះពាល់ ផ្ទះចំនួន២១៨ខ្នង ត្រូវបានបំផ្លាញ និង ផ្ទះ២,៨៥៨ខ្នង រងការខូចខាតដោយសារអាកាសធាតុអាក្រក់៕ Nika – AKP/KT

Related Posts

Previous Article

ពាណិជ្ជកម្ម​កម្ពុជា​-​អាស៊ាន​មាន​តម្លៃ​ជាង​៧​ប៊ី​លាន​ដុល្លារ​ក្នុងឆមាសទី១​

Next Article

កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូលព្រះវស្សានៅ​សប្តាហ៍​ក្រោយ