កម្ពុជាថ្លែងអំណរគុណ អង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី ដែលបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ

Khmer Times Share:
លោក ស ខេង (កណ្ដាល) ជាមួយអ្នកសង្កេតការណ៍ OIF ។ AKP

កម្ពុជាបានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) ដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើការថ្លែងអំណរគុណក្នុងជំនួបជាមួយលោក Désiré NYARUHIRIRA ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការ OIF ស្តីពីកិច្ចការនយោបាយ និងការទូត។

លោក ស ខេង បានជម្រាបលោក NYARUHIRIRA អំពីដំណើរការបោះឆ្នោតនៅកម្ពុជា រួមទាំងការបោះឆ្នោតសម្រាប់នីតិកាលទី៧ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំមុន។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាក៏មានការបោះឆ្នោតដោយប្រយោលចំនួនពីរ គឺការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។

លោកបានគូសបញ្ជាក់អំពីភាពប្រសើរឡើងនៃស្ថានភាពសន្តិសុខនៅក្នុងការបោះឆ្នោតនៅកម្ពុជាក្នុងអំឡុងពេលបីទសវត្សរ៍ចុងក្រោយនេះ ជាពិសេសនៅក្នុងការបោះឆ្នោតកន្លងមក។

លោក NYARUHIRIRA បានថ្លែងអំណរគុណចំពោះលោក ស ខេង សម្រាប់កិច្ចប្រជុំ និងបានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាក្នុងការបង្កើតអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) ។

លោកបានសង្កត់ធ្ងន់ថា OIF តែងតែបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនៅកម្ពុជា និងប្រទេស Francophone ផ្សេងទៀត ដើម្បីរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ និងសន្តិភាព៕ លឹម ណារី – AKP

Related Posts

Previous Article

វិធីសាស្រ្តចិញ្ចឹម​កូន​អោយបានល្អបានរីកសាយភាយទៅ​ដល់កុមារ​ជនជាតិ​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា

Next Article

ស្កាយបារ Sora នៅសណ្ឋាគារ Rosewoodចូលរួមលើកកម្ពស់វិស័យស្រាក្រឡុកនៅកម្ពុជា