គណបក្សកាន់អំណាច នឹងរក្សារចនាសម្ព័ន្ធដឹកនាំដដែល

Khmer Times Share:
AKP

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​នេះ បានបញ្ជាក់​ជាថ្មី​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​រក្សា​រចនាសម្ព័ន្ធ​ដឹកនាំ​ដដែល​។

ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កណ្តាល លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​នឹង​បន្ត​ធ្វើ​ជា​ប្រធាន​គណបក្ស ខណៈ​អនុប្រធាន​ទាំង ៤ ក៏​នៅ​ដដែល។

លោក​គូសបញ្ជាក់​ថា​៖ «​អ្នក​ជំនាន់​ចាស់​នឹងមិន​ចាក​ចេញពី​ឆាកនយោបាយ​ទេ ខ្ញុំ​នៅតែ​ជា​ប្រធាន​គណបក្ស​កាន់អំណាច អម​ដោយ​អនុប្រធាន​ទាំង​បួន​»​។

បើទោះជាលោក សាយ ឈុំ បានស្នើសុំចូលនិវត្តន៍ក្រោយការបោះឆ្នោតព្រឹទ្ធសភានៅខែកុម្ភៈ ឆ្នាំ២០២៤ក៏ដោយ ក៏លោកនឹងបន្តបម្រើបក្សជាអនុប្រធាន ដូចអនុប្រធានបីរូបទៀត រួមមាន លោក ស ខេង លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន។

ដោយត្រូវបានបង្កើត​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ១៩៥១ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បក្ស​​ប្រជាជនបដិវត្តន៍​កម្ពុជា។ បក្សនេះត្រូវបានប្តូរឈ្មោះទៅជាគណបក្ស​ប្រជាជន​កម្ពុជា នៅឆ្នាំ១៩៩១។ គណបក្សនេះបានដើរតួនាទីមិនអាចខ្វះបានក្នុងដំណើរការស្វែងរកសន្តិភាព ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយបច្ចុប្បន្នប្រទេសកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិភាព ការពារឯករាជ្យ និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀត៕ AKP-ហេង បញ្ញា

Related Posts

Previous Article

ដើមឈើ និងស្មៅជាច្រើនត្រូវបានដាំបន្ថែមនៅតំបន់អង្គរ

Next Article

ការរស់ឡើងវិញនៃសិល្បៈព្យាបាលដោយប្រើថ្នាំបុរាណ៖ វិធីសាស្រ្តពេញនិយមរបស់ប្រជាជនកម្ពុជាក្នុងការថែទាំសុខភាព