បណ្ណាល័យ​ចល័ត​ស៊ី​ប៉ា​ផ្តួចផ្តើម​ឲ្យ​កុមារ​កម្ពុជា​ចូលចិត្ត​អាន​សៀវភៅ​

ទិត្យ​ ​គង់នៅ​ / Khmer Times Share:
កុមារ​នៅ​ខេត្ត​កំពង់ស្ពឺ​រីករាយ​នឹង​ការ​អាន​សៀវភៅ​តាមរយៈ​គំនិត​ផ្តួចផ្តើម​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ស៊ី​ប៉ា​ក្នុង​ខែ​មករា។ ​រូបភាព​៖ ស៊ី​ប៉ា​

 

យោង​តាម​របាយការណ៍​អង្គការ​ស៊ី​ប៉ា​ (​Sip​ar) ​បានឲ្យ​ដឹង​ថា​ ​កុមារ​និង​យុវជន​កម្ពុជា​ង​ ​១​៥​,​០​០​០​ ​នាក់​បាន​អាន​សៀវភៅ​នៅ​ក្នុង​តំបន់​គោលដៅ​ចំនួន​៧​ ​របស់​គម្រោង​បណ្ណាល័យ​ចល័ត​ស៊ី​ប៉ា​កាលពីឆ្នាំទៅ​។​

អង្គការ​ស៊ី​ប៉ា​ (​Sip​ar​) ​ចេញផ្សាយ​របាយការណ៍​របស់​ខ្លួន​នា​ពេលថ្មីៗនេះ​ ​បាន​ឱ្យ​ដឹង​ថា​ ​អង្គការ​ស៊ី​ប៉ា​បាន​ដំណើរការ​បណ្ណាល័យ​ចល័ត​របស់​ខ្លួន​ចំនួន​ ​១​០​៤​ទីកន្លែង​ជា​រៀង​រាល់​ស​ប្តាហ៍ ​និង​បាន​ផ្តល់​ផល​ដល់​អ្នកអាន​ជាង​ ​
១​ម៉ឺន​ប្រាំ​ពាន់​នាក់​នៅ​តាម​ខេត្ត​គោលដៅ​ទាំង​ប្រាំពីរ​​​ដែល​កំពុង​ធ្វើដំណើរ​ការ​ ​។​

បណ្ណាល័យ​បាន​ជួយ​ឱ្យ​កុមារ​ ​ក្មេង​ជំទង់​ ​និង​មនុស្ស​ពេញ​វ័យ​ ​មានលទ្ធភាព​រៀន​បំប៉ន​ជាប្រចាំ​លើ​មុខ​វិជ្ជា​សំខាន់ៗ​ ​ដូចជា​ ​គ​ណិ​ត​វិទ្យា​ ​និង​ភាសាខ្មែរ​។​

​លោក​ ​ខាំ​ ​ថាន​ ​នាយក​កម្មវិធី​បណ្ណាល័យ​ចល័ត​សម្រាប់​អង្គការ​ស៊ី​ប៉ា​ ​មានប្រសាសន៍ថា​ ​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ស៊ី​ប៉ា​មាន​ចំនួន​១​៤​ ​រួម​មាន​បណ្ណាល័យ​រថយន្ត​ចំនួន​ ​០​៩​ ; ​តុ​ក​តុ​ក​ចំនួន​ ​០​៣​ ; ​បណ្ណាល័យ​កាណូត​ចំនួន​ ​
០​១​ ​និង​បណ្ណាល័យ​ម៉ូតូ​ចំនួន​ ​០​១​ ​។​

លោក​​​បាន​និយាយ​ថា​៖​ ​«​ ​ពួកយើង​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់យើង​ទៅកាន់​ស្រុក​កំពង់​ស្វាយ​ ​ខេត្ត​កំពង់ធំ​ ​តាម​បណ្តោយ​ដងស្ទឹង​សៀមរាប​»​។​

​លោក​​​បន្ត​ថា​ ​សកម្មភាព​ទូទៅ​របស់​បណ្ណាល័យ​ចល័ត​ ​ចាប់ផ្តើម​ដោយ​ការ​និទានរឿង​ ​និង​អំណាន​សេរី​ ​ល្បែង​អប់រំ​ ​និង​ច្នៃ​ប្រតិដ្ឋ​ ​និង​បញ្ចប់​ដោយ​ការ​ខ្ចី​សង​សៀវភៅ​។​ ​ថ្មីៗ​នេះ​ ​ក្រុម​ការងារ​បណ្ណាល័យ​ចល័ត​បាន​រៀបចំ​ថ្នាក់​បំប៉ន​រៀងរាល់​ស​ប្តាហ៍​លើ​មុខវិជ្ជា​សំខាន់​ៗ​ដូចជា​ ​ភាសាខ្មែរ​ ​និង​គ​ណិ​ត​វិទ្យា​ ​។​

លោក​​​ថា​ ​៖​ ​«​ ​តាម​ការ​សិក្សា​ ​និង​ការ​វាយ​តម្លៃ​របស់​ខ្ញុំ​ ​ខ្ញុំ​ឃើញ​ថា​ ​កុមារ​នៅ​តំបន់ជនប​ទ​ចាប់​ផ្តើម​មាន​ទម្លាប់​​អាន​សៀវភៅ​ ​ហើយ​ពួក​គេ​បាន​ចាប​់ផ្តើម​ខ្ចី​សៀវភៅ​ជា​ធ​ម្យ​ម​៦​ក្បាល​ទៅ​ ​១​០​ក្បាល​ក្នុង​មួយ​អាទិត្យ​ពី​បណ្ណាល័យ​ចល័ត​»​។​

អង្គការ​ស៊ី​ប៉ា​បាន​ឱ្យ​ដឹង​ថា​ ​ស៊ី​ប៉ា​បាន​បង្កើត​បណ្ណាល័យ​ខ្នាត​តូច​នៅតាមភូមិ​ ​ដើម្បី​ធានា​បាន​នូវ​ ​និរន្តរភាព​នៃ​បេសកកម្ម​ ​ដោយធ្វើ​កា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​សហគមន៍។​ ​បណ្ណាល័យ​ខ្នាត​តូច​ចំនួន​៣​៤​ ​មាន​សៀវភៅ​សរុប​ចំនួន​ ​២​ប្រាំមួយ​ពាន់​ក្បាល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ ​និង​គ្រប់គ្រង​ដោយ​អ្នកស្ម័គ្រចិត្ត​ក្នុង​សហគមន៍​ ​។​

ក្រុម​ការងារ​ស៊ី​ប៉ា​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​ការ​គ្រប់គ្រង​បណ្ណាល័យ​ ​និង​បច្ចេកទេស​ផ្នែក​និទានរឿង​ ​ក៏ដូចជា​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​លើ​ប្រធាន​បទ​ផ្សេង​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​២​០​០​០​ ​កម្មវិធី​បណ​្ណាល័យ​ចល័ត​របស់​ស៊ី​ប៉ា​បាន​ចាប់ផ្ដើម​ដំ​ណើ​ការ​ដោយ​នាំ​យក​សកម្មភាព​អំណាន​ ​សំណេរ​ ​និង​សៀវភៅ​ទៅដល់​កុមារ​ ​ព្រមទាំង​ផ្តល់​ការ​អប់រំ​ ​និង​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​បញ្ហា​សង្គម​ផ្សេងៗ​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​ភាគី​ពាក់ព័ន្ធ​​ជំរុញ​ឱ្យ​បង្កភាពងាយស្រួល​នៅ​កន្លែងធ្វើការ​ ​ដើម្បី​លើក​ក​ម្ពស់​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ

Next Article

តើ​ការរុករក​ឧស្ម័ន​របស់​កម្ពុជា​ក្នុង​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​ ​នឹង​មានសន្ទុះ​យ៉ាងដូចម្តេច​ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​?