កូរ៉េ​ខាងត្បូង​ ​នឹង​នាំ​សាច់គោ​លេខ​១​ ​H​an​woo​ ​មក​កម្ពុជា​ជាលើកដំបូង​

A​d​ur ​P​rade​e​p​ / Khmer Times Share:
សាច់គោគុណភាពខ្ពស់របស់​កូរ៉េ។ ​ ​ រូបភាព៖ KimCmarket.com

 

តាម​ការ​បញ្ជាក់​របស់​​​ក្រសួង​កសិកម្ម​កូរ៉េ​ខាងត្បូង​កាល​ពីម្សិលមិញ​ កូរ៉េ​ខាងត្បូង​ ​នឹង​នាំ​សាច់គោ​មានគុណ​ភាព​ខ្ពស់​របស់​ខ្លួន​ ​H​an​woo​ ​មក​កម្ពុ​ជាលើកដំបូង​។​ ​

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​Yon​hap​ក្នុងរយៈពេល​ ​៥​ឆ្នាំខាងមុខ​ ​កូរ៉េ​ខាងត្បូង​គ្រោង​នាំចេញ​សាច់គោ​មានគុណ​ភាព​ខ្ពស់​ឱ្យ​បាន​ ​២​ពាន់​តោន​មក​កម្ពុជា​ ​ដែល​គិតជា​ទឹកប្រាក់​ប្រមាណ​១​០​០​លាន​ដុល្លារ​។​

​រដ្ឋាភិបាល​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំបូង​មួយ​ដែល​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាងត្បូង​ ​នាំ​សាច់គោ​មានគុណ​ភាព​ខ្ពស់​មក​កម្ពុជា​។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​​​ក្រសួង​កសិកម្ម​កូរ៉េ​ខាងត្បូង​។​ភាគី​ទាំង​២​ ​បាន​យល់​លើ​វិធានការ​ច​ត្តាឡី​ស័ក​តាំងពី​៨​ឆ្នាំ​មក​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ជួប​ជាមួយ​ ​រដ្ឋមន្ត្រី​កសិកម្ម​ ​ស្បៀង​ ​និង​កិច្ចការ​ជនបទ​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ ​លោក​ C​h​un​g​ ​H​wan​g​-keun ​ដើម្បី​ជជែក​ពី​ការពង្រីក​ទំនាក់ទំនង​ទ្វេភាគី​កាលពី​ថ្ងៃ​ទី​២៨​សីហា​។​ ​ក្រោយ​ជំនួប​នេះ​ ​ក្រសួង​កសិកម្ម​ ​អាហារ​ ​និង​កិច្ចការ​ជនបទ​របស់​កូរ៉េ​ខាងត្បូង​ ​បាន​ប្រកាស​ថា​ ​កូរ៉េ​ខាង​ត្បូង​នឹង​នាំ​សាច់គោ​មានគុណ​ភាព​ខ្ពស់​ ​H​an​woo​ ​មក​កម្ពុជា​ជាលើកដំបូង​។​

លោកនាយក​រដ្ឋ​ម​ន្រ្តី ​បាន​ស្នើ​ភាគី​កូរ៉េ​ជំរុញ​ការ​វិនិយោគ​មក​កម្ពុជា​ ​ជាពិសេស​នៅ​ក្នុង​វិ​ស​័​យ​កសិកម្ម​ ​ដែល​សម្រាប់​បម្រើ​ឱ្យ​ការនាំចេញ​។​ ​ភាគី​ទាំងពីរ​ ​ក៏បាន​ឯកភាព​ ​ក្នុង​ការ​បន្ត​ពង្រឹង​ ​និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ ​និង​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ​ ​ហើយ​លោក​ ​ឆុង​ ​វ៉ាង​គឺ​ន​ ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​ក្រោម​ការ​​​ដឹកនាំ​ជា​ប្រវត្តិ​សា​ស្រ្ត​របស់​ឯកឧត្តម​កិតិ្ត​ទេសាភិបាល​បណ្ឌិត​ ​កម្ពុជា​នឹង​កាន់​តែ​រីក​ចម្រើន​លើ​គ្រប់​វិ​ស​័​យ​ ​។​

លោក​នាយក​រដ្ឋ​ម​ន្រ្តី​ក៏បាន​អរគុណ​ចំពោះ​ភាគី​កូរ៉េ​ ​ដែល​តែង​ផ្តល់​ការ​គាំទ្រ​ ​និង​យកអាសា​រ​ដល់​ពលករ​កម្ពុជា​នៅ​កូរ៉េ​ ​តាមរយៈ​មណ្ឌល​គាំពារ​ការងារ​ ​ដែល​ផ្តល់​សេវា​គាំពារ​ដល់​កម្មករ​គ្រប់​ប្រទេស​ ​ដោយ​រាប់ទាំង​ពលករ​កម្ពុជា​ផង​ដែរ​។​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី​ក៏បាន​បង្ហាញ​ផង​ដែរ​អំពី​ជំហរ​គាំទ្រ​របស់​កម្ពុជា​ ​ចំពោះ​បេក្ខភាព​កូរ៉េ​ ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក​ ​ឆ្នាំ​២​០​៣​០​ ​នៅ​ទីក្រុង​ប៊ូ​សាន​។​

លោក​ C​h​un​g​ ​H​wan​g​-k​e​un ​ក៏បាន​គូស​បញ្ជាក់​អំពី​ភាពជា​ដៃគូ​ដ៏​ជិតស្និទ្ធ​រវាងប្រទេស​ទាំងពីរ​ ​ទាំង​ក្នុង​ន័យ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ​និង​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ ​បន្ទាប​់ពី​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ឡើង​វិញ​ចាប់ពី​ចុង​ទសវត្សរ៍​៩​០​។​

​លោក​ក៏បាន​កត់​សម្គាល់​ផង​ដែរ​អំពី​សក្តា​នុពល​ដ៏​ធំធេង​របស់​កម្ពុជា​ ​ដូចជា​កត្តា​ធន​ធាន​ធម្មជាតិ​ ​កត្តា​ប្រជា​
សា​ស្រ្ត ​និង​ជាពិសេស​ ​ការ​​​ដឹកនាំ​របស់​លោកនាយក​រដ្ឋ​
ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​នឹង​ធ្វើ​ឱ្យវិ​ស​័​យ​កសិកម្ម​ ​ក៏​ដូចជា​វិ​ស​័​យ​សំខាន់​ៗ​ដទៃទៀត​ ​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ​នា​ពេល​អនាគត​ខាងមុខ​។​

​លោក​ ​ឆុង​ ​វ៉ាង​គឺ​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ​លើក​ទី​១​ ​នៅ​ ​កម្ពុជា​ ​ចាប់ពី​ថ្ងៃ​ទី​ ​២​៦​ ​ដល់​ ​ថ្ងៃ​ទី​ ​២​៨​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​ទស្សនកិច្ច​នេះ​បង្ហាញ​អំពី​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាងប្រទេស​ទាំងពីរ​ ​នៅ​ក្នុង​វិ​ស័​យ​កសិកម្ម​ ​និង​វិ​ស័​យ​ផ្សេងៗ​ទៀត​។​

​យោង​តាម​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​
(​G​D​C​E​) ​បានឲ្យ​ដឹង​ថា​ ​ចាប់ពី​ខែ​មករា​-​ខែ​កក្កដា​ ​ឆ្នាំ​ ​២០២៣​ ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កូរ៉េ​ចំនួន​ ​១​៦​៤​,​៧​៤​ ​លាន​ដុល្លារ​ ​កើន​ ​២​១​,​៦​ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ​២​០​២​២​ ​ដែល​មាន​ ​១​៣​៥​,​៤​៩​ ​លាន​ដុល្លារ​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​រដ្ឋមន្ត្រី​អប់រំ​​ផ្អាក​បង្កើត​គ្រឹះស្ថាន​សិក្សា​ឯកជន​ថ្មី​ដើម្បី​វាយ​តម្លៃ​គ្រូបង្រៀន​សាលារៀន​រដ្ឋ​

Next Article

​ក្រៅពី​រន្ទា​ ​គេ​ក៏​ប្រើ​ឡាន​ស្ទួ​ច​សម្រាប់​ឡើង​កាប់ដើមឈើ​ផង​ដែរ​