បច្ចុប្បន្នកម្ពុជាសម្រេចបាន ៨០%នៃផែនការផ្គត់ផ្គង់ទឹកស្អាត

Khmer Times Share:
ឯកអគ្គរដ្ឋទូត Ueno Atsushi និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ AKP

បច្ចុប្បន្ននេះ កម្ពុជាសម្រេចបាន ៨០%នៃផែនការផ្គត់ផ្គង់ទឹកស្អាត ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង។

នេះត្រូវបានលើកឡើងដោយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃច័ន្ទ ក្នុងឱកាសជំនួបសម្តែងការគួរសមពីសំណាក់លោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្តមក៏បានជម្រាបជូនឯកអគ្គរាជទូតជប៉ុន អំពីគោលនយោបាយរបស់ក្រសួងក្នុងការលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអប់រំអំពីទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យឲ្យបានត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល។

ចំណែកលោកឯកអគ្គរដ្ឋទូត Atsushi បានសម្តែងការពេញចិត្តចំពោះភាពជាដៃគូកន្លងមករវាងស្ថានទូត និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយបានសន្យាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធនៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍នៅតាមជនបទក្នុងប្រទេសកម្ពុជា៕ C. Nika – AKP

Related Posts

Previous Article

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទព្រហ្មកិល

Next Article

អ្នកធ្វើ​ដំណើរ​តាមផ្លូវអាកាសមានចំនួនកើនឡើង​១៨០ ភាគរយ​ក្នុង​រយៈពេល ៨ ខែ​ដំបូង