​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​៖​ ​ប្រទេស​កម្ពុជា​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ក្នុងរយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​

Share:
លោកជំទាវ​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​។​ ​ធនាគារជាតិនៃកម្ពុជា​

​លោកជំទាវ​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​កម្ពុជា​បានឃើញ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​។​

​លោកជំទាវ​បាន​មានប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​ស្តីពី​ដុល្លារ​រូប​នី​យ​កម្ម​នៅ​កម្ពុជា​ថា​ ​ដោយមាន​គោលដៅ​បដិ​ដុល្លារ​នី​យ​កម្ម​ ​ដល់​សេដ្ឋកិច្ច​ដោយ​ផ្អែកលើ​យន្ត​ការ​ទី​ផ្សារ​ ​និង​តាមវិធី​សា​ស្រ្ត​បន្តិចម្តងៗ​ ​ធនាគារជាតិនៃកម្ពុជា​ ​បាន​អនុវត្ត​វិធានការ​គោល​នយោបាយ​ផ្សេងៗ​ដើម្បី​លើក​ក​ម្ពស់​ប្រាក់​រៀល​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​០​០​ ​មក​។​

​លោកជំទាវ​បាន​មានប្រសាសន៍ថា​ ​ជា​លទ្ធផល​ ​តម្រូវ​ការប្រាក់​រៀល​បាន​កើន​ឡើង​ជាលំដាប់​។​

​លោកជំទាវ​បាន​បន្ថែម​ថា​ “​បរិមាណ​នៃ​ការ​ធ្វើ​ចរាចរ​ប្រាក់​រៀល​បាន​កើន​ឡើង​ពី​ ​០​,​៨​៥​ ​ទ្រី​លាន​រៀល​ (​ប្រហែល​ ​២​១​១​ ​លាន​ដុល្លារ​) ​កាលពី​២​០​ឆ្នាំមុន​ ​ដល់​ ​១​៤​,​៥​ ​ទ្រី​លាន​រៀល​ (​ប្រហែល​ ​៣​,​៥​១​ ​ប៊ី​លាន​ដុល្លារ​) ​នា​ពេល​បច្ចុប្បន្ន​។​

​លោកជំទាវ​ទេសាភិបាល​បាន​មានប្រសាសន៍ថា​ ​ការប្រើប្រាស់​ប្រាក់​រៀល​មានការ​កើន​ឡើង​ជាលំដាប់​ទាក់ទង​នឹង​ប្រាក់​បញ្ញើ​ ​ឥណទាន​ ​និង​ប្រតិបត្តិការ​ទូទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោកជំទាវ​បាន​បន្ថែម​ថា​ ​គោល​នយោបាយ​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់​រៀល​ ​រួម​ជាមួយនឹង​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ ​បាន​ធ្វើ​ឱ្យ​មានទំនុក​ចិត្ត​ ​និង​ការ​ជឿជាក់​លើ​ប្រាក់​រៀល​។​

​លោកជំទាវ​បាន​មានប្រសាសន៍ថា​ “​ស្ថិរភាព​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​គួបផ្សំ​នឹង​ការ​ប្តេជ្ញា​ចិត្ត​គោល​នយោបាយ​ដ៏​រឹង​មាំ​ ​បាន​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​មួយ​ ​ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​សាធារណៈ​ឡើងវិញ​ចំពោះ​រូបិយប័ណ្ណ​ក្នុងស្រុក​នៅ​ក្នុង​សេដ្ឋកិច្ច​ ​ជាពិសេស​តួនាទី​កើន​ឡើង​នៃ​ប្រាក់​រៀល​សម្រាប់​ការ​ទូទាត់​តម្លៃ​ធំ​ ​និង​ការ​សន្សំ​។​

​ប្រាក់ដុល្លារ​អាមេរិក​បាន​ជន់​ចូលក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ​តាមរយៈ​អន្តរាគមន៍​របស់​អាជ្ញាធរ​អន្តរកាល​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ (​អ៊ុន​តាក់​) ​ក្នុង​ប្រតិបត្តិការ​សន្តិភាព​ក្នុង​ប្រទេស​ក្នុង​ឆ្នាំ​ ​១​៩​៩​៣​ ​ដែល​ក្នុង​អំឡុង​ពេល​នោះ​ ​អ៊ុន​តាក់​បាន​ចំណាយ​ប្រាក់​ចំនួន​ ​១​,​៧​ ​ប៊ី​លាន​ដុល្លារ​ ​ស្មើនឹង​ប្រហែល​ ​៧​៥​ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​ ( ​G​D​P​) ​នៅ​ពេល​នោះ​ ​ហើយ​ភាគច្រើន​លើ​កា​រជួល​ ​និង​សេវាកម្ម​ក្នុងស្រុក​។​ X​in​h​u​a​

Related Posts

Previous Article

​ខេត្ត​ដាក់​ណុង​នៃ​ប្រទេស​វៀតណាម​ ​និង​ខេត្ត​មណ្ឌលគិរី​របស់​កម្ពុជា​ ​ពង្រឹង​មិត្តភាព​

Next Article

​យុវជន​វៀតណាម​ ​៨​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បាញ់​បោះនៅ​ទីក្រុង​ហូ​ជី​មិញ​ ​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​ចូល​កម្ពុជា​