កម្ពុជា​សាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ ​និង​ការ​រួមចំណែក​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​

Share:
​បណ្ឌិត​ ​អូន​ ​ព័ន្ធ​មុនី​រ​័ត្ន ​ជាមួយ​លោក​ ​Win​f​r​i​e​d​ ​V​i​ck​l​e​n ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។​ ​A​K​P​

ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោក​បណ្ឌិត​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​Win​f​r​i​e​d​ ​V​i​ck​l​e​n ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ពី​ថ្ងៃ​ទី​៩​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ ​Wick​l​e​n ​និង​សហការី​ ​ព្រមទាំង​បាន​កោតសរសើរ​ចំពោះ​ការ​រួមចំណែក​យ៉ាងសំខាន់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ដែល​បាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១​៩​៩​៣​ ​ដល់​បច្ចុប្បន្ន​។​

​លោក​ ​Wick​l​e​n ​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ ​និង​ជិតស្និទ្ធ​ជាមួយ​ ​A​D​B ​ក្នុងរយៈពេល​៣​០​ឆ្នាំ​កន្លងមក​ ​ហើយ​លោក​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ​បន្ថែម​ទៀត​ ​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា​ ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍន៍​កម្ពុជា​ ​២​០​២​៤​-​២​០​២​៨​ ​ដែល​ទើប​អនុម័ត​នា​ពេលថ្មីៗនេះ​ ​ស្រប​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំណរគុណ​ដល់​ ​A​D​B ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ ​និង​ការ​លើក​ក​ម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា​។​
​A​K​P

Related Posts

Previous Article

​ការស្រាវជ្រាវ​ករណី​ជំងឺ​ផ្ដាសាយ​បក្សី​ ​H​5N1 ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​មាន​ទំនាក់ទំនង​ទៅ​នឹង​ប្រភេទ​វី​រុ​ស​ដែល​មាន​ពីមុន​

Next Article

​អាជ្ញាធរ​កម្ពុជា​ស្ទាក់​ចាប់​ជនជាតិ​ហ្វីលីពីន​ដែល​កំពុង​ធ្វើដំណើរ​ទៅ​ទីតាំង​ក្រុមហ៊ុន​ឆបោក​