កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ជប៉ុន​គិតជា​ទឹកប្រាក់​បានជា​ង​មួយពាន់​លាន​ក្នុងរយៈពេល​៧​ខែ​ឆ្នាំនេះ​

ជា​ ​វណ្ណ​យុទ្ឋ​ / Khmer Times Share:
គ្រាប់ស្វាយ​ចន្ទី​ ​គឺជា​ផលិតផល​កសិកម្ម​មួយ​ក្នុង​ចំណោម​ផលិតផល​កសិកម្ម​ផ្សេងទៀត​របស់​កម្ពុជា​។   ​ខ្មែរ​ថា​ម​ស៍៖ ​ជរ​ ​សុគន្ធា

 

​យោង​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ខាងក្រៅ​របស់​ប្រទេស​ជប៉ុន​ (​JET​RO) ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ ​ឆ្នាំ​២​០​២​៣​នេះ​ ​សម្រេច​បាន​ជា​ង​ ​១​ ​ពាន់​លាន​ដុល្លារ​ ​។

របាយការណ៍​បាន​បន្ត​ថា​ ​ចាប់ពី​ខែ​មករា​ ​ដល់​ខែ​កក្កដា​ឆ្នាំនេះ​ ​កម្ពុជា​ក៏បាន​នាំចូល​ទំនិញ​ដែល​មាន​តម្លៃ​ ​២​៩​៦​ ​លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន​ ​ពោល​គឺ​មាន​ការ​ថយ​ចុះ​ ​១​,​២​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន​។​

ការនាំចេញ​សំខាន់​ៗ​ទៅកាន់​ប្រទេស​ជប៉ុន​មាន​ដូចជា​ ​ស​ម្លៀ​ក​បំពាក់​ ​កាបូប​ ​ស្បែកជើង​ ​គ្រឿង​សង្ហារឹម​ ​គ្រឿង​ស​ម្អា​ង​ ​ក្រដាស​ ​និង​ស​ម្ភារៈ​ការិយាល័យ​ ​និង​ទំនិញ​ស្បែក​។​

កម្ពុជា​បាន​នាំចូល​គ្រឿងចក្រ​ ​រថយន្ត​ ​គ្រឿង​
អេ​ឡិច​ត្រូនិ​ច​ ​គ្រឿង​សង្ហា​រឹម​ ​ក្រណាត់​ ​និង​ប្លាស្ទិក​ពី​ប្រទេស​ជប៉ុន​មកវិញ​។​

កម្ពុជា​តែងតែ​ចាត់​ទុក​ប្រទេស​ជប៉ុន​ជា​ដៃគូ​ពាណិជ្ជកម្ម​អាទិភាព​ ​ហើយ​ថ្មីៗ​នេះ​បាន​ចាប់​ផ្តើម​ការ​ពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (​F​T​A​)​។​

កម្ពុជា​ ​និង​ ​ជប៉ុន​ ​បាន​បង្កើត​ដៃគូ​រ​យុទ្ឋ​សា​ស្រ្ត​គ្រប់ជ្រុងជ្រោយ​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ ​នឹង​ទាក់ទាញ​វិនិ​យោគិន​ជប៉ុន​ ​ហើយ​បើក​ទី​ផ្សារ​ទូ​លាន​សម្រាប់​ផលិត​ល​កម្ពុជា​។​

លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន៍​ធ្លាប់​មានប្រសាសន៍ថា​ ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​​ពាណិជ្ជកម្ម​នឹង​ជួយ​ដល់​ផលិតផល​កម្ពុជា​ទៅកាន់​ទី​ផ្សារ​បរទេស​ ​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​បង្កើន​ចំណូល​ ​និង​ ​បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​ ​JET​RO​ ​កាលពីឆ្នាំមុន​ ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ជប៉ុន​មាន​តម្លៃ​ ​២​,​៤​៥​ពាន់​លាន​ដុល្លារ​ ​។​ ​កម្ពុជា​បាន​នាំចេញ​ផលិតផល​ដែល​មាន​តម្លៃ​ ​១​,​៩​៣​ ​ពាន់​លាន​ដុល្លារ​ទៅ​ប្រទេស​ជប៉ុន​កាល​ពីឆ​្នាំមុន​ពោល​គឺ​កើន​ឡើង​ ​១​០​,​៥​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​ ​ការនាំ​ចូល​ពី​ប្រ​ទេស​​ជប៉ុន​មាន​​តម្លៃ​ ​៥​១​៥​ ​លាន​ដុល្លារ​ ​ធ្លាក់​ចុះ​ ​១​១​,​២​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ផង​ដែរ​។​​

​ប្រែសម្រួលដោយ៖​ សុ ជាតា

Related Posts

Previous Article

​សិង​្ហ​បុរី​ ​ពិនិត្យ​លទ្ធភាព​បណ្ដុះ​បណ្ដាល​មន្ត្រី​កម្ពុជា​លើ​វិ​ស​័​យ​បច្ចេកទេស​ ​ស៊ីវិល​ ​និង​ការពារ​ជាតិ

Next Article

កម្ពុជា​នឹង​នាំចេញ​អង្ករ​ទៅកាន់​ឥណ្ឌូ​នេ​ស៊ី​នៅ​ឆ្នាំក្រោយ​