អ៊ុយ​ក្រែ​ន​ស្នើ​កម្ពុជា​គាំទ្រ​លើ​បច្ចេកទេស​ ​និង​ការ​ហ្វឹកហ្វឺន​បោស​ស​ម្អា​ត​មីន​បន្ថែម​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ប្រទេស​អ៊ុយ​ក្រែ​ន​ចង់​ឱ្យ​កម្ពុជា​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​កា​របោស​ស​ម្អា​ត​មីន​។​  ​រូបភាព​៖​ C​MA​C

 

​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ ​ជួយ​ផ្ដល់​ការ​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស​ ​និង​ហ្វឹកហ្វឺន​មន្ត្រី​លើ​ជំនាញ​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ​ដើម្បី​ផ្ដល់​ដី​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ឡើងវិញ​ក្នុងកំលុង​ប្រទេស​កំពុង​មាន​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​ការ​ស្នើ​កម្ពុជា​ ​គាំទ្រ​លើ​បច្ចេកទេស​ ​និង​ហ្វឹកហ្វឺន​ការ​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​ ​ហេង​ ​រតនា​ ​ប្រតិភូ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (C​MA​C) ​ជាមួយ​លោកស្រី​ ​Y​u​l​i​i​a​ Svyrydenko ​ឧបនាយករដ្ឋមន្ត្រី​ទី​១​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ប្រទេស​អ៊ុយ​ក្រែ​ន​ ​តាមរយៈ​ប្រព័ន្ធ​ On​line​ ​កាលពី​ថ្ងៃពុធ​។​

​កាលពី​ថ្ងៃពុធ​ ​ទំព័រ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​ជំនួប​រវាង​លោក​ ​ហេង​ ​រតនា​ ​និង​លោកស្រី​ ​Y​u​l​i​i​a​ S​v​y​r​y​d​e​nko ​ពិភាក្សា​ផ្តោត​សំខាន់​លើ​បញ្ហា​វិ​ស​័​យ​មីន​មនុស្សធម៌​ ​និង​ផល​ប៉ះពាល់​ផ្ទៃដី​កសិកម្ម​ ​និង​ហេដ្ឋារចនាសម្ពន្ធ​រូប​វន្ត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​ ​ហេង​ ​រតនា​ ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ​បាន​ស្នើ​មន្ត្រី​ជំនាញ​កម្ពុជា​ចូល​ជា​សមាជិក​របស់​គណៈកម្មការ​ក្នុង​វិ​ស​័​យ​ពាក់ព័ន្ធ​មួយ​ចំនួន​របស់​អ៊ុយ​ក្រែ​ន​ ​ដើម្បី​រៀបចំផែនការ​យុទ្ធសាស្ត្រ​បោស​ស​ម្អា​ត​គ្រាប់មីន​ ​
និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យ​បាន​ឆាប់រហ័ស​។​

​លោក​បន្ថែម​ថា​ ​អ៊ុយ​ក្រែ​ន​ ​ក៏បាន​ស្នើ​កម្ពុជា​បន្ត​ផ្ដល់​ការ​ហ្វឹកហ្វឺន​ផ្នែក​បច្ចេកទេស​បន្ថែម​ ​ព្រោះ​បច្ចុប្បន្ន​អ៊ុយ​ក្រែ​ន​
ទទួល​ជំនួយ​បច្ចេកទេស​ជាច្រើន​ពី​បណ្ដា​ប្រទេស​នានា​ ​ជាពិសេស​ជប៉ុន​ ​ដូចជា​គ្រឿងចក្រ​ក​ម្ទេ​ច​មីន​ ​ប៉ុន្តែ​អ៊ុយ​ក្រែ​ន
​ពុំ​មាន​ជំនាញ​ប្រើប្រាស់​គ្រឿងចក្រ​ទាំងនោះ​បាន​ឡើយ​ ​ដូច្នេះ​ត្រូវការ​កម្ពុជា​ជួយ​ពង្រីក​ការ​ហ្វឹកហ្វឺន​ឱ្យ​បាន​លឿន​។​

​អគ្គនាយក​ C​MA​C ​បញ្ជាក់​ថា​ ​ចំពោះ​សំណើ​របស់​អ៊ុ​ក្រែ​ន​ខាងលើ​នេះ​ ​លោក​បាន​ឱ្យ​លោកស្រី​ ​Y​u​l​i​i​a​ Svyrydenko ​ដាក់​សំណើ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ជា​ផ្លូវការ​ ​ដើម្បី​សម្រេច​តាម​គោល​នយោបាយ​ថ្នាក់​ជាតិ​របស់​កម្ពុជា​។​

​លោក​ ​ហេង​ ​រតនា​ ​បន្ថែម​ថា​ ​ក្នុង​ជំនួប​នេះ​ ​អ៊ុយ​ក្រែ​ន
​ចង់​ដឹង​ពី​ដំណើរការ​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ ​ដើម្បី​យកទៅ​អនុវត្ត​នៅ​ប្រទេស​របស់​ខ្លួន​ ​ព្រោះ​គ្រាប់មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​អ៊ុយ​ក្រែ​ន
​គឺ​មាន​ទំហំ​ធំធេង​ ​ដែល​ត្រូវ​ដោះស្រាយ​ ​ហើយក៏​ជា​ទុក្ខ​កង្វល់​របស់​រដ្ឋាភិបាល​របស់​ខ្លួន​ផង​ដែរ​។​

​លោកស្រី​ ​Y​u​l​i​i​a​ S​v​y​r​y​d​e​nko ​បាន​លើក​ឡើង​ថា​ ​បច្ចុប្បន្ន​ ​ប្រជាជន​អ៊ុយ​ក្រែ​ន​ ​បាន​ភៀសខ្លួន​ទៅ​ជ្រកក​ោន​នៅ​ប្រទេស​ទី​៣​ ​គឺ​មាន​ចំនួន​ច្រើន​ ​ប៉ុន្តែ​នៅ​ពេល​សង្គ្រាម​បញ្ចប់​នៅ​ថ្ងៃខាងមុខ​ ​នោះ​ពួកគេ​នឹង​ត្រឡប​់មក​រស់នៅ​អ៊ុយ​ក្រែ​ន​វិញ​ ​ប៉ុន្តែ​ពួកគេ​អាច​មានគ្រោះថ្នាក់​ដោយសារ​មិនទាន់​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​រួច​រាល់​ ​ជាពិសេស​ចម្ការ​មីន​នៅ​មាន​ច្រើន​។​

​លោកស្រី​បាន​កោតសរសើរ​ ​និង​ថ្លែង​អំណរគុណ​ដល់​អតីត​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​បាន​អនុញ្ញាត​ឱ្យ​កងកម្លាំង​របស់​អ៊ុយ​ក្រែ​ន​បាន​រៀនសូត្រ​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​។​

​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ប្រទេស​អ៊ុយ​ក្រែ​ន​ ​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​បញ្ជូន​កម្លាំង​ជំនាញ​ ​ដើម្បី​ហ្វឹកហ្វឺន​ជំនាញ​រំដោះ​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ​សម្រាប់​កម្លាំង​អ៊ុយ​ក្រែ​ន​ក្នុង​ប្រទេស​ប៊ូ​ឡូញ​ ​និង​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ជួយ​ ​និង​ពង្រីក​នូវ​ជំនួយ​បន្ថែម​។​

​លោកស្រី​បញ្ជាក់​ថា​ ​ដោយសារ​សង្គ្រាម​ ​បណ្ដាល​ឱ្យ​គ្រាប់មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ​បន្សល់​នៅ​លើទឹក​ដី​អ៊ុយ​ក្រែ​ន​មាន​ទំហំ​ធំធេង​ ​ដែល​កំពុង​គំរាមកំហែង​ប្រជាពលរដ្ឋ​ ​និង​ជា​ទុក្ខ​កង្វល់​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ទាន់ពេល​វេលា​។​

​លោកស្រី​ថ្លែង​ថា​ ​សម្រាប់​ការងារ​បោស​ស​ម្អា​ត​មីន​នៅ​អ៊ុយ​ក្រែ​ន​ ​ក៏មាន​ក្រុមហ៊ុន​ ​និង​អង្គការ​មួយ​ចំនួន​ចូលរួម​ជួយ​ដែរ​ ​ប៉ុន្តែ​ការងារ​ទាំងនេះ​នៅ​មាន​ល្បឿន​យឺត​នៅឡើយ​ ​ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​ប្រទេស​នានា​ ​ជាពិសេស​ជប៉ុន​ ​បាន​ប្រាប់​អ៊ុយ​ក្រែ​ន​ថា​ ​ស៊ី​ម៉ាក​ ​មាន​
បទ​ពិសោធ​បង្កើន​ល្បឿន​ក្នុង​ការ​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​។​

​លោកស្រី​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​អ៊ុយ​ក្រែ​ន​ ​មានបំណង​រំដោះ​ផ្ទៃដី​សម្រាប់​ធ្វើ​កសិកម្ម​ ​ផ្ទៃដី​សម្រាប់​កសាង​ហេដ្ឋារចនា​សម្ពន្ធ​មួយ​ចំនួន​ដូចជា​ ​ផ្លូវ​ ​ថ្នល់​ ​ស្ពាន​ ​សាលារៀន​ ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ ​ប៉ុន្តែ​ការប្រតិបត្តិ​ការ​បោស​ស​ម្អា​ត​មីន​នៅ​អ៊ុយ​ក្រែ​ន​ ​គឺ​មាន​ល្បឿន​យឺត​។​

​កាលពីដើម​ឆ្នាំ​២​០​២​៣​ ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ​បាន​បញ្ជូន​កម្លាំង​ជំនាញ​ជាង​១​០​នាក់​ ​ដើម្បី​ទទួល​បានការ​បណ្ដុះ​បណ្ដាល​ជំនាញ​ប្រើប្រាស់​ឧបករណ៍​ទំនើប​សម្រាប់​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ពី​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៥​ ​ដល់​ថ្ងៃ​ទី​២​១​មករា​។​

​កាលពី​ថ្ងៃ​ទី​៥​ ​ដល់​ថ្ងៃ​ទី​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​មន្ត្រី​ជំនាញ​សកម្មភាព​មីន​ប្រទេស​អ៊ុយ​ក្រែ​ន​ ​ក៏បាន​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ​ពី​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចាត់​មីន​កម្ពុជា​ ​ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (J​I​CA​) ​នៅ​ប្រទេស​ប៊ូ​ឡូញ​ ​រយៈពេល​មួយ​ស​ប្ដាហ៍​ផង​ដែរ​៕​

Related Posts

Previous Article

​ការ​វិនិយោគ​របស់​ចិន ​លើ​វិ​ស​័​យ​កសិកម្ម​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​

Next Article

​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​សិង្ហបុរី​ កើន​ឡើង​ ​៥​៥​៥​% ​ពី​ខែ​មករា​ដល់​ខែ​សីហា​