​តំណាង​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​ពិភាក្សា​ដើម្បី​​ជំរុញ​វិ​ស័​យ​ទេសចរណ៍

ញា​ន​ ​ចំ​រ៉ុ​ង​ / Khmer Times Share:
លោក​ ​សុខ​ ​សូ​កេ​ន​ ​(ស្តាំ)​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​P​a​trick​ ​M​ur​p​h​y​។​  ​ ​ រូបភាព៖ ក្រសួង​ទេសចរណ៍​

​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ដើម្បី​បង្កើន​ភាពជា​ដៃគូ​ក្នុង​វិ​ស័​យ​ទេសចរណ៍​ ​ក៏ដូចជា​បញ្ហា​ទាក់ទង​នឹង​ផលប្រយោជន៍​ទៅវិញទៅមក​។​

​ក្នុង​ជំនួប​នោះ​ ​លោក​ ​សុខ​ សូកេ​ន​ ​បាន​លើកឡើង​ពី​គំនិត​ផ្តួចផ្តើម​ជា​យុទ្ធ​សា​ស្រ្ត ​«​BUILD​ ​plus​ 3​D​s​»​ ​ក្នុង​គោលបំណង​ប្រែក្លាយ​កម្ពុជា​ទៅជា​ទិសដៅ​ដ៏​ស្វាហាប់​ ​ការ​ប្រកួត​ប្រជែង​ ​និរន្តរភាព​ ​និង​រួមបញ្ចូល​ដោយ​ផ្តោត​លើ​ការ​កសាង​ភាពជា​ដៃគូ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​ វិ​ស​័​យ​ឯកជន​ ​និង​ប្រជាជន​។​

​លោក​រដ្ឋ​ម​ន្រ្តី​បាន​ស្នើសុំ​ ​ជំនួយ​ពី​សហរដ្ឋអាមេរិក​ ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​ដល់​ជនជាតិ​អាមេរិក​ ​និង​លើកទឹកចិត្ត​អ្នក​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​នេះ​។​

​លោក​បញ្ជាក់​ថា​ ​ភ្ញៀវ​ទេសចរ​មកពី​បស្ចិមប្រទេស​គឺ​ស្ថិត​ក្នុងចំណោម​ទី​ផ្សារ​កំពូល​ទាំង​ដប់​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​។​

​មួយវិញទៀត​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​វិ​ស​័​យ​ទេសចរណ៍​ ​ដែល​ជា​ការ​រួមចំណែក​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ​លោក​ប​ថា​ ​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាងប្រទេស​ទាំងពីរ​នឹង​បើក​ច្រក​ផ្លូវ​បន្ថែម​ទៀត​សម្រាប់​អ្នក​វិនិយោគ​មកពី​សហរដ្ឋអាមេរិក​។​

​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សា​អំពី​សក្តានុពល​នៃ​អាកាស យានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​និង​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ ​តាមរយៈ​ការ​លើក​ក​ម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​ ​និង​សេដ្ឋកិច្ច​ ​ពង្រឹង​ការ​តភ្ជាប់​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​និង​ការ​បង្កើន​ផលប្រយោជន៍​ ​និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។​

​ថ្លែងប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​លោក​ Cr​a​i​g​ ​Dodge​ ​នាយក​ផ្នែក​លក់​ ​និង​ទី​ផ្សារ​នៃ​ក្រុម​សៀក​នៃ​ ​ហ្វា​ពន្លឺ​សិល្ប​: ​បាន​ថ្លែង​ថា​៖​ ​«​កង្វះ​ការយល់​ដឹង​គឺជា​ឧបសគ្គ​ដល់​ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​មកពី​បរទេស​ ​ដោយសារ​អ្នក​ធ្វើដំណើរ​មិន​ដឹង​ថា​មាន​អ្វីខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ដូច្នេះ​យកល្អ​គួរតែ​ជូនដំណឹង​ទៅ​គេ​អំពី​កន្លែង​ទេសចរណ៍​ល្អ​បំផុត​ក្នុង​ពិភពលោក​ដែល​យើង​មាន​ដូចជា​ប្រាសាទអង្គរវត្ត​ ​ប្រាសាទ​កោះ​កេរ្តិ៍​ ​និង​ឆ្នេរ​ដ៏​ស្រស់​ស្អាត​»​។​

​លោក​បន្ត​ថា​ ​ដើម្បី​ធ្វើ​ដូច្នេះ​ ​កម្ពុ​ជាចាំបាច់​ត្រូវ​ជំរុញ​ទី​ផ្សារ​នៃ​គោលដៅ​ដែល​មាន​សក្តានុពល​ ​ដើម្បី​នាំមក​នូវ​ឥទ្ធិពល​វិជ្ជមាន​ដល់​វិ​ស​័​យ​ទេសចរណ៍​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកពី​សហរដ្ឋអាមេរិក​ ​និង​ក្រៅ​ប្រទេស​ជាទូទៅ​។​

​លោក​បាន​បន្ថែម​ថា​ ​ភ្នាក់ងារ​ទេសចរណ៍​ជាច្រើន​បាន​ខិតខំ​ប្រឹងប្រែង​ ​និង​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ទៅ​ក្នុង​យុទ្ធនាការ​ទី​ផ្សារ​ដ៏​ទូលំទូលាយ​ ​ក្នុង​គោលបំណង​អប់រំ​ ​និង​បំ​ផុសគំនិត​អ្នក​ធ្វើដំណើរ​។​

​លោក​ ​Dodge​ ​បាន​និយាយ​ថា​៖​ ​«​កិច្ច​សហការ​នេះ​នឹង​ជួយ​អប់រំ​ ​និង​បំ​ផុសគំនិត​ប្រជាជន​អាមេរិក​ ​និង​ជំរុញ​ទេសចរណ៍​»​៕​​

Related Posts

Previous Article

​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ចូលរួម​ទប់​ស្កាត់​ការ​ផ្ដល់​សេវា​សុខាភិបាល​គ្មាន​ច្បាប់​

Next Article

​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​នឹង​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ពន្ធ​បច្ចេកទេស​នៃ​ប្រព័ន្ធ​ពន្ធដារ​