នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​រៀបចំ​រចនា​ស​ម្ព័ន្ធ​ឥណទាន​ឡើងវិញ​ ​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប​

Share:

នៅ​ព្រឹកនេះ​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បាន​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​រៀបចំ​រចនា​ស​ម្ព័ន្ធ​ឥណទាន​ឡើងវិញ​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប​ ​ក្នុង​អត្រា​ការប្រាក់​សមរម្យ​ ​ដើម្បី​ជួយ​ស្តារ​វិ​ស័យ​ទេសចរណ៍​បន្ទាប់ពី​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូ​វី​ដ​-​១​៩​។​

​ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​វិ​ស័យ​ឯកជន​ ​ក្នុង​វេទិកា​ ​រាជរដ្ឋាភិបាល​-​ផ្នែកឯកជន​ ​លើក​ទី​១​៩​ ​កាលពី​ថ្ងៃ​ច​័ន្ទ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​អនុញ្ញាត​ដល់​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ ​រៀបចំ​រចនា​ស​ម្ព័ន្ធ​ឥណទាន​ឡើងវិញ​សម្រាប់​អតិថិជន​របស់​ខ្លួន​ក្នុង​វិ​ស័​យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​ដែល​ជួបប្រទះ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​បណ្តោះអាសន្ន​ ​ដោយ​មិន​ចាំបាច់​ធ្វើ​សម​វិធាន​ធន់​រយៈពេល​១​២​ខែ​។​

​នាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា​ ​ការ​ស្តារ​ឡើងវិញ​នៃ​វិ​ស័យ​ទេសចរណ៍​គួរតែ​ចាប់ផ្តើម​ពី​ខេត្ត​សៀមរាប​ ​ដែល​ជា​ទឹកដី​នៃ​ប្រាសាទអង្គរ​ដ៏​ល្បីល្បាញ​។​ ​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា​ ​ធន​គា​រ​សហគ្រាស​ធន​តូច​ ​និង​មធ្យម​កម្ពុជា​ ​នឹង​រៀបចំ​ជា​កម្មវិធី​ផ្តល់​ក​ម្ចី ​ដោយ​ផ្ទាល់​ ​ជាមួយនឹង​ទឹកប្រាក់​បឋម​ចំនួន​ ​៥​០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប​ ​ជាមួយនឹង​អត្រា​ការប្រាក់​សមរម្យ​ ​រួម​ជាមួយ​និង​លក្ខណៈ​អនុគ្រោះ​ផ្សេងទៀត​។​
​A​K​P

Related Posts

Previous Article

ស៊ុម​ទ្វារ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ​បាយ័ន​កំពុង​ត្រូវ​បាន​ជួសជុល​

Next Article

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជំរុញ​ក្រសួងមហាផ្ទៃ​ពន្លឿន​កែ​សម្រួល​ក្រុម​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​