កម្ពុជា​និង​វៀតណាម​ ​រួមគ្នា​ប្រឆាំង​ការ​ចេញ​-​ចូល​ឆ្លង​ដែន​ដោយ​ខុសច្បាប់​

Share:
តំណាង​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​នគរបាល​វៀតណាម​ ​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ​។​ (​រូបថត​៖​ ​V​N​A​)

កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​នៅ​ទីក្រុង​ហាណូយ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​នគរបាល​វៀតណាម​ ​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ស្តីពី​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​។​

​ថ្លែង​មតិ​ក្នុង​ជំនួប​នេះ​ ​លោក​ឧត្តមសេនីយ៍ត្រី​P​ham​ ​D​an​g​ K​h​o​a​ ​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​និយាយ​ថា​ ​ក្រសួង​ទាំង​ពី​​​រ​កំពុង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ជាតិ​ ​សណ្តាប់ធ្នាប់​សង្គម​ ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​

​ភាគី​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ព័ត៌មាន​ជាប្រចាំ​ ​ដើម្បី​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ ​ទាក់ទិន​នឹង​ការ​ចេញ​-​ចូល​ដោយ​ខុសច្បាប់​។​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពី​​​រ​ក្នុង​ការ​ឆ្លងកាត់​ព្រំដែន​ ​និង​ជំរុញ​សកម្មភាព​វិនិយោគ​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​។​

​ក្នុង​ជំនួប​នេះ​ ​តំណាង​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​រចនា​ស​ម្ព័ន្ធ​រៀបចំ​ថ្មី​របស់​នាយកដ្ឋាន​អន្តោប្រវេសន៍​ ​គោល​នយោបាយ​ ​និង​បទ​ប្បញ្ញត្តិ​ថ្មី​ក្នុង​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ ​ការធ្វើដំណើរ​ឆ្លង​ដែន​ ​និង​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពី​​​រ​ក្នុង​ទឹកដី​នៃ​ភាគី​ទាំងពីរ​ ​រួម​ទាំង​ស្ថានភាព​នៃ​អន្តោប្រវេសន៍​/​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ ​កិច្ច​សហប្រតិបត្តិការ​ទទួល​ប្រជាពលរដ្ឋ​មកវិញ​ ​និង​ការ​សម្របសម្រួល​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ត​អនុវត្ត​ការងារ​សំខាន់​ៗ​ ​រួម​មានការ​ពង្រឹង​ការ​ត្រួតពិនិត្យ​ ​និង​បើក​ការ​បង្ក្រាប​លើ​គ្រឹះស្ថាន​ដែល​ជួល​កម្មករ​ខុសច្បាប់​។​

​កងកម្លាំង​នគរបាល​នៃ​ប្រទេស​ទាំងពីរ​ ​ជាពិសេស​អ្នក​ដែល​ធ្វើការ​នៅ​តាម​តំបន់​ព្រំដែន​ ​នឹង​រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​ ​និង​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​ ​ដើម្បី​ទប់​ស្កាត់​ ​និង​ការ​ដោះស្រាយ​ការ​ចេញ​-​ចូល​ដោយ​ខុសច្បាប់​។​

​ភាគី​ទាំង​ពី​​​រក​៏​នឹង​ពង្រឹង​សកម្មភាព​ទំនាក់ទំនង​ ​ដើម្បី​ជួយ​ប្រជាជន​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោល​នយោបាយ​ ​និង​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ទាំងពីរ​។​

​ក្រសួង​ ​ស្ថាប័ន​នានា​នៃ​ប្រទេស​កម្ពុជា​ ​និង​វៀតណាម​នឹង​ធ្វើការ​រួមគ្នា​ជំរុញ​ការចរចា​សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ច្រក​ទ្វារ​ព្រំដែន​ ​និង​បទ​ប្បញ្ញត្តិ​ស្តីពី​ការ​គ្រប់គ្រង​ច្រក​ព្រំដែន​គោក​វៀតណាម​-​កម្ពុជា​ ​ដើម្បី​ជំនួស​កិច្ចព្រមព្រៀង​ឆ្នាំ​ ​១​៩​៨​៣​។​ ​កិច្ចព្រមព្រៀង​ថ្មី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​មូលដ្ឋាន​ច្បាប់​សម្រាប់​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ប្រកបដោយ​ប្រសិទ្ធ​ភាពជា​ង​មុន​។​ ​V​N​A

Related Posts

Previous Article

ជន​ជាតិខ្មែរ​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​ឧបករណ៍​ត​ន្រ្តី​នៅ​តាម​ព្រះវិហារ​គ្រឹ​ស្ត​សា​នា​ក្នុង​ទីក្រុង​បាងកក​

Next Article

អតីត​និស្សិត​អាហារូបករណ៍​ ​Sear​ca​ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទស្សន​កិច្ចសិក្សា​នៅ​សកលវិទ្យាល័យ​UP​L​B