​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ ​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ក្នុង​ជំនួប​រវាង​ឧត្តមសេនីយ៍ឯក​ ​ម៉ៅ​ ​សុផា​ន់ ​មេបញ្ជាការ​កងទ័ពជើងគោក​ ​នៃ​កងយោធពលខេមរភូមិន្ទ​ (​ស្តាំ​) ​និង​នាយ​ឧត្តមសេនីយ៍​ ឌូឌុ​ង​ ​អាប់​ឌូ​រ៉ា​ច់​ម៉ាន់​ ​មេបញ្ជាការ​កងទ័ពជើងគោក​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ ​កាលពី​ថ្ងៃសុក្រ​។​ ​រូបភាព​៖​ ​ក្រសួង​ការពារ​ជាតិ

កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ជំរុញ​កិច្ច​សហ​-​ប្រតិបត្តិការ​លើ​វិ​ស័យ​ប្រឆាំង​ភេរវកម្ម​ ​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ​ដើម្បី​លើក​ក​ម្ពស់​ទំនាក់ទំនង​រវាង​កងទ័ពជើងគោក​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​សកម្ម​ ​ស៊ី​ជម្រៅ​ ​និង​រឹង​មាំ​។​

​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាងលើ​នេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​ឧត្តមសេនីយ៍ឯក​ ​ម៉ៅ​ ​សុផា​ន់ ​មេបញ្ជាការ​កងទ័ពជើងគោក​ ​នៃ​កងយោធពលខេមរភូមិន្ទ​ ​និង​នាយ​ឧត្តមសេនីយ៍​ ឌូឌុ​ង​ ​អាប់​ឌូ​រ៉ា​ច់​ម៉ាន់​ (​D​U​DUNG​ ​A​B​D​UR​A​C​H​MAN​) ​មេបញ្ជាការ​កងទ័ពជើងគោក​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ​កាលពី​ថ្ងៃសុក្រ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​ការពារ​ជាតិ​ ​បញ្ជាក់​ថា​ ​ជំនួប​ខាងលើ​នេះ​ ​ភាគី​ទាំងពីរ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ​រវាង​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​បង្កើត​ចំណង​ការទូត​ផ្លូវការ​កាលពី​ឆ្នាំ​១​៩​៥​៩​ ​បន្ទាប់ពី​ជំនួប​រវាង​អតីត​ព្រះមហាក្សត្រ​ ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​នរោត្តម​ ​សី​ហ​នុ ​និង​អតីត​ប្រធានាធិបតី​​ស៊ូ​កា​ណូ ​ក្នុង​សន្និសីទ​ចលនា​អព្យាក្រឹត្យ​មិន​ចូល​បក្សសម្ព័ន្ធ​ទីក្រុង​បាន​ឌុ​ង​។​

​ក្រសួង​បន្ថែម​ថា​ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យោធា​ ​ភាគី​ទាំងពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ផ្លែផ្កា​ជាច្រើន​ដែល​សម្រេច​បាន​កន្លងមក​ក្នុង​ការអប់រំ​ ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ការផ្លាស់ប្តូរ​គណៈប្រតិភូ​គ្រប់​ក​ម្រិ​ត​ ​និង​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្នែក​សម្ភារ​ ​ជាដើម​។​

​ជាពិសេស​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​មានស្រាប់​ ​និង​បន្ត​អនុវត្ត​ផែនការ​ស្របតាម​ស្មារតី​រួម​ ​M​OU ​និង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ចាំ​ឆ្នាំ​ ​Army​ ​to​ ​Army​ ​Talk​s ​ដោយ​ឈ​រលើ​មូលដ្ឋាន​នៃ​ទំនាក់ទំនង​រឹង​មាំ​ ​និង​ប្រកបដោយ​ទំនុក​ចិត្ត​រវាងប្រទេស​ ​និង​ប្រជាជន​ទាំងពីរ​ ​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​ ​ក៏ដូចជា​ការ​រួមចំណែក​ថែរក្សា​សន្តិភាព​ ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​។​

​ក្រសួង​ការពារ​ជាតិ​ ​បញ្ជាក់​ថា​ ​ភាគី​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​គឺ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ ​និង​ការរៀបចំ​សកម្មភាព​រួមគ្នា​មួយ​ចំនួន​ផង​ដែរ​។​

​ក្នុង​នោះ​មាន​ដូចជា​ ​ការ​ហ្វឹកហ្វឺន​ ​ការ​ធ្វើ​លំហាត់​រួមគ្នា​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ ​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ​ការ​លោត​ឆត្រ​មិត្តភាព​ ​ការផ្លាស់ប្តូរ​បទ​ពិសោធ​ជំនាញ​ ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព​ ​និង​អង្គភាព​។​

​លោក​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ​ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​​គឺជា​សញ្ញាណ​មួយ​ដ៏​ល្អ​សម្រាប់​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ​ជាពិសេស​កម្ពុជា​ ​ក៏​អាច​នឹង​ចែករំលែក​បទ​ពិសោធ​ពី​ភាព​ជោគជ័យ​ ​ដែល​កម្ពុជា​ធ្លាប់ធ្វើ​ជា​ប្រធាន​អា​ស៊ាន​ ​កាលពី​ឆ្នាំ​២​០​២​២​ ​ផង​ដែរ​។​

​កាលពី​ល្ងាចថ្ងៃសុក្រ​ ​នាយ​ឧត្តមសេនីយ៍​ ឌូឌុ​ង​ ​អាប់​ឌូ​រ៉ា​ច់​ម៉ាន់​ ​បាន​ចូល​ជួប​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​វិមាន​សន្តិភាព​ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​លើ​គ្រប់​វិ​ស​័​យ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

​ក្នុង​ជំនួប​នេះ​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្ដូរ​បទ​ពិសោធ​កាន់​ឱ្យ​បាន​ច្រើន​ថែមទៀត​ ​ជាពិសេស​ពង្រីក​វិសាលភាព​ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​វិ​ស​័​យ​កងទ័ព​។​

​ក្នុង​ថ្ងៃ​ដដែល​នេះ​ ​លោក​ ចូកូ ​វី​ដូដូ (Joko ​W​i​do​do​) ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ផង​ដែរ​។​

​លោក​ ចូកូ ​វី​ដូដូ ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​​ឥណ្ឌូ​នេ​ស៊ី​ ​ទន្ទឹង​រង់ចាំ​ដោយ​ក្តី​រីករាយ​ចំពោះ​ការ​បំ​ពេញការ​ងារ​នានា​ជាមួយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ថ្មី​ ​ដែល​នឹង​ធ្វើឡើង​​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ខាងមុខ​។​

​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​ក៏បាន​បង្ហាញ​ពី​បំណង​ទិញ​ ​អង្ករ​ ​ពី​កម្ពុជា​ ​ដើម្បី​បំពេញ​តម្រូវ​ការ​នៅ​ប្រទេស​របស់​ខ្លួន​ផង​ដែរ​។​

​ជំនួប​នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ស្វាគមន៍​ប្រតិភូ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​មក​ពិភាក្សា​រឿង​នាំ​អង្ករ​ពី​កម្ពុជា​។​ ​លោក​បញ្ជាក់​ថា​ ​អ្នក​វិនិយោគ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​អាច​ដាក់​ទុន​ ​១​០​០​ភាគរយ​ ​ដើម្បី​បង្កើត​រោងចក្រ​កិនស្រូវ​ ​ឃ្លាំង​ស្តុក​ ​និង​រៀបចំ​បណ្តាញ​ទិញ​ស្រូវ​ពី​កសិករ​កម្ពុជា​ ​ដើម្បី​ធានា​ដល់​តម្លៃ​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​ជំនួយ​ការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​ក៏បាន​អប​អរសាទរ​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ទទួល​បាន​ជោគជ័យ​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​កាលពី​ថ្ងៃ​ទី​២​៣​កក្កដា​ ​ដោយសេរី​ ​យុត្តិធម៌​ ​សន្តិសុខ​សណ្តាប់ធ្នាប់​ ​និង​គ្មាន​អំពើ​ហិង្សា​៕​

 

Related Posts

Previous Article

​កម្ពុជា​ផ្ដល់​គ្រឿងឥស្សរិយយស​និង​មេដាយ​ការងារ​ដល់​មន្ត្រី​កាកបាទក្រហម​កម្ពុជា​១​២​៥​នាក់​

Next Article

​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ​ ​និង​កម្មករ​ ​ឈប់​សម្រាក​ចំនួន​២​២​ថ្ងៃ​