​ចំនួន​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា​ធ្លាក់ចុះ​ពាក់កណ្តាល​ក្នុងរយៈពេល​ ​៧​.​៥​ ​ឆ្នាំ​

Share:

ចំណាត់ថ្នាក់​សន្ទស្សន៍​សកល​ភាព​ក្រីក្រ​ពហុ​សមាសភាគ​(​M​P​I​) ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​០​.​១​៦​៨​ ​ក្នុង​ឆ្នាំ​២​០​១​៤​ ​មក​ត្រឹម​ ​០​.​០​៧​០​ ​ក្នុង​ឆ្នាំ​ ​២​០​២​១​/​២​០​២​២​ ​ហើយ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី​៣​៦​.​៧​ ​ភាគរយ​មក​ត្រឹម​ ​១​៦​.​៦​ ​ភាគរយ​។​

​តួលេខ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ ​M​P​I​ ​សកល​ឆ្នាំ​២​០​២​៣​ ​ដែល​ចេញផ្សាយ​នា​ពេលថ្មីៗនេះ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ – UN​D​P​ & ​Ox​ford​ ​Poverty​ & ​Human​ ​Development​ ​Initiative​ (O​P​H​I​) ​សាកលវិទ្យាល័យ​ ​Ox​ford​ ​។​

“​នេះ​មានន័យ​ថា​ ​ប្រជាជន​កម្ពុជា​ ​១​ ​ក្នុងចំណោម​ ​៥​ ​នាក់​បាន​ចាកចេញ​ពី​ភាព​ក្រីក្រ​ក្នុងរយៈពេល​ត្រឹមតែ​ ​៧​,​៥​ ​ឆ្នាំ​! ​ចំនួន​ប្រជាជន​ក្រីក្រ​ត្រូវ​បាន​កាត់បន្ថយ​ពាក់កណ្តាល​ពី​៥​.​៦​ ​លាន​នាក់​ទៅ​២​.​៨​ ​លាន​នាក់​»​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ​សមិទ្ធិ​ផល​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សុខភាព​ ​ក​ម្រិ​ត​ជីវភាព​ ​ជាពិសេស​ការ​ស្លាប់​របស់​កុមារ​ ​អាហារូបត្ថម្ភ​ ​ប្រេងឥន្ធនៈ​ ​អនាម័យ​ ​និង​អគ្គិសនី​។​

​ប៉ុន្តែ​ ​ប្រជាជន​មួយ​ចំនួន​នៅតែ​ប្រឈម​ក្នុង​ការ​ទទួល​បាន​ការអប់រំ​ ​និង​លំនៅ​ដ្ឋា​ន​សមរម្យ​។​

​យោង​តាម​អង្គការ​ UN​D​P​ប្រចាំ​កម្ពុជា​ ​របាយការណ៍​របស់​ ​M​P​I​ ​មាន​ទិន្នន័យ​ ​និង​ការ​វិភាគ​ជាច្រើន​ដែល​អាច​ជួយ​អ្នកបង្កើត​គោល​នយោបាយ​ ​អ្នក​អនុវត្ត​ ​និង​អ្នកស្រាវជ្រាវ​អនុវត្ត​គោល​នយោបាយ​ ​និង​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ដើម្បី​ដោះស្រាយ​ភាព​ក្រីក្រ​ក្នុង​គ្រប់រូប​ភាព​។​

​នា​ពេលថ្មីៗនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​អាណត្តិ​ទី​៧​ ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ឆ្នាំ​២​០​២​៣​-​២​០​២​៨​ ​ដែល​នឹង​សម្រេច​បាន​នូវ​គោលដៅ​ចំនួន​៣​ ​ក្នុង​ពេល​តែមួយ​ ​គឺ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​វិសមភាព​សង្គម​ ​ការ​ពង្រឹង​ភាព​ធន់​នៃ​សង្គម​ ​និង​សេដ្ឋកិច្ច​ ​និង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។​ ​A​K​P​-C.N​i​k​a​

Related Posts

Previous Article

​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើនឡើង​ ​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​

Next Article

​កម្ពុជា​រកចំណូល​បាន​ ​៣​២​០​.​៥​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ក្នុងរយៈពេល​ ​៩​ ​ខែ​ដំបូង​