គ.ជ.ប ៖ សន្លឹក​ឆ្នោត​ខូច​ជិត​កន្លះ​លាន​ក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

Khmer Times Share:

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃអង្គារ ទី០១ ខែសីហា ថា សន្លឹកឆ្នោតជិតកន្លះលានត្រូវបានខូចនៅក្នុងការបោះឆ្នោតជាតិកាលពីខែមុន ដែលអ្នករិះគន់បានហៅថាជាការអាម៉ាស ខណៈដែលគណបក្សប្រឆាំងត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតប្រជែង។

បន្ទាប់ពីបានកាន់អំណាចជិត៤០ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រគល់អំណាចទៅកូនប្រុសរបស់លោកនៅចុងខែនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានជ័យជម្នះយ៉ាងងាយក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងពីលទ្ធផលផ្លូវការដំបូងកាលពីថ្ងៃអង្គារថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៨០ ភាគរយនៃសំឡេងឆ្នោតសរុប ៨,២ លានសំឡេង។

គ.ជ.ប បាននិយាយថា សន្លឹកឆ្នោតប្រហែល ៤៤០,០០០ សន្លឹក ឬមួយសន្លឹកក្នុង១៨សន្លឹក ត្រូវបានខូច ដោយគ.ជ.ប បានបន្ថែមថា ការបោះឆ្នោតនេះមានអ្នកទៅបោះឆ្នោតខ្ពស់ដល់ទៅ ៨៥ភាគរយ។

បើតាមលោក ឌឹម សុវណ្ណារុំ មន្ត្រី គ.ជ.ប បានឱ្យដឹងថា ចំនួនសន្លឹកឆ្នោតដែលខូចមានចំនួនតិចជាងការបោះឆ្នោតឆ្នាំ ២០១៨ នៅពេលដែលស្ថាប័នរដ្ឋក៏បានបដិសេធការបង្កើតគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។

អាជ្ញាធរ​បាន​ព្រមាន​អ្នក​បោះ​ឆ្នោត ពី​ការ​ផាក​ពិន័យ​ធ្ងន់​ធ្ងរ ប្រសិន​បើ​ពួក​គេធ្វើឱ្យ​ខូច​សន្លឹក​ឆ្នោត ឬ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត ឬ​ជំរុញ​ឱ្យ​អ្នក​ដទៃ​ធ្វើ​ដូច្នេះ។

ឥស្សរជន និង​ក្រុម​សិទ្ធិ​មនុស្ស​របស់​គណបក្ស​ប្រឆាំង​និយាយ​ថា លោក ហ៊ុន សែន បាន​គាប​សង្កត់​ស្ថាប័ន​ប្រជាធិបតេយ្យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ធ្វើការបង្ក្រាប​លើអ្នក​ប្រឆាំង និង​អ្នក​រិះគន់។ រដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់បែបនេះ៕

Related Posts

Previous Article

​សិស្សានុសិស្ស​ធ្វើការ​ស​ម្អា​ត​បរិវេណ​សាលា​

Next Article

ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមនៅភ្នំពេញក្នុងសប្តាហ៍នេះ