រដ្ឋាភិបាលបានបណ្តុះបណ្តាលធនធានមនុស្សជាង ២៧០,០០០ នាក់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ

Khmer Times Share:

រាជរដ្ឋាភិបាលកម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សជាង ២៧ម៉ឺននាក់ នូវជំនាញផ្លូវការចាំបាច់សម្រាប់ទីផ្សារការងារចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។

តួលេខ​នេះ​ត្រូវ​បានលើកឡើងនៅ​ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយកាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សម្រាប់ឆ្នាំ២០២២  ប្រជាពលរដ្ឋប្រមាណ ៧៣,៦៧២ នាក់បានបញ្ចប់ការអប់រំ និងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយក្នុងនោះមាន ១៩,៩៤៩ នាក់ជាស្ត្រី។

ហើយប្រមាណ ១៦,៧១៩ នាក់ផ្សេងទៀតបានបញ្ចប់ការសិក្សាកម្រិតទី ១ ទី ២ និងទី៣ នៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងឆ្នាំដដែល។

ក្នុងអំឡុងឆ្នាំដដែល យុវជនប្រមាណ ១២,២៦៩ នាក់ផ្សេងទៀតបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ និងថ្នាក់បរិញ្ញាបត្ររងផ្នែកបច្ចេកទេស។

ក្នុង​អាណត្តិ​ទី​៧ រាជរដ្ឋាភិបាល​បាន​កំណត់​គោល​ក្នុង​ការ​ផ្តល់​ការបណ្តុះបណ្តាល​ដល់​យុវជន​ចំនួន ១,៥​លាន​នាក់​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។ AKP-Lim Nary

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​បានលើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ចិន​គឺ​ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា

Next Article

កម្ពុជា​បន្តដាក់ឱ្យដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់