​រដ្ឋាភិបាល​ដាក់​ចេញ​អនុក្រឹត្យ​ណែនាំ​ថ្មី​សម្រាប់​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​

R​ache​l​ ​D​avid / Khmer Times Share:

​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​កែ​សម្រួលការ​រៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ពិនិត្យ​កែ​សម្រួល​មាត្រា​នៃ​អនុក្រឹត្យ​ចុះ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ស្ដីពី​ការ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​។​ ​អនុ​ក្រឹ​ត​បាន​ចែង​ថា​ ​គណៈកម្មាធិការ​នេះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ (​CA​F​I​U)​។​ ​មុខងារ​របស់​គណៈកម្មាធិការ​នឹង​ត្រូវ​សម្រេច​ដោយ​ប្រធាន​គណៈកម្មាធិការ​ ​ដែល​បច្ចុប្បន្ន​ ​លោក​ ​កើត​ ​រិទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មាន​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ ​។​

​យោង​តាម​មាត្រា​ដែល​បាន​កែ​សម្រួល​ ​គណៈកម្មាធិការ​មាន​សិទ្ធិ​អញ្ជើញ​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ​ ​និង​អន្តរជាតិ​នានា​ដើម្បី​ចូលរួម​ពិភាក្សា​ ​និង​ផ្តល់​យោបល់​ ​ដើម្បី​គាំទ្រ​ការងារ​របស់​ខ្លួន​។​

​ការ​ចំណាយ​លើ​ការ​បំពេញ​តួនាទី​ ​ភារកិច្ច​របស់​គណៈកម្មាធិការ​នេះ​នឹង​ត្រូវ​ប្រើ​កញ្ចប់​ថវិកា​រ​របស់​ធនាគារជាតិនៃកម្ពុជា​។​ ​ប៉ុន្តែ​ ​គណៈកម្មាធិការ​ក៏មាន​សិទ្ធិ​ទទួល​ ​និង​ចាត់ចែង​មូលនិធិ​ ​អំណោយ​ ​និង​ថ​វិ​ការដែល​បាន​មកពី​ប្រភព​ផ្សេងៗ​ទៀត​។​ ​ទន្ទឹម​នឹង​នេះ​ ​សមាសភាព​នៃ​គណៈកម្មាធិការ​ទាំងនេះ​អាច​ប្រើ​ដើម្បី​លើកទឹកចិត្ត​អ្នកចូលរួម​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យ​រាយការណ៍​ពី​ការ​ក្លែង​បន្លំ​។​

​ជាមួយគ្នា​នេះ​ ​គណៈកម្មាធិការ​ក៏មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​​​ក្រសួងយុត្តិធម៌​នៅ​ក្នុង​ការ​បំ​ពេញការ​ងារ​របស់​ខ្លួន​ ​ផង​ដែរ​។​

​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​ប៉ែន​ ​បូ​ណា​ ​បាន​និយាយ​ថា​ ​មាត្រា​រ​ស្តីពី​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ស​ម្អា​ត​ប្រាក់​ ​និង​ទប់​ស្កាត់​ការ​ផ្តល់​ហិរញ្ញប្បទាន​ពី​អំពើ​ភេរវកម្ម​។​

​កម្ពុជា​ ​និង​ម៉ា​រ៉ុ​ក​ ​បាន​ស្ថិត​ក្នុង​ ‘​បញ្ជី​ពណ៌​ប្រផេះ​នៃ​ការ​ស​ម្អា​ត​ប្រាក់​’ ​នៃ​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ (​FAT​F​) ​ដែល​ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៨​៩​ ​ដើម្បី​រៀបចំ​គោល​នយោបាយ​ប្រឆាំង​ការ​ស​ម្អា​ត​ប្រាក់​។​ ​នៅ​ឆ្នាំ​២​០​១​៥​ ​កម្ពុជា​ត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ពណ៌​ប្រផេះ​ ​ប៉ុន្តែ​នៅ​ឆ្នាំ​២​០​១​៩​ ​កម្ពុជា​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​នេះ​វិញ​។​ ​ហើយ​កាលពីឆ្នាំមុន​ ​កម្ពុជា​ត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ម្តងទៀត​។​ ​អ្នកនាំពាក្យ​រូប​នេះ​បាន​ចាត់ទុកថា​ ​នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាថ្មី​របស់​កម្ពុជា​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ស​ម្អា​ត​ប្រាក់​ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

Related Posts

Previous Article

​បញ្ញា​សិប្បនិម្មិត​នឹង​បង្ហាញ​សក្តានុពល​នៃ​បដិវត្តន៍​ឌី​ជី​ថល​នៅ​កម្ពុជា​

Next Article

នាយករដ្ឋមន្ត្រី​៖​ ​ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​លើ​ការ​ផលិត​សំបក​កង់​