​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បើក​យុទ្ធនាការ​បាញ់ថ្នាំ​មូស​នៅ​ឃុំ​ចំនួន​៤​៧​ ​ក្នុង​ខណ្ឌ​ចំនួន​៤​ ​រយៈពេល​៧​ថ្ងៃ​

Khmer Times Share:
​រូបភាព​៖​ ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ

​ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ស្តីពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ​និង​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ជំងឺគ្រុនឈាម​ ​លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ ​ដើម្បី​ចាត់វិធានការ​ជាបន្ទាន់​ ​ដោយ​បាញ់ថ្នាំ​សម្លាប់​មូស​ ​ក្នុង​សង្កាត់​ទាំង​១​០​៥​ ​ទូទាំង​រាជធានី​ភ្នំពេញ​ ​ដើម្បី​លុបបំបាត់​មូស​ ​និង​ជំងឺគ្រុនឈាម​។​

​លោក​ ងី ​មាន​ហេង​ ​ប្រធានមន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ ​បានឲ្យ​ដឹង​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​ក្រុម​ការងារ​បាន​បើក​យុទ្ធនាការ​សម្លាប់​សត្វ​មូស​នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ ​ដែល​ប្រឈម​នឹង​ហា​និ​ភ័យ​នៃ​ជំងឺគ្រុនឈាម​ ​ដែល​បាន​អនុវត្ត​នៅ​ក្នុង​ឃុំ​ចំនួន​ ​៤​៧​ ​នៃ​ឃុំ​ចំនួន​ ​១​០​៥​ ​និង​បាន​បាញ់ថ្នាំ​រួច​ ​នៅ​ក្នុង​សង្កាត់​៤​ ​នៃ​សង្កាត់​ចំនួន​៩​។​

​ក្រុម​ការងារ​បាន​បាញ់ថ្នាំ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ខណ្ឌ​សែន​សុខ​ ​ខណ្ឌ​មានជ័យ​ ​និង​ខណ្ឌ​ដង្កោ​ ​ហើយ​ចាប់ពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ក្រុម​ការងារ​នឹង​បញ្ចប់​នៅ​ខណ្ឌ​ទួល​គោក​។​

​លោក​ ងី ​មាន​ហេង​ ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​លុបបំបាត់​ជម្រក​មូស​។​

​លោក​បាន​បន្ថែម​ថា​ “​យើង​រួមគ្នា​លុបបំបាត់​ជម្រក​មូស​ខ្លា​ ​នៅ​ក្នុង​សហគមន៍​របស់យើង​ ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​។​ ​មូស​ខ្លា​គឺជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនឈាម​ ​ខណៈ​ដែល​មូស​ផ្សេងទៀត​មិនមែន​ជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនឈាម​នោះ​ទេ​”​។​

Related Posts

Previous Article

​អាជ្ញាធរ​មីន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​យន្ត​ការ​របស់​កម្ពុជា​ក្នុង​ការ​លើក​ក​ម្ពស់​សកល​ភា​វូប​នី​យ​កម្ម​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​

Next Article

​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​ RC​E​P​ ​កើន​ឡើង​ ​២​១​,​២​% ​ក្នុង​ខែ​មករា​