ក្រសួង​ទេសចរណ៍​មាន​ចក្ខុវិស័យ​នៅ​ឆ្នាំ​២​០​២​៥​ ​នឹង​ទទួល​បានទេ​ស​ចរ​អន្តរជាតិ​៦​,​៤​លាន​នាក់​

ញាន ចំ​រ៉ុ​ង​ / Khmer Times Share:
លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​បាន​ចេញ​ទិសដៅ​យុទ្ឋ​សា​ស្រ្ត​ថ្មី​ក្នុង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។​  ​រូបភាព៖ ក្រសួង​ទេសចរណ៍​

 

ក្រសួង​ទេសចរណ៍​មាន​ចក្ខុវិស័យ​នៅ​ឆ្នាំ​២​០​២​៥​ ​នឹង​ទទួល​បានទេ​ស​ចរ​អន្តរជាតិ​៦​,​៤​លាន​នាក់​ ​ហើយ​នៅ​ឆ្នាំ​២​០​២​៦​ ​នឹង​ទទួល​បានទេ​ស​ចរ​អន្តរជាតិ​៧​លាន​នាក់​ ​។​

​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍ថ្មី​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​យុទ្ធ​សា​ស្រ្ត ​ក្រោម​ចក្ខុវិស័យ​អភិវឌ្ឍ​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ ​ប្រកបដោយ​គុណភាព​ ​ភាព​រស់​រវើក​ ​ភាព​ប្រកួតប្រជែង​ ​ចីរភាព​ ​និង​បរិ​យា​ប​ន្ន ​ឆ្ពោះ​ទៅ​កាន់​អនាគត​ថ្មី​ ​ដោយ​ឈ​រលើ​គោលការណ៍​គ្រឹះ​ ​«​ទេសចរណ៍​ផ្សារ​ភ្ជាប់​ទឹក​ដី​ ​និង​ធម្មជាតិ​»​ ​សំដៅ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោល​ដៅ​ទេសចរណ៍​សកល​ឈាន​មុខ​ប្រកបដោយ​ភាព​សម្បូរ​បែប​ ​ពោរពេញ​ដោយ​កាលានុវត្ត​ភាព​ ​និង​ភាព​កក់ក្ដៅ​ ​ក្នុង​ការ​រួមចំណែក​លើក​ក​ម្ពស់​កិត្យានុភាព​ ​និង​ភាព​ធន់​របស់​កម្ពុជា​។​

ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ ​បាន​រៀបចំ​ពិធី​សំណេះសំណាល​រវាង​លោក​ ​ថោ​ង​ ​ខុន​ ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ​និង​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​ជាមួយ​ថ្នាក់​ដឹកនាំ​-​មន្ត្រី​រាជការ​នៃ​ក្រសួង​ទេសចរណ៍​។​

លោក​រដ្ឋ​ម​ន្រ្តី​ក៏បាន​សម្តែង​នូវ​ឧបការគុណ​ ​ជូន​ចំពោះ​អតីតនាយករដ្ឋមន្រ្តី លោក ​ហ៊ុន​ ​សែន​ ​ដែល​បាន​ដឹកនាំ​នាវា​កម្ពុជា​នា​ពេល​កន្លងមក​ ​ជាពិសេស​បាន​ធ្វើ​ឱ្យវិ​ស័​យ​ទេសចរណ៍​ក្លាយ​ជា​កម្លាំង​ច​លក​រ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​និង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោល​ដៅ​ទេសចរណ៍​ ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ក្នុង​តំបន់​អាស៊ី​។​

ដើម្បី​សម្រេច​បាន​នូវ​ច​ក្ឋុវិ​ស​័​យ​នេះ​ ​លោក​រដ្ឋ​ម​ន្រ្តី ​នឹង​ដាក់​ចេញ​គោលដៅ​យុទ្ធ​សា​ស្រ្ត​ចំនួន​៣​៖​ ​១​-​ភាព​ប្រកួតប្រជែង​ទេសចរណ៍​ ​២​-​ចីរភាព​ទេសចរណ៍​ ​និង​៣​-​បរិ​យា​ប​ន្ន​ទេសចរណ៍​ ​និង​មាន​សសរស្ដម្ភ​យុទ្ទ​សា​ស្រ្ត​ចំនួន​៥​ ​ហៅ​កាត់​ថា​ ​«​បង្កើន​៥​ -​BUILD​»​ ​។​

​ព្រមទាំង​មាន​សមាសធាតុ​គាំទ្រ​ដោយ​ការងារ​អាទិភាព​ចំនួន​៣​ ​ហៅ​កាត់​ថា​ ​«​អភិវឌ្ឍ​៣​ -3​D​s​»​ ​ដើម្បី​ធ្វើ​យ៉ាងណា​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ ​ព្រមទាំង​បង្កើន​ប្រសិទ្ធ​ភាព​ ​សុខដុម​នី​យ​កម្ម​ក្នុង​ការងារ​សម្របសម្រួល​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​តួអង្គ​ទាំងអស់​ ​ដែល​មាន​តួនាទី​ចូលរួម​អភិវឌ្ឍន៍​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​។​

​លោក​​រដ្ឋ​ម​ន្រ្តី​បាន​អំពាវនាវ​ឱ្យ​មាន​ការ ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់​ ​ដោយ​ឈ​រលើ​អភិក្រម​ភាព ជា​ដៃគូ​ចតុភាគី​ ​«​រដ្ឋ​-​ឯកជន​-​ប្រជាពលរដ្ឋ​-​ដៃគូ​អភិវឌ្ឍន៍​»​ ​ធ្វើ​យ៉ាងណា​បង្កើន​សកម្មភ​ាព​
វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន​់តែ​មាន​​ភាព​ប្រកួត​​ប្រជែង​ ​ចីរភាព​ ​និង​បរិ​យា​ប​ន្ន​។​

​ប្រធាន​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​អង្គរ​ ​លោក​ ​L​u ​W​e​i​ ​មាន​ប្រសាសន៍​ប្រាប់​ខ្មែរ​ថា​ម៍​ថា​ យុទ្ឋ​សា​ស្រ្ត​បញ្ចកោណ​ដំណាក់កាល​ទី​១​របស់​រដ្ឋាភិបាល​ថ្មី​បាន​បើកផ្លូវ​សម្រាប់​ការ​គ្រប់គ្រង​ព្រ​លាន​យន្ត​ហោះ​ក្នុង​ការ​សហប្រតិបត្តិ​កា​ជាមួយ​បណ្តាល​អាកាសចរ​នៅ​ក្នុង​ប្រទេស​ចិន​សម្រាប់​​ការ​បង្កើត​​ជើង​ហោះ​ផ្ទាល់​ផ្ទាល់​ជាមួយ​កម្ពុជា​។​

​សំណើ​នេះ​គឺ​ដើម្បី​ភ្ជាប់​ខេត្ត​របស់​ចិន​ដូចជា​យូ​ណា​ន​ ក្វា​ង​ស៊ី​ ក្វា​ង​ចូ​វ​ ​ជីង​ចូ​វ​ ​និង​រដ្ឋធានី​ប៉េកាំង​ជាមួយនឹង​ខេត្ត​សៀមរាប​។​

លោកថា​ ព្រ​លាន​យន្តហោះ​សៀមរាប​ថ្មី​នឹង​បើ​ក​ជើង​ហោះ​ហើរ​ផ្ទាល់​ទៅ​កាន់​ទ្វីប​អូស្ត្រាលី​ ​និង​បណ្តា​ប្រទេស​អឺរ៉ុប​ទាំង​អស់​ផង​ដែរ​៕

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ចំនួន​៧​រូប​ជួប​ប្រជុំ​ជាមួយ​រដ្ឋសភា​ ​មុន​ពេល​ចាប់ផ្តើម​បេសកកម្ម​

Next Article

បញ្ហា​តម្លៃ​ដី​នៅ​ខេត្ត​ព្រះ​សី​ហ​នុត្រូវ​បាន​ដោះស្រាយ​ហើយ​តម្រូវ​ការ​មាន​ស្ថិរភាព​