​កម្ពុជា​-​អាល្លឺម៉ង់​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ ​វិ​ស័​យ​ធនធានមនុស្ស​ ​អប់រំ​ ​និង​វិ​ស័​យ​សុខាភិបាល

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោក​នាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​ម៉ា​ណែ​ត ​ជួប​​លោកស្រី​ ​Mart​in​a​ Stamm​-​Fib​i​c​h​ ​ប្រធាន​គណៈ​កម្មា​ធិការ​សម្របសម្រួល​ញត្តិ​​នៃ​សហ​ព័ន្ធ​អាល្លឺម៉ង់​។​ ​ រូបភាព៖ AKP

​រដ្ឋាភិបាល​កម្ពុជា​ ​និង​អាល្លឺម៉ង់​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្ដុះ​បណ្ដាល​វិ​ស័​យ​ធនធាន​មនុស្ស​ ​អប់រំ​ ​និង​វិ​ស័​យ​សុខាភិបាល​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ ​និង​ល្អ​ប្រសើរ​បន្ថែម​ទៀត​។​

​ការ​ជំរុញ​កិច្ច​ស​ហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ​ខាង​លើ​នេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​នាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​ ​និង​លោកស្រី​ ​Mart​in​a​ Stamm​-​Fib​i​c​h​ ​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ញត្តិ​ ​នៃ​សហ​ព័ន្ធ​អាល្លឺម៉ង់​ ​នៅ​វិមាន​សន្តិភាព​ ​កាលពី​រសៀល​ថ្ងៃពុធ​។​

​លោកស្រី​ ​Mart​in​a​ S​t​am​m​-​Fib​i​c​h​ ​បាន​សម្ដែង​ការ​អរគុណ​ចំពោះ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​ឱ្យ​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការ​គួរសម​ ​និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ ​ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។​

​លោក​ស្រី​បន្ថែម​ថា​ ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​នេះ​ ​ធ្វើឡើង​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស​័​យ​អប់រំ​ ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​និង​វិ​ស​័​យ​សុខាភិបាល​ ​ព្រោះ​វិ​ស​័​យ​ទាំងនេះ​ ​គឺ​ដើរ​តួនាទី​សំខាន់​ ​ដើម្បី​បម្រើ​ដល់​សេចក្តីត្រូវ​ការ​ចំ​បាច់​របស់​ប្រជាពលរដ្ឋ​ ​និង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​​មក​ដល់​កម្ពុជា​ ​និង​អាល្លឺម៉ង់​។​

​លោកស្រី​បន្ត​ថា​ ​បច្ចុប្បន្ន​សហ​ព័ន្ធ​អាល្លឺម៉ង់​ ​ក៏​កំពុង​ជួបប្រទះ​នូវ​កង្វះខាត​ធនធានមនុស្ស​សម្រាប់​បម្រើ​ការ​ក្នុង​វិ​ស​័​យ​សុខាភិបាល​ ​និង​កម្មករ​ជំនាញ​ផង​ដែរ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្វាគមន៍​ចំពោះ​លោកស្រី​ ​Mart​in​a​ S​t​am​m​-​Fib​i​c​h​ ​និង​គណៈប្រតិភូ​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ជាពិសេស​បាន​បញ្ជាក់​អំពី​ចំណង​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ ​និង​អាល្លឺម៉ង់​ ​ដែល​មាន​រយៈពេល​ជាង​៥​ទសវត្សរ៍​។​ ​ឆ្នាំ​២​០​២​៤​ ​គឺជា​ឆ្នាំ​ទី​៥​៧​ ​នៃ​ទំនាក់ទំនង​ការទូត​រវាងប្រទេស​ទាំងពីរ​។​

​លោក​ក៏បាន​អរគុណ​រដ្ឋាភិបាល​ ​និង​ប្រជាជន​អាល្លឺម៉ង់​ ​ដែល​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ ​ជាពិសេស​ក្រោយ​ពី​សង្គ្រាម​ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ផ្ដោ​ត​ទៅលើ​វិ​ស​័​យ​អប់រំ​ ​ការ​កសាង​ធនធានមនុស្ស​ ​និង​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាល្លឺម៉ង់​ ​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំង​ពីរ​ទាំង​ក្នុង​ក្រប​ខណ្ឌ​នីតិប្រតិបត្តិ​ ​និង​នីតិប្បញ្ញត្តិ​ ​ជាពិសេស​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​នេះ​ ​នឹង​បន្ត​ពង្រឹង​ ​និង​ពង្រីក​បន្ថែម​ទៀត​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា​ ​និង​អាល្លឺម៉ង់​ ​បន្ត​ពិភាក្សា​ ​និង​សហការ​គ្នា​រៀបចំ​ជា​យន្ត​ការ​ ​និង​ផែនការ​ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស​័​យ​ពាក់ព័ន្ធ​ខាងលើ​នេះ​ឱ្យ​ល្អ​ប្រសើរ​។​

​លោក​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​ប្រាប់​ខ្មែរ​ថាមស៍ ​កាល​ពីម្សិលមិញ​ថា​ ​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​កម្ពុជា​-​អា​ល្លឺម៉ង ​មានការ​រីក​ចម្រើន​ច្រើន​ ​បន្ទាប់ពី​កម្ពុជា​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​សង្គ្រាម​រវាង​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​។​

​លោក​បន្ថែម​ថា​ ​ការ​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហ​ប្រជា​តិ ​បាន​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អឺរ៉ុប​ ​និង​អាល្លឺម៉ង់​ ​ផ្លាស់ប្ដូរ​ឥរិយាបថ​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​-​អា​ល្លឺម៉ង ​មានការ​រីក​ចម្រើន​ ​និង​មាន​មតិ​យល់​ស្របគ្នា​ច្រើន​៕​

Related Posts

Previous Article

​RRC ​នឹង​ជំរុញ​ការ​វិនិយោគ​លើ​គម្រោង​ផ្លូវដែក​ភាគ​ខាង​ជើង​

Next Article

​អាជ្ញាធរ​ជាតិ​អប្សរា​ ​ផ្តល់​សម្ភារ​ ​និង​កម្លាំង​កម្មករ​ ​ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​ក្នុង​កិច្ចការ​ជួសជុល​ប្រាសាទ​