​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​ដើម្បី​ជួល​យន្តហោះ​ទៅ​ដឹក​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​អ៊ីស្រាអែល​នោះ​ទេ​

Share:
សម្តេច​តេជោ ​ហ៊ុន​ ​សែន​បាន​លើកឡើង​ថា​ ​នឹង​ជួល​យន្តហោះ​ទៅ​ជម្លៀស​​​ពលរដ្ឋ​ខ្មែរ​ចេញពី​ប្រទេស​អ៊ីស្រាអែល​ ​បើ​អ៊ីស្រាអែល​តម្រូវ​អោយ​យើង​ជម្លៀស​។​ ​A​K​P​

សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ប្រធាន​គណបក្សប្រជាជន​ ​និង​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បាន​ផ្តល់​អនុសាសន៍​ថា​ ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​ថា​ ​ចាំបាច់​ត្រូវតែ​ជម្លៀស​ប្រជាពលរដ្ឋ​ ​និស្សិត​កម្ពុជា​ ​ចេញ​ ​យើង​កុំ​ខ្លាច​ ​នៅ​ក្នុង​ការ​ចំណាយ​ ​ប្រាក់​ជួល​យន្តហោះ​ពិសេស​ទៅ​ដឹក​និស្សិត​របស់យើង​ ​ជាង​៤​០​០​នាក់​ ​ចាកចេញ​ ​ពី​ប្រទេស​អ៊ីស្រាអែល​

​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ប្រធាន​ឧត្តមក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​បាន​លើកឡើង​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់​កញ្ចក់​កា​មេ​រ៉ា​-​ថត​ខ្សែភាពយន្ត​ភាគ​រឿង​ ” ​កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញបូណ៌មី​ ” ​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ច​័ន្ទ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វា​រ​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ប៉ុន្តែ​សម្តេច​តេជោ​ជឿជាក់​ថា​ ​អ៊ីស្រាអែល​នឹង​មិន​មាន​សំណូមពរ​បែប​នេះ​នោះ​ទេ​”

​សម្តេច​បាន​បន្ថែម​ថា​ ​«​យើង​កំពុង​តាមដាន​សុវត្ថិភាព​របស់​ពលរដ្ឋ​យើង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​យ៉ាង​យកចិត្តទុកដាក់​។​ ​យើង​មិន​ត្រូវ​ជម្លៀស​ប្រជាជន​យើង​ទេ​ ​ប្រសិនបើ​រដ្ឋាភិបាល​អ៊ីស្រាអែល​មិន​តម្រូវ​ឱ្យ​យើង​ជម្លៀស​។​ ​ប្រសិនបើ​រត់ចោល​អ៊ីស្រាអែល​ក្នុង​គ្រា​លំបាក​ ​ថ្ងៃក្រោយ​មិនបាច់​សុំ​ទៅ​រៀន​ ​ឬ​ធ្វើការ​នៅ​ទីនោះ​ទេ​។​

​សម្តេច​បាន​អំពាវនាវ​ ​ដល់​ប្រទេស​អ៊ីស្រាអែល​ ​និង​ហា​ម៉ាស់​ ​ប្រកាន់​ភ្ជាប់​នូវ​ភាព​អត់ធ្មត់​ ​និង​ប្រកាន់យក​នៅ​ការចរចា​រ​គ្នា​ ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ការឈប់បាញ់​។​

​មាន​ប្រជាជន​កម្ពុជា​ប្រហែល​៤​៥​០​ ​នាក់​ ​ភាគច្រើន​ជា​និស្សិត​ ​កំពុង​រស់នៅ​ ​និង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​។​

​និស្សិត​ខ្មែរ​ម្នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ាស់​ ​ដែល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​បណ្តាលឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់​ ​និង​របួស​ទាំងសងខាង​។​
​A​K​P

Related Posts

Previous Article

​កម្ពុជា​រាយការណ៍​ករណី​ស្លាប់​ទី​៣​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុងឆ្នាំនេះ​

Next Article

កម្ពុជា​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ចិន​អោយ​មក​ទស្សនា​ក​ម្សាន្ត​នៅ​កម្ពុជា​បន្ថែម​ទៀត​