សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ក្រៅ​ប្រព័ន្ធ​ ​ត្រូវ​បាន​ជំរុញ​ឱ្យ​ចុះឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ​

C​h​e​a ​Van​y​u​t​h​ / Khmer Times Share:

​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​លោក​ ​ហែម​ ​វណ្ណ​ឌី​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​ប្តេជ្ញា​លើក​ក​ម្ពស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ឱ្យ​ទទួល​បាន​ហិរញ្ញវត្ថុ​ ​និង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ចុះឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ​។​

​ថ្លែង​ក្នុង​«​ទិវា​ជាតិ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​»​ ​លើក​ទី​២​លោក​ ​ហែម​ ​វណ្ណ​ឌី​បាន​លើកឡើង​ទៀត​ថា​ ​ក្រសួង​កំពុង​បង្កើត​គោល​នយោបាយ​មួយ​ចំនួន​ដើម្បី​ជួយ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​ប្រែក្លាយ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​របស់​ពួកគេ​ឱ្យ​ទៅជា​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​។​

​ក្នុងចំណោម​គ្រឹះស្ថាន​អាជីវកម្ម​ ​និង​សហគ្រាស​ជាង​ ​៧​៧​០​,​០​០​០​ ​របស់​កម្ពុជា​ ​មានត្រឹមតែ​ ​២​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ ​នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​​​ក្រសួងផែនការ​។​

​លោក​បាន​អោយ​ដឹង​ទៀត​ថា​ ​ក្នុងចំណោម​គ្រឹះស្ថាន​អាជីវកម្ម​ ​និង​សហគ្រាស​ចំនួន​ ​៧​៧​០​.​០​០​០​ ​ច្រើនជាង​ ​៩​៧​ ​ភាគរយ​គឺជា​សហគ្រាស​ខ្នាត​តូច​ ​ហើយ​ភាគច្រើន​ស្ថិតនៅ​ក្រៅ​ប្រព័ន្ធ​។​

​លោក​បាន​បន្ត​ថា​ ​កត្តា​ជាច្រើន​រារាំង​សហគ្រាស​ទាំងនេះ​ពី​ការ​ចុះបញ្ជី​ជា​ផ្លូវការ​ ​ដូចជា​បទពិសោធន៍​ ​ទី​ផ្សារ​ ​ភាពជា​សហគ្រិន​ ​សមត្ថភាព​ក្នុង​ការ​បំពេញ​តាម​តម្រូវ​ការ​ ​ព្រមទាំង​លក្ខខណ្ឌ​ពន្ធ​មួយ​ចំនួន​ ​និង​ការ​គ្រប់គ្រង​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​លោក​បាន​បន្ថែម​ថា​ “​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅជា​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។​ ​

ប្រសិនបើ​ការ​ធ្វើ​សមាហរណ​កម្ម​នេះ​ជោគជ័យ​ ​វា​នឹង​ជួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​។​

​លោក​បាន​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​ក្រៅ​ប្រព័ន្ធ​ ​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ការ​អនុវត្ត​គោលការណ៍​ ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ ​ដោយ​លើកឡើង​ថា​ ​ក្រសួង​នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​យុទ្ធនាការ​បន្ថែម​ ​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​យល់​ដឹង​ ​និង​រៀបចំ​ព័ត៌មាន​សម្រាប់​ការ​ចុះឈ្មោះ​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នា​ពេលថ្មីៗនេះ​ ​បាន​សង្កត់ធ្ងន់​លើ​តួនាទី​សំខាន់​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​ ​ដោយ​ចាត់​ទុក​វិ​ស​័​យ​នេះ​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​។​

​លោក​បាន​លើកឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ធ្វើឡើង​កាលពី​ខែកុម្ភៈ​ថា​ ​«​យើង​ត្រូវតែ​ផ្តោត​លើ​ការ​ប្រែក្លាយ​វិ​ស័​យ​ក្រៅ​ប្រព័ន្ធ​អោយ​ក្លាយ​ជា​ក្នុង​ប្រព័ន្ធ​។​ ​ទិសដៅ​គោល​នយោបាយ​ដែល​យើង​បាន​បង្កើត​ឡើង​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការ​ខិតខំ​នេះ​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី​ក៏បាន​លើកទឹកចិត្ត​ដល់​ក្រសួង​ ​និង​សមាគម​ឱ្យ​រួមគ្នា​ធ្វើការ​ក្នុង​វិ​ស័យ​នេះ​ ​ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ ​និង​បង្កើន​ការរៀបចំ​សម្រាប់​ក្រុម​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​។​

​យោង​តាម​របាយការណ៍​របស់​ ​MIST​I​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​កែច្នៃ​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​មាន​ចំនួន​ ​៦​៤​,​៩​ភាគរយ​ ​ឬ​ ​២​៨​,​៩​៦​៦​នៃ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ដែល​បាន​ចុះបញ្ជី​សរុប​ចំនួន​៤​៤​,​៦​២​៨​កាលពីឆ្នាំមុន​ ​បន្ទាប់មក​មាន​វិ​ស​័​យ​កែច្នៃ​ដែក​ ​និង​តម្បាញ​ ​និង​កាត់​ដេរ​មាន​ ​៥​.​៤​៩​៣​ (​១​២​ភាគរយ​) ​និង​ ​៣​.​៥​២​៧​ (​៧​,​៩​ភាគរយ​) ​រៀង​គ្នា​។​

Related Posts

Previous Article

សម្តេច​ ​ហ៊ុន​ ​សែន​ ​នឹង​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​Boa​o​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​ចិន​ពី​ថ្ងៃ​ទី​ ​២​៧​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​

Next Article

សម្បត្តិ​បេតិកភណ្ឌ​ដ៏​សំបូរ​បែប​ផ្តល់​ភាព​ប្រកួតប្រជែង​ផ្នែក​សុខុមាលភាព​ដល់​កម្ពុជា​