ម​ន្រ្តី​ជាន់ខ្ពស់​​៖​ ​ធនាគារជាតិនៃកម្ពុជា​រៀបចំ​យន្ត​ការ​ឆ្លើយតប​បណ្តឹង​របស់​អតិថិជន​ឆាប់ៗ​នេះ​

​កង​ ​សុធា​ / Khmer Times Share:
ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​ ​លោកស្រី​ ​ជា​ ​សិរី​ ​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ​SO​SO​RO ​ក្នុង​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​  ​ខ្មែរ​ថា​ម​ស៍៖ ​ទេព​ ​សូ​នី​

 

ម​ន្រ្តី​ជាន់ខ្ពស់​ធនាគារជាតិនៃកម្ពុជា​ ( NBC ) ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ​ធនាគារ​ជាតិ​បាន​រៀបចំ​សេចក្តី​ព្រាង​ប្រកាស​ស្តីពី​ ស្តង់​ដារ​ ឬ ​យន្ត​ការ​ឆ្លើយតប​បណ្តឹង​អតិថិ​ន​ជន​សម្រាប់​ធនាគារ​ទាំងអស់​ ​ការ​ទូទាត់​ ​និង​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ NBC ​បន្ទាប់​ពី​អ្នកប្រើប្រាស់​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​យន្ត​ការដែល​មានស្រាប់​។​

មន្ត្រី​រូប​នេះ​បាន​ធ្វើការ​កត់​សម្គាល់​ទាំងនេះ​ក្នុង​អំឡុង​ពេល​ស​ន្និសិ​ទ​សារ​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុន​នៅ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ​SO​SO​RO ​ក្នុង​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ដែល​មាន​អ្នកចូលរួម​ជាង​ ​៥​០​ ​នាក់​ ​រួម​ទាំង​មន្ត្រី​ធនាគារ​កណ្តាល​ ​និង​អ្នក​សារ​ព័ត៌មាន​ផង​ដែរ​។​

​ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ ​លោកស្រី​ ​ជា​ ​សិរី​មានប្រសាសន៍ថា​ ​សេចក្តី​ព្រាង​ប្រកាស​នឹង​បង្កើត​ឡើង​នូវ​ក្បួន​ច្បាប់​ស្តង់​ដារ​ ​ដូចជា​ ​នីតិវិធី​ ​ពេលវេលា​ ​និង​វិសាលភាព​នៃ​បណ្តឹង​ដែល​បាន​រាយការណ៍​ ​ឬ​ដាក់​ជូន​ដោយ​អ្នក​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ដើម្បី​ជៀសវាង​ពី​វិធី​សា​ស្រ្តី​ការ​ឆ្លើយតប​ ​ខណៈ​ដែល​ឧស្សាហកម្ម​ធនាគារ​ត្រូវ​បាន​អភិវឌ្ឍន៍​លឿន​ពេក​។​

​លោកស្រី​មានប្រសាសន៍ថា​៖​ ​«​ ​សកម្មភាព​សំខាន់​ដែល​ថា​ពួក​យើង​ទទួល​បាន​ពី​សាធារណៈ​ជន​ ​ពិសេស​តាមរយៈ​ប្រ​ព​័ន្ឋ​សង្គម​គឺថា​ ​ពួកគេ​មិន​សប្បាយចិត្ត​ ​។​ ​ឧបមា​ថា​ ​ការ​ឆ្លើយ​តប​យឺត​ៗ​ដោយ​ស្ថាប័ន​មួយ​ចំនួន​ចំពោះ​ពាក្យ​បណ្តឹង​របស់​ពួក​គេ​ ​ដូច្នេះ​ហើយ​ពួក​យើង​កំពុង​រៀបចំ​សេចក្តី​ព្រាង​ប្រកាស​ថា​ ​តម្រូវ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​នៅ​ក្នុង​ប្រទេស​យើង​ធ្វើការ​អនុវត្ត​តាម​យន្ត​ការ​ដូចគ្នា​»​។​

លោកស្រី​មាន​ប្រសាសន៍​ថា​ ​អ្នក​ប្រើប្រាស់​ជាទូទៅ​ដាក​់ពាក្យ​បណ្តឹង​នៅ​ពេលដែល​មាន​កំហុស​ដោយ​អចេតនា​កើត​ឡើង​ដោយសារ​កត្តា​ជាច្រើន​ដូចជា​បញ្ហា​បច្ចេកទេស​ដែល​កើត​ឡើង​ពី​ស្ថាប័ន​ផ្ញើ​ ​ឬ​ទទួល​ ​ឬ​អ្នកប្រើប្រាស់​ខ្លួន​ឯង។​ ​លោកស្រី​ថា​៖​ ​«​ ​វា​មាន​ន័យ​ថា​ ​គ្មាន​នរណា​ម្នាក់​អស្ចារ្យ​នោះ​ទេ​ ​សូម្បី​ប្រ​ព​័ន្ឋ​បច្ចេកវិទ្យា​»​។​

​លោកស្រី​ ​បាន​បន្ត​ទៀត​ថា​ធនាគារ​ NBC ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​បង្កើត​យន្ត​ការ​ឆ្លើយតប​ពាក្យបណ្តឹង​របស់​អ្នក​ប្រើប្រាស់​ស្តង់​ដារ​ទូទៅ​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​មាន​ស្រាប់​ទាំង​នេះ​ ​សូម្បី​តែ​ប្រ​ព​័ន្ឋ​ទូទាត់​អេឡិ​ក​ត្រូនិ​ក​កម្ពុជា​ក្នុងចំណោម​នោះ​គឺ​លឿន​បំផុង​នៅ​ក្នុង​ពិភពលោក​។​

កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្តាហ៍​មុន​ ​ធនាគារជាតិនៃកម្ពុជា​ ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ ​ក្រុមហ៊ុន​ ​Union​Pay​ ​International​ ​ដើម្បី​លើក​ក​ម្ពស់​ដល់​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ប្រទេស​រវាង​ K​H​QR ​នៃ​ប្រព័ន្ធ​បាគង​ ​ដែល​បង្កើត​ឡើង​ដោយ​ធនាគារ​ជាតិ​នៅ​ក្នុង​ប្រទេស​ចិន​។​

អនុស្សរណៈ​យោគ​យល់គ្នា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ ​គីម​ទី​ ​កោ​ម​លី​ ​អគ្គនាយក​បច្ចេកទេស​ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​និង​អនុប្រធាន​ ​UP​I​ ​លោក​ ​L​ar​r​y​ ​Wan​g​ ​នៅចំពោះមុខ​លោកស្រី​ ​ជា​ ​សេរី​ ​ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​កណ្តាល​ ​ដែល​មាន​ទីតាំងនៅ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​និង​ម​ន្រ្តី​ពាក់ព័ន្ធ​ដទៃទៀត​។​

​លោកស្រី​ ​សិរី​មានប្រសាសន៍​បន្ថែម​ថា​ NBC ​នឹង​តម្រូវ​ឲ្យ​ធនាគារ​ ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​ដូចជា​ប្រ​ព​័ន្ឋ​បាគង​ ​ដើម្បី​អនុលោម​តាម​យន្ត​ការ​ឆ្លើយ​តប​ពាក្យ​បណ្តឹង​របស់​អ្នក​ប្រើប្រាស់​ស្តង់​ដារ​ ​ប្រើ​សិន​បើ​បញ្ហា​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​​ថា​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី​មានប្រសាសន៍ថា​៖​ ​«​ ​ពួកយើង​សង្ឃឹម​ថា​ ​យន្ត​ការ​ឆ្លើយ​តប​បណ្តឹង​របស់​អតិ​ថ​ជន​ស្តង់​ដារ​ថ្មី​មួយ​នឹង​ត្រូវធ្វើ​ឡើង​ក្នុងពេលឆាប់ៗ​នេះ​ ​»​។​ ​លោកស្រី​ថា​ ​កម្ពុជា​និង​ធនាគារ​កណ្តាល​របស់​ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​ក្នុង​ចុះ​ហត្ថលេខា​ ​និង​កិច្ចព្រមព្រៀង​M​oU ​ផ្សេង​ទៀត​សម្រាប់​រយៈពេល​យូរ​ ​ដែល​អាចឲ្យ​ស្ថាប័ន​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន»​។​ ​«​យើង​មិន​ចាំបាច់​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បន្ថែម​លើ​ការ​ទូទាត់​នោះ​ទេ​»​។​

លោកស្រី​មានប្រសាសន៍​បន្ថែម​ថា​ ​ធនាគារ​ជាតិ​បាន​ចាត់​តាំង​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ធនាគារ​ពាណិជ្ជកម្ម​បរទេស​ (​F​T​B) ​និង​ធនាគារ​ពាណិជ្ជ​កម្ពុជា​ (CCB) ​ដែល​ជា​សាខា​របស់​ធនាគារ​ថៃ​ពាណិជ្ជ​ (SCB) ​របស់​ប្រទេស​ថៃ​ ​ក្រោម​បទ​ប្បញ្ញត្តិ ​និង​ការ​ត្រួតពិនិត្យ​របស់​ខ្លួន​ ​ដើម្បី​ធ្វើការ​ជាមួយ​ធន​គា​រ​ SCB ​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញត្តិ ​និង​ការ​ត្រួត​ពិនិត្យ​របស់​ធនាគារ​របស់​ប្រទេស​ថៃ​ (BO​T​) ​ក្នុង​ការ​អភិវឌ្ឍន៍​ការ​ទូទាត់​ឆ្លង​ដែន​ផង​ដែរ​។​

លោកស្រី​សី​រី​ ​មានប្រសាសន៍​បន្ថែម​ថា​ NBC ​ចុះហត្ថលេខា​ M​oU ​មួយផ្សេងទៀត​ជាមួយ​ ​ធនាគារ​
(BO​T​) ​ក្នុង​ការចូលរួម​គាំទ្រ​ដំណើរ​នៃ​ការ​អភិវឌ្ឍ​ការ​ទូទាត់​ឆ្លង​ដែន​រវាង​កម្ពុជា​ ​និង​ ​ថៃ​ ​។​

​លោកស្រី​មានប្រសាសន៍ថា​៖​ ​«​ ​បទពិសោធន៍​នេះ​បង្ហាញ​យើង​ថា​ ​មាន​មែន​ត្រឹមតែ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​Mobile​ ​a​p​p​s ​នៃ​ធនាគារ​ទាំង​បី​នេះ​នឹង​អាច​ធ្វើក​ារ​ទូទាត់​ប្រាក់​ឆ្លង​ដែន​នៅ​ក្នុង​ប្រទេស​ថៃ​ ​។​ ​យន្ត​ការ​នេះ​គឺ​យឺត​ ​​ពួក​យើង​បាន​ព្យាយាម​ឲ្យ​អ្នកប្រើប្រាស់​ K​H​QR ​ទាំង​អស់​អាច​ធ្វើ​ការ​ទូទាត់​ឆ្លង​ដែន​បាន​»​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​ស្ត្រី​ដែល​សម្រាល​កូន​មានដៃ​៤​ជើង​៤​ ​ទទួល​ការឧបត្ថម្ភ​ជាបន្តបន្ទាប់​ពី​សប្បុរស​ជន​

Next Article

ក្រសួងការងារ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍលើ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​