អា​ស៊ាន​នឹង​ជំរុញ​ការ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍន៍​វិ​ស័យ​រ៉ែ​ប្រកបដោយ​ចីរភាព​

Share:

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​នៃ​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​តំបន់​អា​ស៊ាន​ឱ្យ​ក្លាយ​ជាគោល​ដៅ​វិនិយោគ​រ៉ែ​ប្រកបដោយ​ចីរភាព​ ​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​កែ​លម្អ​ការ​អភិវឌ្ឍ​រ៉ែ​ជាមួយនឹង​អភិបាល​កិច្ច​ ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​បរិស្ថាន​។​

​ការ​អនុម័ត​រួម​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​រ៉ែ​អា​ស៊ាន​លើក​ទី​៩​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្រោម​ប្រធាន​បទ​ ​ការ​ជំរុញ​អា​ស៊ាន​ឱ្យ​ក្លាយ​ជាគោល​ដៅ​វិនិយោគ​រ៉ែ​ប្រកបដោយ​ចីរភាព​ ​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ក្រោមអធិបតីភាព​ ​លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​។​

​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​បន្ត​ដោយ​កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​អា​ស៊ាន​លើក​ទី​២​៣​ ​ស្តីពី​រ៉ែ​ ​និង​កិច្ចប្រជុំ​ពិភាក្សា​បូក​បី​លើក​ទី​១​៦​ ​និង​កិច្ចប្រជុំ​លើក​ទី​៧​ ​នៃ​ក្រុមប្រឹក្សា​សម្រាប់​ពានរង្វាន់​រ៉ែ​អា​ស៊ាន​។​

​កិច្ចប្រជុំ​រដ្ឋ​ម​ន្រ្តី​រ៉ែ​អា​ស៊ាន​លើក​ទី​៩​ ​និង​ពិធី​ប្រគល់​ពានរង្វាន់​រ៉ែ​អា​ស៊ាន​លើក​ទី​៣​ក៏​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដំណាលគ្នា​ផង​ដែរ​។​

​កិច្ចប្រជុំ​រដ្ឋ​ម​ន្រ្តី​រ៉ែ​អា​ស៊ាន​លើក​ទី​៩​ ​បាន​អនុម័ត​សេចក្តីប្រកាស​ស្តីពី​ការ​ជំរុញ​អា​ស៊ាន​ឱ្យ​ក្លាយ​ជាគោល​ដៅ​វិនិយោគ​រ៉ែ​ប្រកបដោយ​ចីរភាព​ ​ដែល​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​របស់​អា​ស៊ាន​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​របស់​ខ្លួន​ ​និង​រួមចំណែក​ក្នុង​ការធានា​ការ​ផ្គត់ផ្គង់​លោហៈ​ ​និង​រ៉ែ​ឱ្យ​បាន​គ្រប់គ្រាន់​ ​និង​មាន​ស្ថិរភាព​ ​ដើម្បី​បំពេញ​តម្រូវ​ការ​រ៉ែ​ដែល​កំពុង​កើន​ឡើង​នៅ​ទូទាំង​តំបន់​អា​ស៊ាន​ ​ខណៈ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​រ៉ែ​ជំរុញ​ការប្រកួតប្រជែង​ក្នុង​តំបន់​ ​និង​បន្ត​ចូល​ទៅកាន់​ទី​ផ្សារ​ពិភពលោក​។​

​សេចក្តីថ្លែង​ការណ៍​បាន​លើកឡើង​ពី​ឱកាស​ដែល​ទទួល​បាន​ពី​និន្នា​ការផ្លាស់ប្តូរ​នៃ​តម្រូវ​ការ​រ៉ែ​សកល​ ​និង​ការ​រំពឹង​ទុក​នៃ​ការប្រើប្រាស់​សារធាតុ​រ៉ែ​ ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ការ​វិវឌ្ឍ​នៅ​ក្នុង​ពិភពលោក​ឆ្ពោះទៅ​រក​បច្ចេកវិទ្យា​កា​បូ​ន​ទាប​ ​និង​តម្រូវ​ការ​ថាមពល​ ​រួម​ទាំង​បដិវត្ត​ឌី​ជី​ថល​ ​បន្ថែម​ពីលើ​តម្រូវ​ការ​វត្ថុធាតុដើម​ផ្សេងៗ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ទំនើប​។​

​កិច្ចប្រជុំ​ក៏បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋមន្ត្រី​រ៉ែ​អា​ស៊ាន​និង​ក្រុម​ការងារ​ ​ក្នុង​ការ​អភិវឌ្ឍ​ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​រ៉ែ​អា​ស៊ាន​ ​ដើម្បី​កំណត់​ពី​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​អា​ស៊ាន​ជា​ទិសដៅ​វិនិយោគ​ក្នុង​តំបន់​ ​ដែល​អាច​រួមចំណែក​ដ៏​សំខាន់​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​សកល​។​
​A​K​P​-​ជា​ ​វណ្ណៈ​

Related Posts

Previous Article

ការកំណត់​យក​ឆ្នាំ​២​០​២​៤​ ​ជា​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌​កម្ពុជា​-​ចិន​ ​ត្រួសត្រាយផ្លូវ​សម្រាប់​ផែនការ​មេ​ឆ្នាំ​២​០​៣​៥​

Next Article

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​អនុម័ត​ក​ម្ចី ​៥​០​លាន​ដុល្លារ​ ​ដើម្បី​ពង្រឹង​កំណែ​ទម្រង់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​