រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ជួបពិភាក្សា​កា​ងារ​ជាមួយ​ធនាគារ​ពិភពលោក​អំពី​សកម្មភាព​ ​និង​គម្រោង​សន្តិសុខ​ទឹក​

Share:

​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ទទួល​ជួប​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក​ ​ដើម្បី​រៀន​ពី​គ្នា​ទៅវិញទៅមក​អំពី​គម្រោង​សន្តិសុខ​ទឹក​ ​និង​ប្រព័ន្ធ​ធារាសាស្ត្រ​។​

​លោក​រដ្ឋ​ម​ន្រ្តី​បាន​ជួប​ជាមួយ​លោកស្រី​ ​M​aria​ ​Angelica​ ​Sot​o​mayor​ ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ទឹក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​ ​និង​ប៉ាស៊ីហ្វិក​នៃ​ធនាគារ​ពិភពលោក​ ​និង​ក្រុម​ការងារ​នៅ​ថ្ងៃ​ទី​១​៩​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​៤​ ​នៅ​ទីស្តីការ​ក្រសួង​។​

​លោក​បាន​គូស​បញ្ជាក់​អំពី​អាទិ​ភា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ ​ក៏ដូចជា​វឌ្ឍនភាព​ ​និង​បញ្ហា​ប្រឈម​ក្នុង​វិ​ស័​យ​ធនធាន​ទឹក​។​

​លោក​បាន​ស្នើ​ឱ្យ​ធនាគារ​ពិភពលោក​ពិចារណា​គាំទ្រ​ដល់​ការ​ពង្រឹង​គោល​នយោបាយ​ជាតិ​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ក្នុង​វិ​ស័យ​សន្តិសុខ​ទឹក​ ​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​។​

​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សា​លើ​ការ​ស្តារ​ឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ធារាសាស្ត្រ​ ​ផែនការ​គ្រប់គ្រង​ទន្លេសាប​ ​និង​ទន្លេមេគង្គ​ ​និង​គម្រោង​សកម្ម​ដែល​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក​។​

​ផ្អែក​តាម​លោកស្រី​ ​M​aria​ ​Angelica​ ​Sot​o​mayor​ ​គម្រោង​សន្តិសុខ​ទឹកនឹង​ត្រូវ​ដាក់​ជូន​គណៈកម្មការ​នាយក​ធនាគារ​ពិភពលោក​ ​ដើម្បី​អនុម័ត​ក្នុង​ខែ​មេសា​ខាងមុខនេះ​។​A​K​P

Related Posts

Previous Article

ការ​លើក​ក​ម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​កម្ពុជា​-​ហុងកុង​

Next Article

នាយក​រដ្ឋ​ម​ន្រ្តី​៖​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​និង​អនាម័យជនបទ​នៅ​កម្ពុជា​ ​សម្រេច​បាន​ ​៨​៥​ ​ភាគរយ​