ធនាគារ​ពិភពលោក​អនុម័ត​ឥណទាន​បន្ថែមចំនួន​ ​៣​៥​ ​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ការ​កែ​លម្អ​ផ្លូវថ្នល់​ដែល​ធន់​នឹង​អាកាសធាតុ​

Share:

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃសៅរ៍​ ​បាន​ឱ្យ​ដឹង​ថា​ ​ធនាគារ​ពិភពលោក​បាន​អនុម័ត​ឥណទាន​បន្ថែមចំនួន​៣​៥​ ​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការ​កែ​លម្អ​ផ្លូវ​ជនបទ​ដែល​ធន់​នឹង​អាកាសធាតុ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​។​

​ឥណទាន​នេះ​នឹង​គាំទ្រ​ដល់​គម្រោង​កែ​លម្អ​ការ​តភ្ជាប់​ផ្លូវ​នៅ​កម្ពុជា​ដើម្បី​កែ​លម្អ​ផ្លូវ​ដែល​ធន់​នឹង​អាកាសធាតុ​ ​តភ្ជាប់​ទៅកាន់​តំបន់​ទី​ផ្សារ​ ​សេវា​សុខភាព​ ​និង​សាលារៀន​ទូទាំង​ខេត្ត​ក្រចេះ​ ​កំពង់ចាម​ ​និង​ខេត្ត​ត្បូងឃ្មុំ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា​ ​ខេត្ត​ទាំង​បី​មាន​ប្រជាជន​ជាង​ ​២​ ​លាន​នាក់​ ​ដែល​ក្នុង​នោះ​ ​៨​០​ ​ភាគរយ​រស់នៅ​ក្នុង​តំបន់ជនបទ​ ​ដោយ​បន្ថែម​ថា​ ​គម្រោង​កែ​លម្អ​ការ​តភ្ជាប់​ផ្លូវ​នៅ​កម្ពុជា​ ​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ជាមួយនឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ ​១​០​០​លាន​ដុល្លារ​។​

​ឥណទាន​បន្ថែម​នេះ​នឹង​ជួយ​ចំណាយ​លើ​ថ្លៃ​គម្រោង​ដែលគេ​រំពឹង​ទុក​នានា​ ​ជា​ចម្បង​សម្រាប់​កិច្ចសន្យា​ការងារ​ផ្លូវថ្នល់​ ​ដោយ​បន្ថែម​ថា​អតិផរណា​ខ្ពស់​ ​និង​តម្លៃ​កើន​ឡើង​នៃ​ធាតុ​ចូល​សំខាន់​ៗ​ ​រួម​ទាំង​ប្រេងឥន្ធនៈ​ ​និង​កៅស៊ូ​(​bitumen​) ​ក្នុងរយៈពេល​ ​៣​ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​ធ្វើ​ឱ្យ​មានការ​ចំណាយ​ខ្ពស់​ជាង​ការ​ប៉ាន់ស្មាន​ ​នៅ​ឆ្នាំ​២​០​១​៩​ ​មុន​ពេល​ការ​អនុម័ត​គម្រោង​ដើម​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឲ្យ​ដឹង​ថា​ ​បច្ចុប្បន្ននេះ​ ​ការងារ​ជួសជុល​ផ្លូវ​កំពុង​ដំណើរការ​លើ​ផ្លូវជាតិ​ ​និង​ផ្លូវ​ខេត្ត​គោលដៅ​ចំនួន​ ​១​៣​០​ ​គីឡូម៉ែត្រ​ ​និង​ផ្លូវ​ជនបទ​គោលដៅ​ចំនួន​ ​១​៤​២​ ​ក្នុងចំណោម​ ​២​៧​០​ ​គីឡូម៉ែត្រ​។​

​លោកស្រី​ ​Mar​yam​ S​a​l​i​m​ ​ប្រធាន​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​ “​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព​ ​និង​សាលារៀន​ ​និង​ការផ្លាស់ប្តូរ​ទំនិញ​ទៅកាន់​ទី​ផ្សារ​ ​ជាពិសេស​ក្នុង​រដូវវស្សា​បាន​បង្ក​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់ជនបទ​”​។​

​លោកស្រី​បាន​បន្ថែម​ថា​ “​ស្ថានភាព​ផ្លូវ​មិន​ល្អ​ ​ការ​រំខាន​ដែល​បណ្តាលមកពី​ទឹកជំនន់​ ​និង​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់​ ​ក៏​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ទទួល​បាន​ការថែទាំ​សុខភាព​ ​និង​ការសង្គ្រោះ​បន្ទាន់​សម្រាប់​ស្រ្តី​មានផ្ទៃពោះ​”​។​

​គម្រោង​នេះ​កំពុង​អនុវត្ត​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។​
X​in​h​u​a​

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជំរុញ​ឱ្យ​គ្រប់​ក្រសួង​ពាក់ព័ន្ធ​និង​វិ​ស័យ​ឯកជន​ចូលរួម​រៀបចំ​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ​ ឱ្យ​ទទួល​បាន​ជោគជ័យ​

Next Article

នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ការពារ​សុខ​សន្តិភាព​របស់​កម្ពុជា​ដែល​រក​បាន​ដ៏​លំបាក​