មាន​កសិករ​ជាង​ ​៥​៤​.​៨​០​០​នាក់​បាន​ចុះឈ្មោះ​ជាមួយ​កម្មវិធី​ធានា​រ៉ាប់រង​ដំណាំស្រូវ​របស់​រដ្ឋាភិបាល​

R​ache​l​ ​D​avid​ / Khmer Times Share:

​ពី​គ្រោះ​រាំង​ស្ងួត​រហូតដល់​ទឹកជំនន់​ ​កសិករ​កម្ពុជា​តែង​ត្រូវ​ប្រឈម​ជាមួយ​គ្រោះថ្នាក់​ធម្មជាតិ​អស់​ជាច្រើន​សតវត្ស​មក​ហើយ​។​ ​ប៉ុន្តែ​បច្ចុប្បន្ននេះ​ ​ជាមួយនឹង​ទំនើបកម្ម​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ​កសិករ​ដាំស្រូវ​ត្រូវ​បានការ​ពារ​បាន​ប្រសើរ​ជាង​មុន​ពី​លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់​ ​ដូចជា​ទឹកជំនន់​នៃ​ទន្លេមេគង្គ​ក្នុង​រដូវវស្សា​។​

​បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​៣​ ​ឆ្នាំ​ ​បច្ចុប្បន្ន​កម្មវិធី​ធានា​រ៉ាប់រង​ដំណាំ​កសិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​ (​W​I​C​I​)​មាន​កសិករ​ជាង​ ​៥​៤​.​៨​០​០​ ​នាក់​បាន​ចុះឈ្មោះ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​ត្រួសត្រាយ​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដោយមាន​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​ ​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​វិ​ស​័​យ​ស្រូវ​ (S​D​P​) ​និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ​Forte​ ​ដើម្បី​ផ្តល់​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​។​

​កម្មវិធី​ធានា​រ៉ាប់រង​ដំណាំ​ត្រូវ​បាន​ចាប់ផ្តើម​សាកល្បង​ជាលើកដំបូង​នៅ​ក្នុង​ឆ្នាំ​២​០​១​៥​ដោយ​ក្រុមហ៊ុន​ ​Forte​ ​ហើយ​បាន​ដាក់​អោយ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ ​២​៥​ ​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ការ​សិក្សាស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ ​Forte​ ​បាន​បង្ហាញ​ថា​ ​ប្រជាជន​ពេញវ័យ​កម្ពុជា​ចំនួន​ ​៤​៤​ ​ភាគរយ​ជា​កសិករ​។​ ​ក្នុងចំណោម​នោះ​ ​កសិករ​ប្រហែល​៨​០​ភាគរយ​បាន​ប្រកបរបរ​ដាំ​ដុះ​ស្រូវ​ ​និង​បាន​ដាំ​ពោត​ ​ដំឡូងមី​ ​ដំឡូងជ្វា​ ​និង​សណ្តែកសៀង​ ​ជា​ដំណាំ​បន្ទាប់បន្សំ​។​

​បើ​និយាយ​ពី​ផ្ទៃដី​ដាំ​ដុះ​សរុប​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​ប្រហែល​៨​២​ ​ភាគរយ​ដែល​អាច​បង្កបង្កើន​ផល​ ​ហើយ​ដី​ទំហំ​៣​,​៣​ ​លាន​ហិកតា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រដូវវស្សា​ (​ឧសភា​-​កញ្ញា​) ​សម្រាប់​ធ្វើស្រែ​។​

​លោក​បាន​បន្ត​ថា​៖​ ​«​ប៉ុន្តែ​ ​កសិករ​ទាំងនេះ​កំពុង​ទទួលរង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​ដោយ​លក្ខខណ្ឌ​អាកាស​អាក្រក់​ដូចជា​ ​គ្រោះ​រាំង​ស្ងួត​ ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​។​ ​នៅពេលដែល​បញ្ហា​នេះ​កើតឡើង​ ​វា​ប៉ះពាល់​ដល់​ការ​ប្រមូល​ផល​ស្រូវ​។​ ​លោក​ ស៊ុ​យ​ ​ចាន់​ថា​រ៉ុ​ង​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Forte​ ​បាន​និយាយ​ថា​ ​កសិករ​ខាតបង់​យ៉ាង​ច្រើន​ ​ហើយ​បន្ទាប់មក​ប្រឈម​នឹង​ភាព​ក្រីក្រ​។​ ​លោក​បាន​បន្ថែម​ថា​៖​ ​«​នេះ​បង្អាក់​កសិករ​មិន​ឲ្យ​បន្ត​ធ្វើ​កសិកម្ម​ ​ហើយ​ពួកគេ​ងាក​ទៅ​ធ្វើជា​កម្មករ​ចំណាកស្រុក​»​។​

​លោក​ ​នី​ ​លី​ហួង​ ​ប្រធាន​នាយក​ផ្នែក​ធានា​រ៉ាប់រង​ខ្នាត​តូច​ ​និង​ ​កសិកម្ម​ ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​Forte​បាន​អោយ​ដឹង​ថា​ប៉ុន្តែ​សព្វថ្ងៃនេះ​ ​ក្រោម​គម្រោង​ធានា​រ៉ាប់រង​ដំណាំស្រូវ​ ​កសិករ​ទទួល​បាន​សំណង​នៅ​ពេល​អាកាសធាតុ​អាក្រក់​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ពួកគេ​។​ “​យើង​បាន​បង់​សំណង​ដល់​កសិករ​ចំនួន​ ​៩​.​៧​០​២​ ​នាក់​” ​ជា​អតិបរមា​ប្រមាណ​១​០​០​ ​ដុល្លារ​ក្នុង​មួយ​ហិកតា​។​

​ដោយសារ​ប្រទេស​កម្ពុជា​មាន​កសិករ​តូចតាច​ជាច្រើន​មាន​ដី​ចន្លោះ​ពី​ ​០​,​៥​-​២​ ​ហិកតា​ ​គម្រោង​នេះ​បង្ហាញ​ថា​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ពួកគេ​។​ ​គម្រោង​នេះ​ក៏​ត្រូវ​បាន​ឧបត្ថម្ភធន​១​០​០​ភាគរយ​ផង​ដែរ​ ​ដើម្បី​លើកទឹកចិត្ត​កសិករ​ឱ្យ​ចុះឈ្មោះ​។​ ​ក្នុងចំណោម​ប្រាក់​បុព្វលាភ​រ៉ាប់រង​ចំនួន​១​០​ដុល្លារ​ដែល​ត្រូវ​បាន​បង់​សម្រាប់​កសិករ​ម្នាក់ៗ​ក្រោម​គម្រោង​ធានា​រ៉ាប់រង​ ​មាន​៥​ដុល្លារ​ត្រូវ​បាន​បង់​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ដៃគូ​អភិវឌ្ឍន៍​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​វិ​ស័យ​ស្រូវ​ ​និង​៥​ ​ដុល្លារ​ដោយ​ក្រុមហ៊ុន​Forte​ ​។​ ​ដែល​នេះ​ជា​ការរៀបចំ​ចែករំលែក​ប្រាក់ឧបត្ថម្ភ​ ​៥​០​-​៥​០​ ​រវាង​រដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​ ​Forte​ ​។​

​ការិយាល័យ​គ្រប់គ្រង​គម្រោង​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា​ ​នា​ពេល​បច្ចុប្បន្ន​ ​គម្រោង​នេះ​ផ្តល់​ការធានា​រ៉ាប់រង​លើ​ផ្ទៃដី​ចំនួន​១​២​០​.​០​០​០​ ​ហិកតា​ ​នឹង​ធានា​បាន​នូវ​ “​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ​”​។​

​P​M​O ​បាន​និយាយ​ថា​ “​យើង​កំពុង​ធ្វើការ​លើ​គម្រោង​W​I​C​I​ ​ក្នុង​ភាពជា​ដៃគូ​រវាង​រដ្ឋ​ ​និង​ឯកជន​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​ជាមួយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ស្រូវ​ ​គាំទ្រ​ផែន​ការប្រើប្រាស់​ដី​ ​និង​បង្កើន​ឱកាស​សេដ្ឋកិច្ច​ ​និង​ធ្វើ​អោយ​ជីវភាពរស់នៅ​កាន់តែ​ប្រសើរ​ឡើង​” ​។​

​បច្ចុប្បន្ន​ ​គម្រោង​នេះ​បាន​ធានា​រ៉ាប់រង​កសិករ​មកពី​៣​៤​០​ភូមិ​ ​ក្នុង​១​០​ស្រុក​ ​នៃ​ខេត្ត​ព្រៃវែង​ ​បាត់​ដំបង​ ​និង​កំពង់ធំ​។​ ​

ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​មានបំណង​ពង្រីក​គម្រោង​នេះ​ទៅ​គ្រប់​ខេត្ត​ទាំងអស់​ក្នុង​ប្រទេស​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​។​

​គម្រោង​នេះ​ក៏​ផ្អែកលើ​បច្ចេកវិទ្យា​ជឿនលឿន​ខ្ពស់​ផង​ដែរ​ខណៈ​ដែល​ទិន្នន័យ​ផ្កាយរណប​ ​និង​របាយការណ៍​អាកាសធាតុ​ដី​ត្រូវ​បាន​វិភាគ​ – ​ធានា​នូវ​ការ​ទូទាត់​ដោយស្វ័យប្រវត្តិ​ដល់​កសិករ​។​

​ដូច្នេះ​យើង​តាមដាន​ទិន្នន័យ​អាកាសធាតុ​ពី​ស្ថានីយ​អាកាសធាតុ​ទាំង​២​៣​របស់​​​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​។​ ​

នៅពេលដែល​ទិន្នន័យ​ខ្លះ​មិន​មាន​ ​យើង​ទាញ​យក​ទិន្នន័យ​ផ្កាយរណប​ពី​ដៃគូ​របស់យើង​ ​CHIRP​S ​សម្រាប់​ភូមិ​គោលដៅ​ចំនួន​៣​៤​០​ ​របស់យើង​។​ ​នៅពេលដែល​យើង​ដឹង​ថា​មាន​ព្រឹត្តិការណ៍​អាកាសធាតុ​មិន​ល្អ​ ​យើង​ទូទាត់ប្រាក់​ដោយស្វ័យប្រវត្តិ​ទៅ​ក្នុង​គណនី​ធនាគារ​ ​ឬ​កាបូប​អេ​ឡិច​ត្រូ​និករ​ប​ស់​ពួកគេ​»​។​ “​កសិករ​មិន​ចាំបាច់​មករ​ក​យើង​ដោយ​ផ្ទាល់​នោះ​ទេ​ ​យើង​ទំនាក់ទំនង​ទៅ​មេភូមិ​និង​ផ្ញើ​សារ​ S​MS​ ​ទៅកាន់​អ្នកភូមិ​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ក្នុង​គម្រោង​នេះ​»​។​

​គម្រោង​នេះ​ក៏បាន​ជួយ​បង្កើត​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​បាន​រៀបចំ​សិក្ខាសាលា​ផង​ដែរ​។​ ​រហូត​មកដល់ពេលនេះ​ ​គម្រោង​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​កសិករ​រាប់ពាន់​នាក់​ ​ក្នុង​នោះ​មាន​កសិករ​ស្រី​ចំនួន​ ​៧​.​៧​៥​៦​នាក់​។​

​លោក​យុគ​ ​ចំរើន​រិទ្ធិ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Forte​ ​Group​បាន​និយាយ​ថា​ ​ខ្លួន​បាន​ធ្វើ​ការស្រាវជ្រាវ​ជាច្រើន​ ​មុន​ពេល​គម្រោង​នេះ​ចាប់ផ្តើម​។​ “​យើង​បាន​ចុះទៅ​ប្រទេស​ឥណ្ឌា​ ​ដើម្បី​មើល​ពី​របៀប​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ​និង​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​អនុវត្ត​ការធានា​រ៉ាប់រង​ដំណាំ​រ​នៅ​ក្នុង​ប្រទេស​គេ​។​ ​បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា​មាន​គម្រោង​ធានា​រ៉ាប់រង​ដំណាំ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​ដែល​មានឈ្មោះ​ថា​ ​P​r​a​d​h​an​ ​Man​t​r​i​ ​F​as​alB​i​ma​ ​Y​oj​an​a​ (​P​M​F​BY​) ​ដែល​ទទួល​បានការ​ដាក់ពាក្យ​ពី​កសិករ​ចំនួន​ ​៥​៥​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​។​ ​វាក​៏​ជា​គម្រោង​ធានា​រ៉ាប់រង​ដំណាំ​ធំ​ជាងគេ​ទី​៣​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ​បើ​និយាយ​ពី​បុព្វលាភ​ដែល​ទទួល​បាន​។​

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​ជួប​ជាមួយ​បណ្តា​ប្រធាន​ក្រុមហ៊ុន​នៃ​ប្រទេស​អូស្ត្រាលី​

Next Article

​គណបក្ស​៣​ ​ស្នើសុំ​ចុះបញ្ជី​ ​និង​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​