​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​បញ្ជាក់​ជាថ្មី​ថា​ ​មិន​បង្កើត​ពន្ធ​ថ្មី​ ​ឬ​ដំឡើង​ពន្ធ​នោះ​ទេ​

Share:

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជាក់​ជាថ្មី​ថា​ ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ ​នឹង​មិន​បង្កើត​ពន្ធ​ថ្មី​ ​ឬ​ដំឡើង​ពន្ធ​ដែល​មានស្រាប់​នោះ​ទេ​។​

ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​បាន​អះអាង​ជាថ្មី​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែកឯកជន​ ​លើក​ទី​១​៩​ ​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ច​័ន្ទ​។​

​ឯកឧត្តម​បណ្ឌិត​ ​បាន​លើកឡើង​ថា​ ​រាជរដ្ឋាភិបាល​អាណត្តិ​មុន​បាន​សម្រេច​ចិត្ត​លុបចោល​ពន្ធ​មួយ​ចំនួន​ដូចជា​ ​ពន្ធ​សត្តឃាត​ ​ពន្ធ​ប្រថាប់ត្រា​ ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ (​ម៉ូតូ​ ​ត្រីចក្រយាន​យន្ត​ ​ត្រាក់ទ័រ​ ​និង​គ្រឿងចក្រ​ស្រដៀងគ្នា​…) ​ពន្ធ​លើ​ដី​កសិកម្ម​ ​ការនាំចូល​ស​ម្ភារៈ​កសិកម្ម​ ​និង​កសិផល​កសិកម្ម​ ​ពន្ធ​លើ​អចល​ន​ទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​ ​១​០​០​ ​លាន​រៀល​ (​ប្រហែល​ ​២​៥​ ​០​០​០​ ​ដុល្លារ​) ​អចល​ន​ទ្រព្យ​ជាដើម​។​

​ឯកឧត្តម​បណ្ឌិត​ ​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​គូស​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​ថ្មី​នឹង​បន្ត​លើកលែង​ពន្ធ​ខាងលើ​។​ ​A​K​P

Related Posts

Previous Article

​អង្គការ​យូ​ណេស្កូ ​និង​កម្ពុជា​ជំរុញ​កិច្ច​សន្ទនា​ថ្នាក់​តំបន់​ស្តីពី​ការ​ត្រៀមលក្ខណៈ​សង្គ្រោះ​បន្ទាន់​ ​ដើម្បី​អភិ​រក្ស​បេតិកភណ្ឌ​វប្បធម៌​ក្រោមទឹក​

Next Article

​នាយករដ្ឋមន្ត្រី​វៀតណាម​សន្យា​ផ្តល់​ការ​គាំទ្រ​ដល់ក​ង​កម្លាំងទ័ព​នៃ​ប្រទេស​វៀតណាម​ ​និង​កម្ពុជា​