​ក្រ​សួង​អប់រំ​ណែនាំ​គ្រឹះស្ថានសិក្សា​រៀបចំ​ការ​ប្រឡងប្រណាំង​អំណាន​ ក​ម្រិ​ត​បឋមសិក្សា​

​ត​ន​ ​វិបុល​ / Khmer Times Share:
​សិស្ស​នៅ​សាលាបឋមសិក្សា​ច​ង្ហោ​ន​កំពុង​ជុំគ្នា​អាន​សៀវភៅ​។​ ​ ​ ​ រូបភាព​៖​ ​សាលាបឋមសិក្សា​ច​ង្ហោ​ន

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ណែនាំ​មន្ទីរអប់រំ​គ្រប់​រាជធានី​ខេត្ត​ ​គណៈកម្មការ​អភិវឌ្ឍន៍​កម្រង​សាលារៀន​ ​និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​បឋមសិក្សា​រៀបចំ​ការ​ប្រឡង​ប្រណាំង​អំណាន​នៅ​ថ្នាក់​ក​ម្រិ​ត​បឋមសិក្សា​ ​ខណៈ​ក្រសួង​បាន​កំណត់​ការ​ពង្រឹង​ការ​បង្រៀន​និង​រៀន​ភាសាខ្មែរ​នៅ​ក​ម្រិ​ត​បឋមសិក្សា​។​

​សេចក្ដីណែនាំ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​កាល​ពី​ថ្ងៃចន្ទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឡងប្រណាំង​នេះ​ផ្ដោ​ត​សំខាន់​លើ​សមត្ថភាព​អាន​ ​សរសេរ​ ​ស្ដាប់​ ​និង​និយាយ​ ​ដែល​ជា​គន្លឹះ​លើក​ក​ម្ពស់​អក្ខរកម្ម​ ​បណ្ដុះ​ទម្លាប់​អាន​ ​ជំរុញ​វប្បធម៌​អាន​ ​និង​លើក​ក​ម្ពស់​សមត្ថភាព​អាន​របស់​សិស្ស​។​

​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​លើកឡើង​ក្នុង​សេចក​្ដីប្រកាស​ថា​ ​ការ​ប្រឡង​ប្រណាំង​អំណាន​ត្រូវ​រៀបចំ​អនុវត្ត​តាម​ក​ម្រិ​ត​ថ្នាក់រៀន​ ​សាលារៀន​ ​កម្រង​សាលារៀន​ ​និង​ក្រុង​ស្រុក​ ​ខណ្ឌ​។​

​លោក​ថា​ ​នៅ​ក​ម្រិ​ត​ថ្នាក់រៀន​ ​គ្រូបង្រៀន​ត្រូវ​ដឹកនាំ​រៀបចំ​ការ​ប្រឡងប្រណាំង​អំណាន​នៅ​ក​ម្រិ​ត ​ថ្នាក់​រៀន​ប្រចាំ​ស​ប្តាហ៍ ​ឬ​ស្របតាម​ខ្លឹមសារ​មេរៀន​អំណាន​ ​ហើយ​រៀបចំ​បញ្ជី​ឈ្មោះ​ដែល​ទទួល​ជ័យ​លា​ភី​ក្នុង​ថ្នាក់​ ​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​នៅ​កម្រិ​ត​សាលារៀន​។​

​លោក​បន្ត​ថា​ ​សម្រាប់​ក​ម្រិ​ត​សាលារៀន​ ​គណៈ​គ្រប់គ្រង​សាលា​ត្រូវ​ដឹកនាំ​រៀបចំ​ការ​ប្រឡងប្រណាំង​អំណាន​នៅ​ក​ម្រិ​ត​សាលារៀន​ប្រចាំខែ​ ​ហើយ​ផ្តល​់​រង្វាន់​លើក​​ទឹក​ចិត្ត​ដល់​ជ័យ​លា​ភី​តាម​លទ្ធភាព​និង​ធនធាន​ដែល​មាន​ ​និង​អាច​លើក​សរសើរ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ជាដើម​។​ ​បន្ទាប់មក​គណៈ​គ្រប់គ្រង​សាលា​ត្រូវ​ពិនិត្យ​និង​អនុម័ត​លើ​បញ្ជី​ឈ្មោះ​សិស្ស​ដែល​ទទួល​ជ័យ​លា​ភី​ក្នុង​សាលារៀន​ ​ដើម្បី​ចូលរួម​ប្រឡង​ប្រណាំង​ក​ម្រិ​ត​កម្រង​សាលារៀន​។​

​លោក​បន្ថែម​ថា​ ​ការ​ប្រឡងប្រណាំង​ក​ម្រិ​ត​កម្រង​សាលារៀន​ ​ប្រធាន​កម្រង​សាលារៀន​ត្រូវ​ដឹកនាំ​រៀបចំ​ការ​ប្រឡងប្រណាំង​អំណាន​ប្រចាំ​ត្រីមាស​ឬ​ឆមាស​ ​ហើយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ជ័យ​លា​ភី​ទៅតាម​លទ្ធភាព​ ​ហើយ​ប្រធាន​កម្រង​សាលារៀន​ពិនិត្យ​និង​អនុម័ត​លើ​បញ្ជី​ឈ្មោះ​សិស្ស​ដែល​ទទួល​ជ័យ​លា​ភី​ក្នុង​កម្រង​សាលារៀន​ ​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ក​ម្រិ​ត​ក្រុង​ ​ស្រុក​ ​ខណ្ឌ​។​

​បន្ទាប់មក​ទៀត​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ត្រូវ​ដឹកនាំ​រៀបចំ​ការ​ប្រឡងប្រណាំង​ប្រចាំ​ឆមាស​ឬ​ប្រចាំ​ឆ្នាំ​ ​ហើយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ជ័យ​លា​ភី​ទៅតាម​លទ្ធភាព​ ​និង​ធនធាន​ដែល​មាន​ ​និង​អាច​លើក​សរសើរ​ជា​សាធា​រណៈ​តាមរយៈ​​បណ្តាញ​សង្គម​ជាដើម​។​

​លោកស្រី​ ​ឃួន​ ​វិច្ឆិកា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​បញ្ជាក់​ថា​ ​ក្រសួង​បាន​ដាក់​សាកល្បង​កញ្ចប់​អំណាន​ថ្នាក់​ដំបូង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៩​ ​ដើម្បី​លើក​ក​ម្ពស់​អក្ខរកម្ម​ ​ក៏ដូចជា​បណ្ដុះ​ទម្លាប់​អាន​របស់​សិស្ស​ ​ហើយ​មក​ក្រសួង​បាន​ដាក់​អនុវត្ត​ទូ​ទាំ​ប្រទេស​បន្ទាប់ពី​បាន​ទទួលជោគជ័យ​លើ​ការសាកល្បង​។​

​លោកស្រី​ថា​ ​ក្រសួង​អប់រំ​បាន​ឈានមួយជំហាន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ប្រឡងប្រណាំង​អំណាន​ ​ដើម្បី​ជំរុញ​ការ​អាន​ក​ម្រិ​ត​បឋមសិក្សា​កាន់តែ​មាន​ការ​ផុស​ផុល​។​

​លោកស្រី​បាន​និយាយ​ថា​៖​ ​«​ការ​រីក​ចម្រើន​ប្រព័ន្ធ​ឌី​ជី​ថល​ជា​ជម្រើស​ប្រសើរ​ជាង​មុន​សម្រាប់​អ្នកអាន​ស្វែងរក​ឯកសារ​ ​ឬក៏​សិក្សា​បន្ថែម​ដែល​ទាមទារ​សិស្ស​មាន​សមត្ថភាព​វិភាគ​ទិន្នន័យ​ដែល​ពួកគេ​បាន​ទទួល​ពី​ការ​អាន​។​ ​ដូច្នេះ​ការ​ប្រឡងប្រណាំង​អំណាន​ក​ម្រិ​ត​បឋម​ ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ពួកគេ​»​។​

​លោកស្រី​បន្ថែម​ថា​៖​ ​«​តាមរយៈ​សេចក្ដីណែនាំ​ខាង​លើ​ ​ក្រសួង​បាន​ពង្រឹង​គុណភាព​ ​សមត្ថភាព​សិស្ស​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​នៅ​ក​ម្រិ​ត​សាលារៀន​ទូទាំង​ប្រទេស​»​។​

​លោក​ ​កាន់​ ពុទ្ធី ​អនុប្រធាន​នាយកដ្ឋាន​បឋម​សិក្សា​ធ្លាប់​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ការ​អាន​ថា​ ​នាយកដ្ឋាន​បឋមសិក្សា​កំពុងតែ​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​អំណាន​ថ្នាក់​ដំបូង​នៅ​កម្ពុជា​ ​ដែល​ផ្ដោ​ត​សំខាន់​លើ​មូលដ្ឋាន​គ្រឹះ​ផ្នែក​អំណាន​សម្រាប់​កុមារ​ ​ជាពិសេស​សម្រាប់​កុមារ​រៀន​ថ្នាក់ទី១​នៃ​ក​ម្រិ​ត​បឋមសិក្សា​៕​

Related Posts

Previous Article

​អ្នកជំនាញ​ចាត់​ទុក​ដំណើរការ​ព្រឹទ្ធសភា​ ​ក្នុង​អាណត្តិ​ថ្មី​ ​នឹង​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ជាង​អាណត្តិ​មុន​

Next Article

​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ពន្យល់​បន្ថែម​អំពី​អត្រា​ថ្លៃឈ្នួល​ ​និង​អត្រា​ពន្ធ​ផ្សេងៗ​ទៀត​